រដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ

រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារាចរ​ស្ដីពី​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ។
ដោយ មឿង ទុម
2012-10-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទង់​ជាតិ ៣០៥ ស្ដេច
១៦-តុលា-២០១២៖ ទង់ជាតិ​នៅ​មាត់​ទន្លេ​ខាង​មុខ​ព្រះ​បរម​រាជវាំង ត្រូវ​បាន​គេ​បង្ហូត​ចុះ​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។
RFA/Uon Chhin

សារាចរ​ណែនាំ​ចុះ​ថ្ងៃ​ទី​១៥ ខែ​តុលា ប្រកាស​ថា ទិវា​កាន់​ទុក្ខ​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​មាន​រយៈពេល ៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១២។ ក្នុង​រយៈ​ពេល​កាន់​ទុក្ខ​នេះ គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម ១ ភាគ ៣ នៃ​ដង​ទង់ជាតិ ចាប់​ពី​លើ​មក​ក្រោម។ គ្រប់​ស្ថាប័ន​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កម្សាន្ត ត្រូវ​ផ្អាក​ការ​ផ្សាយ​នូវ​ទស្សនីយភាព ការ​សម្ដែង និង​ប្រគំ​តន្ត្រី​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ។

គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស ត្រូវ​ត្រៀម​រៀបចំ​កន្លែង​ព្រះ​ឆាយាល័ក្ខណ៍​នៃ​ព្រះ​មហា​វីរក្សត្រ និង​សៀវភៅ​សម្រាប់​ចុះ​មរណទុក្ខ។ ប្រជារាស្ត្រ​គ្រប់​រូប​ពាក់​សញ្ញា​កាន់​មរណទុក្ខ។

រាជ​រដ្ឋាភិបាល​ប្រកាស​ផង​ដែរ​ថា ព្រះ​បរម​សព​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​រយៈពេល​យ៉ាង​តិច​ជាង ៣​ខែ នៅ​ឯ​ព្រះ​បរម​រាជវាំង​នៅ​ទីក្រុង​ភ្នំពេញ។ ក្នុង​រយៈពេល ៣​ខែ​នេះ មន្ត្រី​រាជការ និង​ប្រជារាស្ត្រ​ខ្មែរ រួម​ទាំង​ភ្ញៀវ​ជនជាតិ​បរទេស​ទាំង​អស់​អាច​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Apsara

ពី Borei Angkor

All khmers have to be care full,don't tsay by communist king to long , The communist germs will go in your body.No more communist in Cambodia.

Oct 17, 2012 01:42 AM

សឺន ថាន

ពី springfield VIRGINIA

យើងខ្ញុំក្រុមគ្រួសារ សូមសម្តែងនូវសេចក្តីទុក្ខយ៉ាងក្រៀមក្រំ និងពោពេញដោយក្តីសោកស្តាយ អាឡោះអាល័យយ៉ាងក្រៃលែង ចំពោះសមេ្តច« សមេ្តចតា ដែលសោយទិវង្គត់។
យើងខ្ញុំជាកូនចៅក្នុងក្រុមគ្រួសារ សូមលំអោនកាយនមស្សកា ]ទិ្ទសបួងសួងដល់ព្រះវិញ្ញាណក្ខន្ឋសមេ្តច« សមេ្តចតា សូមព្រះអង្គ
ទ្រង់យាងចាប់បដិសន្ឋិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Oct 16, 2012 09:28 PM

Peter Songsan

ពី Riverside CA

I am deeply felt so sorry that I missed His Majesty The Great King who passed away. May His soul to rest in peace.

Oct 16, 2012 04:44 AM

Quang tran

ពី Saigon

You could wish but it won't ever work, because your wish does meet GOD's will.But if you prayed wholeheartedly that GOD please save my beloved king by your grace, mercy, and forgive him by your unconditional love,make him repent change his heart, then absolutely yes GOD will do to full fill His will. To know and experience pthe true peace is to know and accept the Prince of peace, or you will never ever get and experience peace but punic and chaos, desruction and finally death. this is not a message of curse but a very loving reminder for alls. please be remided that the SO Kit Te Phup or heaven welcome only the righteous ones, but righteousness absolutely can not be earned by people's deeds but by the done, finished crusifixion, death on the CROSS and the resurrection of JESUS Christ alone in order to save him/us by His grace and mercy.___kNOw JESUS kNOw peace.

Oct 16, 2012 03:40 AM

អ្នក​អាន​អនាមិក

ចៅៗសូមកាន់មរណទុក្ខសម្តេចតាដោយក្តី
សោកស្តាយនិងសង្វេកជាអនេក ។ សុំឪ្យ
វិញ្ញាណក្ខន្ធសម្តេចតាបានទៅដល់សុគតិ
ភពកុំឃ្លៀងឃ្លាតដោយប្រការមួយឡើយ ។

Oct 16, 2012 01:02 AM

មើល​មតិ​ទាំង​អស់.