ព័ត៌មាន​ជុំវិញ​ហេតុការណ៍​បាញ់​​សម្លាប់​លោក ឈុត វុទ្ធី

នៅ​ថ្ងៃ​សៅរ៍ ទី២៨ មេសា ​កន្លង​ទៅ​នេះ អ្នក​ស៊ើប​អង្កេត​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ នៅ​ខេត្ត​កោះកុង បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ខ្លះ​អំពី​ដើម​ហេតុ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​ឃាត​លើ​រូប​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មេសា​នោះ។
ដោយ ហាស់ សាន
2012-04-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក អ៊ិន គង់ជិត មន្ត្រី​សំរបសំរួល​នៃ​អង្គការ លីកាដូ ប្រចាំ​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា តាម​ការ​ប្រមូល​ព័ត៌មាន​ពី​សាក្សី​មួយ​ចំនួន លោក ឈុត វុទ្ធី បាន​ប្រកែក​នឹង​មេការ​ក្រុមហ៊ុន​ចិន​មួយ ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ។ លោក​ថា មេការ​ជា​ជនជាតិ​ខ្មែរ ស្លៀកពាក់​ស៊ីវិល បាន​ព្យាយាម​ទារ​យក​ប្រដាប់​រក្សា​ទុក​រូបភាព​ក្នុង​ម៉ាស៊ីន​ថត​រូប ពី​លោក ឈុត វុទ្ធី ប៉ុន្តែ មិន​បាន​សំរេច ក៏​ហៅ​ភ្នាក់ងារ​ប្រដាប់​អាវុធ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។

លោក អ៊ិន គង់ជិត៖ «មេ​ការ​ក្រុមហ៊ុន​គាត់​ជា​ខ្មែរ។ គាត់​ព្យាយាម​យក​មេម៉ូរី ឬ​យក​កាម៉ារ៉ា​ពី​អ្នក​យក​ពត៌មាន និង​លោក វុទ្ធី មិន​បាន ក៏​ត្រូវ​ពឹង​លើ​កម្លាំង​សាធារណៈ​របស់​រដ្ឋ។ ករណី​នេះ ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​ទេ ព្រោះ​សាក្សី​នៅ​ទី​នោះ មិន​បាន​ប្រាប់​ឈ្មោះ​យើង។ មេការ​ហ្នឹង គាត់​ចង់​ឲ្យ​លុប​រូបភាព​ចោល គាត់​មិន​បាន​ឃាត់​រថយន្ត​នោះ​ទេ។ តែ​ពេល​លោក ឈុត វុទ្ធី ព្យាយាម​ចូល​រថយន្ត ទាហាន​ម្នាក់​រារាំង​មិន​ឲ្យ​លោក ឈុត វុទ្ធី ចូល​រថយន្ត»

លោក អ៊ិន គង់ជិត បន្ថែម​ថា នៅ​ទី​បញ្ជាការ​ប៉េអឹម នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ បាន​សួរ​អ្នក​កាសែត​ស្រី​ពីរ​រូប ពី​កាសែត ឌឹ ខេមបូឌា ដេលី ឈ្មោះ ផន បុប្ផា និង អូលេស្យា ផ្លូឃី (Olesia Plokhii) ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី។ ប៉ុន្តែ ពុំ​បាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ទេ។

លោក អ៊ិន គង់ជិត៖ «នៅ​ទី​បញ្ជាការ​ប៉េអឹម​នោះ មាន​ការ​សាកសួរ​ដែរ តែ​អ្នក​ទាំង​ពីរ​មាន​សុខភាព​មិន​ល្អ មាន​អារម្មណ៍​នៅ​ភ័យ​ខ្លាច បាក់​ស្បាត​នឹង​ហេតុការណ៍។ ដូច្នេះ គាត់​មិន​មាន​អ្វី​និយាយ​ទៀត​ទេ»

តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ការពារ​សិទ្ធិមនុស្ស លីកាដូ រូប​នេះ កន្លែង​កើត​ហេតុ ស្ថិត​នៅ​ប្រមាណ​ប្រាំ​គីឡូ​ម៉ែត្រ ពី​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន និង​ប៉េអឹម ហើយ​ផ្លូវ​រថយន្ត​របស់​លោក ឈុត វុទ្ធី ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ ដែល​ឥត​មាន​ការ​ហាម​ឃាត់។

