កម្ពុជា-​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៧

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ចិន លោក ហ៊ី ហ្គួឈាង (He Guoqiang) ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ចំនួន ៧​កិច្ច​សន្យា នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១២។
ដោយ សុខ សេរី
2012-06-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ចិន ៣០៥
សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មការ​មជ្ឈិមបក្ស និង​ជា​លេខា​គណៈកម្មការ​ត្រួត​ពិនិត្យ​វិន័យ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន លោក ហ៊ី ហ្គួឈា (He Guoqiang) [រូប​អង្គុយ ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន [ស្ដាំ] ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​១៣ មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

កិច្ច​ព្រមព្រៀង​ចំនួន ៧​នោះ មាន៖ ទី​១ កិច្ច​ព្រមព្រៀង​ឥណទាន​អនុគ្រោះ ស្ដីពី​គំរោង​ពង្រីក​ផ្លូវ​ជាតិ​លេខ​៦ ជំហាន​ទី​២។ ទី​២ គំរោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្លូវ​លេខ ៤៤។ ទី​៣ គំរោង​អភិវឌ្ឍន៍​ទំនប់​ទឹក​នៅ​ខេត្ត​បាត់ដំបង។ ទី​៤ អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ឥណទាន​អនុគ្រោះ​សំរាប់​អ្នក​ទិញ និង​ឥណទាន​សម្បទាន​របស់​រដ្ឋាភិបាល សំរាប់​ផែនការ​សហ​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ ទៅ ៥​ឆ្នាំ។

ទី​៥ កិច្ច​ព្រមព្រៀង​ស្ដីពី​គំរោង​សាងសង់​អគារ​មណ្ឌល​សុខភាព​អន្លង់ក្ងាន នៅ​ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ។ ទី​៦ កិច្ច​សន្យា​ពាណិជ្ជកម្ម​ស្ដីពី​គំរោង​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់ និង​គ្រប់គ្រង​ចរាចរណ៍។ ទី​៧ ប្រទេស​ចិន​បាន​សន្យា​ប្រគល់​យន្តហោះ​យោធា​ចំនួន ២​គ្រឿង ប្រភេទ MA-60 ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

ការ​ចុះ​ហត្ថលេខា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​ជាង ២​ម៉ោង រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មការ​មជ្ឈិមបក្ស និង​ជា​លេខា​គណៈកម្មការ​ត្រួត​ពិនិត្យ​វិន័យ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន លោក ហ៊ី ហ្គួឈាង នៅ​ឯ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១២។

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ជំនួយ​ទាំង​នេះ​គឺ​ជា​ការ​ពង្រឹង​ចំណង​មិត្តភាព និង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន គ្រប់​ជ្រុងជ្រោយ។

លោក អ៊ាង សុផល្លែត៖ «សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​រីក​ចំរើន​របស់​ប្រទេស ​ម្ពុជា មិន​អាច​កាត់​ផ្ដាច់​អំពី​ជំនួយ​របស់​ប្រទេស​ចិន​ទេ។ ការ​រីក​ចំរើន​របស់​ចិន គឺ​នាំ​មក​នូវ​វិបុលភាព​ដល់​ប្រទេស​ជិត​ខាង ក៏​ដូច​ប្រទេស​កម្ពុជា ផង​ដែរ ហើយ​ជំនួយ​ចិន​ជួយ​កម្ពុជា យើង​ឲ្យ​មាន​ការ​រីក​ចំរើន​ខាង​វិស័យ​សេដ្ឋកិច្ច​នោះ​ទេ ក៏​អាច​ជួយ​ទៅ​ដល់​ឯកភាព​របស់​កម្ពុជា​ផង​ដែរ»

ផ្ទុយ​ពី​ការ​សាទរ​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ប្រទេស​ចិន​កំពុង​តែ​ពង្រឹង​ឥទ្ធិពល​នយោបាយ​យោធា និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​តំបន់៖ «ការ​ប្រើប្រាស់​កម្ពុជា ដើម្បី​ផលប្រយោជន៍​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​អព្យាក្រឹតភាព​ហ្នឹង ជា​ការ​មួយ​ដែល​ប្រទេស​កម្ពុជា ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ហើយ​និង​កេង​ប្រវ័ញ្ច​ផល​ធម្មជាតិ ផល​រ៉ែ របស់​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ»

ក្រៅ​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន ៧​នោះ មន្ត្រី​ជាន់​ខ្ពស់​ចិន លោក ហ៊ី ហ្គួឈាង បាន​យល់​ព្រម​បន្ត​ផ្ដល់​ជំនួយ​ឥណទាន​ដល់​ប្រទេស​កម្ពុជា តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជំរុញ​ឲ្យ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន កើន​ដល់​ទំហំ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក ហ៊ុន សែន និង​លោក ហ៊ី ហ្គួឈាន បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​ទេសចរ​ចិន និង​អ្នក​វិនិយោគ​ទុន​ចិន មក​ប្រទេស​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ជំរុញ​ឲ្យ​មាន​ការ​ហោះ​ហើរ​ដោយ​ត្រង់​ពី​ខេត្ត​នានា នៅ​ប្រទេស​ចិន មក​ប្រទេស​កម្ពុជា ជា​ពិសេស ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

(Future Khmer krom remain unsolved)
When the hurricans toward pacifice ocean china has speed up spent big cashes to Europa and opening giant trad with Russia,disputing south sea as game.As bove all,causing USA,West re-arms Vietname and political supporters,china isn't partner peace corp but making money built up trouble on global.

Jun 13, 2012 07:01 PM

កូន ខ្មែរ

ពី ភព

បើតាមទឹកមុខលោកហ៊ុន សែននៅពេលនេះបានសេចក្ដី
ថាកិច្ចព្រមព្រៀងទាំង៧នេះពិតជាមិនមានមួយណាដែល
លោកបានទទួលផលផ្ទាល់ខ្លួនឡើយ។ចំណែករឿងយន្ត
ហោះM-30ទាំងពីរវិញសូមកុំភ្លេចពីរឿងរោងចក្រក្ដារបន្ទះ
នៅស្រុកឆ្លូងខែត្រក្រចេះឱ្យសោះ នោះក៍ជាអំណោយរបស់
ចិនដែរ ដល់ពេលខូចត្រូវការគ្រឿងបន្លះត្រូវតែវិលទៅរក
ចិនវិញព្រោះពុំមានស្រុកណាធ្វើគ្រឿងបន្លះដូចជាចិនទេ។
គ្រឿងបន្លះទាំងនោះថ្លៃហួសប្រមាណសំខាន់បំផុតត្រូវចាំ
ចិនធ្វើសាដើមហើយរយះពេលរងចាំពី៦ទៅ១២ខែ។ដូច្នេះ
រោងចក្រត្រូវឈប់មានសកម្មភាពរហូតបានគ្រឿងបន្លះមក
ទើបមានដំណើរការតទៅទៀត។

Jun 13, 2012 05:24 PM