ការ​ប្រៀបធៀប​ឃាតកម្ម​មក​លើ​លោក ឈុត វុទ្ធី និង​មេដឹកនាំ​កម្មករ

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​ប្រៀបធៀប​ឃាតកម្ម​មក​លើ​សកម្ម​ជន​ការ​ពារ​សម្បត្តិ​ធម្មជាតិ និង​ឃាតកម្ម​មក​លើ​មេ​ដឹក​នាំ​ការ​ពារ​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ស្រដៀង​គ្នា។
ដោយ តាំង សារ៉ាដា
2012-05-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈុត វុទ្ធី ៣០៥
លោក ឈុត វុទ្ធី ត្រូវ​ប៉េអឹម​បាញ់​សម្លាប់​ក្នុង​រថយន្ត នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ២៦ មេសា ឆ្នាំ ២០១២។
Provided photo

មជ្ឈដ្ឋាន​ជា​ច្រើន​បាន​បង្ហាញ​ទស្សនៈ​ស្រដៀង​ៗ​គ្នា​ថា ឃាតកម្ម​មក​លើ​លោក ឈុត វុទ្ធី កើត​ឡើង​ស្រប​ពេល​ដែល​ពល​រដ្ឋ​សឹង​ទូទាំង​ប្រទេស​ក្រោក​ឈរ​តវ៉ា​អំពី​ការ​រំលោភ​ដីធ្លី ការ​បណ្ដេញ​ពល​រដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​មនុស្ស​តែង​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វិរៈ ទទួល​ស្គាល់​ថា អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​អាច​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា​ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​ដំណោះ​ស្រាយ និង​មិន​អាច​ឆ្លើយ​តប​សមរម្យ​សម្រាប់​ប្រយោជន៍​របស់​ពល​រដ្ឋ ហើយ​បញ្ហា​នេះ គេ​ឃើញ​មាន​ឧទាហរណ៍​ស្រាប់​ដូច​ជា​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

លោក អ៊ូ វិរៈ បន្ត​ថា បើ​ទោះបី​លោក ឈុត វុទ្ធី និង ជា វិជ្ជា បាន​បាត់​បង់​ជីវិត​ក្នុង​បុព្វ​ហេតុ​ជាតិ​ក៏​ដោយ ក៏​ឥទ្ធិពល​របស់​អ្នក​ទាំង​ពីរ​បាន​ចូល​ជ្រួតជ្រាប និង​បាន​បណ្ដុះ​ដល់​ផ្នត់​គំនិត​អ្នក​បន្ត​វេន​របស់​គេ​រាប់​ម៉ឺន រាប់​សែន​នាក់​ថែម​ទៀត។

ក្រុម​អ្នក​វិភាគ​វាយ​តម្លៃ​ថា ការ​សម្លាប់​លោក ឈុត វុទ្ធី ក្នុង​ឆ្នាំ​២០១២ ដូច​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​សម្លាប់​លោក ជា វិជ្ជា ក្នុង​ឆ្នាំ​២០០៤ ដែល​កាល​ណោះ​លោក ជា វិជ្ជា ជា​មេ​ដឹក​នាំ​ទាមទារ​ប្រាក់​ខែ​ដល់​កម្មករ និង​ការពារ​សិទ្ធិ​កម្មករ​រោង​ចក្រ​កាត់​ដេរ ខណៈ​កម្មករ​សឹង​ទូទាំង​ប្រទេស​បាន​ក្រោក​ឈរ​តវ៉ា​ដើម្បី​ប្រាក់​ខែ​របស់​គេ។

អ្នក​វិភាគ​ទាំង​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ថានការណ៍​តាន​តឹង​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០១២ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ក្នុង​បរិបទ​នៃ​ការ​ងើប​តវ៉ា​របស់​ពល​រដ្ឋ ហើយ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​បារម្ភ​ចំពោះ​លទ្ធភាព​ផុយ​ស្រួយ ឆ្ពោះ​ទៅ​រក​បដិវត្តន៍​កសិករ កម្មករ គ្រូ​បង្រៀន ឬ​មន្ត្រី​រាជ​ការ​ផុស​ឡើង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ដំណើរការ​យុត្តិធម៌​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ឃាតកម្ម​មក​លើ​សកម្មជន​ការពារ​ព្រៃ​ឈើ និង​សកម្មជន​ការពារ​សិទ្ធិ​កម្ពុជា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នានា​អំពី​ឃាតកម្ម​មក​លើ​លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័ក្រ មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ​សម្រាប់​សន្តិសុខ និង​សុវត្ថិភាព​របស់​ពល​រដ្ឋ គឺ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​ចាប់​ជន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​ឡាយ​ណា​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។

លោក ខៀវ សុភ័ក្រ ក៏​បាន​ច្រាន​ចោល​ផង​ដែរ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា​ដែល​ថា ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល។ ម្យ៉ាង​វិញ​ទៀត​លោក​ក៏​បាន​កោត​សរសើរ​ដល់​វីរភាព​អង់អាច​ក្លាហាន​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​រូប​នេះ ថា​បាន​ជួយ​ដល់​រដ្ឋាភិបាល និង​សង្គម​ជាតិ ក្នុង​ការ​លប់​បំបាត់​បទ​ល្មើស​ព្រៃ​ឈើ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ សហគមន៍​ជាតិ និង​អន្តរ​ជាតិ​នៅ​រង់ចាំ​មើល​នៅ​ឡើយ ថា​តើ​ពេល​ណា​ទើប​រដ្ឋាភិបាល​ប្រកាស​ចូល​រួម​មរណៈ​ទុក្ខ​ពលិកម្ម​របស់​មន្រ្តី​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ ប្រសិន​បើ​រដ្ឋាភិបាល​មាន​សុទិដ្ឋិនិយម​ជ្រោមជ្រែង​ដល់​កិច្ច​ការពារ​បរិស្ថាន​របស់​លោក ឈុត វុទ្ធី មែន​នោះ។