ក្រុម​ភ្នាក់ងារ​មាន​សមត្ថកិច្ច ដែល​បាន​ទៅ​ដល់​កន្លែង ប្រមូល​បាន​កាំភ្លើង​ខ្លី ប្រភេទ ប៉េអា មួយ​ដើម មាន​គ្រាប់ ៩ គ្រាប់ នៅ​នឹង​ខ្លួន​លោក ឈុត វុទ្ធី។

កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ ២០១២ របាយការណ៍​របស់​ប៉េអឹម និង​តុលាការ​ខេត្ត​កោះកុង ​បាន​បង្ហាញ​ថា ប៉េអឹម អ៊ិត រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​ក្រោយ​មក ប៉េអឹម អ៊ិត រតនា បាន​បាញ់​សម្លាប់​ខ្លួន​ឯង។

ប៉ុន្តែ បើ​អាន​អត្ថបទ ដែល​ជា​ការ​រៀបរាប់​របស់​ស្ត្រី​អ្នក​កាសែត The Cambodia Daily គឺ​អាជ្ញាធរ​សមត្ថកិច្ច គួរ​តែ​បន្ត​ស៊ើបអង្កេត និង​ស្វែងរក​មុខ​ឃាតក យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ក្នុង​ឧក្រិដ្ឋកម្ម​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (18)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Why didn't NGO inquire about Hok Lundy's death? Simple, he plundered, killed, abused,and destroyed Cambodia and Cambodians, he deserved to burn in Hell for eternity. Chut Wutty was and always is a courageous man whose death occurred while he protected Cambodian natural resources. Just as Sam Rainsy, Chut Wutty was destroyed for his love for his motherland. Any argument? Prove me wrong.

May 01, 2012 11:16 AM

អ្នក​អាន​អនាមិក

I wish his seul go to heaven

May 01, 2012 05:34 AM

អ្នក​អាន​អនាមិក

I wonder why those Angkars ( NGO ) not requeting govermnemt to investigate Hok Lungdy case as well ?.
what's the picture here ?

Apr 30, 2012 06:33 PM

អ្នក​អាន​អនាមិក

ខ្ញុំគិតថា៖ ខ្ញុំមានការសោកស្តាយចំពោះការស្លាប់របស់លោក។ តែ អ្នកសម្លាប់រកឃើញ ឬមិនឃើញ លទ្ធផលនៅតែដដែល ឬមានន័យថាលោកវុទ្ធីមិនអាចរស់វិញទេ។
ម្យ៉ាងទៀតលទ្ធផលដែលទទួលបានគឺប្រហែលគ្រាន់តែការសម្តែងឲ្យសារធារណៈជនស្ងប់ចិត្តតែប៉ុន្នោះ ព្រោះថា​​​ ឃាតកប្រហែលជាបានស្លាប់បាត់ទៅហើយ។

អ្វីដែលសំខាន់ គឺត្រង់ថា គួទាមទាឲ្យមានការ​ធានាឲ្យបាននូវសុវត្តិភាពដល់សកម្មជនការពារធនធានធម្មជាតិ និងអ្នកស្នេហាជាតិផ្សេងៗទៀត។

ការពារការគំរាមកំហែងនានាឲ្យបានទើប ហៅថានិតិរដ្ឋពិតប្រាកដ៏។

Apr 30, 2012 11:42 AM

អ្នក​អាន​អនាមិក

ក្រុម​ភ្នាក់ងារ​មាន​សមត្ថកិច្ច ដែល​បាន​ទៅ​ដល់​កន្លែង ប្រមូល​បាន​កាំភ្លើង​ខ្លី ប្រភេទ ប៉េអា មួយ​ដើម មាន​គ្រាប់ ៩ គ្រាប់ នៅ​នឹង​ខ្លួន​លោក ឈុត វុទ្ធី។, what's a joke! this kind of planted evidents is playing over and over everytime,

Apr 30, 2012 10:31 AM

មើល​មតិ​ទាំង​អស់.