ជុំវិញ​ព្រឹត្តិការណ៍​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ដែល​គេ​វាយ​តម្លៃ​ថា មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ឃាតកម្ម​លើ​អ្នក​ការពារ​ព្រៃ​ឈើ និង​អ្នក​ការ​ពារ​សិទ្ធិ​កម្មករ គឺ​ដោយ​សារ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច។

លោក​បាន​បន្ទោស​ដល់​រដ្ឋាភិបាល​ថា នៅ​មាន​ភាព​ទន់​ខ្សោយ​ក្នុង​ការ​ការ​ពារ​មនុស្ស​ដែល​មាន​ឆន្ទៈ​ខ្ពស់​ទាំង​នេះ។

ឃាតកម្ម​ធំៗ ជា​ច្រើន​ដូច​ជា​ករណី​អ្នក​ស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច អ្នក​ស្រី តាត ម៉ារីណ ព្រះ​តេជ​ព្រះ​គុណ សំ ប៊ុនធឿន លោក ជួ ជេដ្ឋាថារិទ្ធ អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា និង​សហការី​លោក ហ៊ី វុទ្ធី រួម​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ ទៀត ដូច​ជា​ក្នុង​ករណី​គប់​គ្រាប់​បែក​មុខ​រដ្ឋ​សភា និង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ជា​ដើម ដែល​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ជន​ដៃ​ដល់​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ។

ចំណែក​ឃាតកម្ម​មក​លើ​ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី នោះ​វិញ សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​ក៏​នៅ​តែ​មិន​មាន​ជំនឿ​ដល់​ដំណើរការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល ហើយ​ដោយ​ចាត់​ទុក​ថា​ជា​ការ​រៀប​ឆាក​សំដែង​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​និយាយ​ថា ប្រសិន​បើ​កម្ពុជា​មិន​អាច​បំផ្លាញ​ជម្រក​សុខសាន្ត​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​ទេ នោះ​កម្ពុជា​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ស្ដារ​ប្រទេស​របស់​ខ្លួន​ឲ្យ​ដូច​ជា​បណ្ដា​អារ្យ​ប្រទេស​ជឿន​លឿន​នោះ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មាន ហ៊ុន សែន ដឹកនាំប្រទេស គឺដូចជាចិញ្ចឹមយួននាំស្រុកខ្មែរ។ ដែលអនុញ្ញាតិអោយយួនបោះឆ្នោត។ ប្រជាជនខ្មែរនិងបាត់បង់ទឹកដីនាពេលអនាគត។

May 11, 2012 03:54 AM

អ្នក​អាន​អនាមិក

The most suffering for Cambodian is that the real Killer is behind the curtain and they make up the stories again and again by showing up the fake killer to the world.
When they repeated the killing it was just like a movie it is a very shameful for the Cambodia

May 08, 2012 10:36 PM

អ្នក​អាន​អនាមិក

ខ្ញុំសែនខ្លោចចិត្តអាណិតខ្មែរ ស្លាប់ព្រោះបនឆ្កែបាញ់ប្រហារ ពួកពុលអំណាចនិងដុល្លា ចិត្តខ្មៅឬស្យាដូចតិរិច្ឆាន ។
អ្នកស្លូូតអ្នកត្រង់ចង់ស្នេហ៍ជាតិ តែងត្រូូវធ្វើឃាតវាតរំខាន ដោយពួកទុរយសចិត្តសាមាន ឃោរឃៅប្រៀបបានចចកព្រៃ។
ខ្មែរកាន់សាសនាព្រះពុទ្ធពិត តែសណ្តានចិត្តខុសគ្នាមេឃនិងដី ខ្លះប្តូូរជីវិតព្រោះភក្តី ខ្លះប្តូូរឡានស្រីគ្មានរអា ។
ខ្លះចិត្តពោពាលមិនស្កប់ស្កល់ គិតខ្វល់តែយសនិងដុល្លា ពិសពុលកុល្បិចសែនមហា ទោះនរណាស្លាប់ក៏មិនខ្វល់ ។

May 08, 2012 11:45 AM

អ្នក​អាន​អនាមិក

Anyone remember that Hun Sen used to promise to cut his head or others' head if the Cambodia forest is destroyed, maybe he promised to cut head of others who try to protect forest, because Cambodian forest have been cutting every day and it almost disappeared, but the good men who love and protect the forest were killed continuously. Anyone can tell me, I am right or wrong?

May 08, 2012 02:14 AM

អ្នក​អាន​អនាមិក

KHMER IS STILL KHMER. WHY ALL OF YOU NEVER RESPECT THE PERFORMANCE OF GOVERNMENT? THE SAME THING WILL HAPPEN WITH KHMER AGAIN WHEN SAM RAINGSY WIN A PRIME MINISTER. ONLY SAM RAINGSY TALKS, WHY YOU 100% LOVE HIM?

May 07, 2012 11:22 PM

មើល​មតិ​ទាំង​អស់.