អង្គការ ILO៖ លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ

2008-06-30

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ឲ្យ​ដឹង​ថា ល័ក្ខខ័ណ្ឌ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ល្អ បើ​ទោះ​បី​ជា​ការគោរព​ច្បាប់​ទៅ​លើ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​កាត់ដេរ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ក្ដី ។

AFP Photo

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០ មិថុនា ស្ដីពី​ការផ្សព្វផ្សាយ​របាយការណ៍​សំយោគ​ទី​២០ របស់​គម្រោង​ឈ្មោះ «រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា» អង្គការ ILO បាន​ឲ្យ​ដឹង​ថា តាម​ការពិនិត្យ​ឃ្លាំ​មើល ដែល​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០០៧  រហូត​ដល់​ថ្ងៃ​៣០ មេសា ឆ្នាំ​២០០៨ ទៅ​លើ​រោងចក្រ​ចំនួន ២០០ រោងចក្រ គេ​រក​ឃើញ​ថា មាន​កម្មករ​និង​និយោជិត​ជាង ៣៥០.០០០​នាក់ ដែល​ទិន្នន័យ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ។

អង្គការ ILO បាន​ឲ្យ​ដឹង​ទៀត​ថា គេពុំ​ឃើញ​មាន​កម្មករ​និយោជិត​មិន​ទាន់​គ្រប់​អាយុ​នោះ​ទេ ហើយ​ថា ៧៩​%​នៃ​រោងចក្រ​ទាំង​នោះ សុទ្ធតែ​មាន​សហជីព យ៉ាង​តិច​ចំនួន​មួយ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ១៤​%​ នៃ​រោងចក្រ​ទាំងអស់​នោះ មាន​បញ្ហា​កូដកម្ម​បាន​កើត​ឡើង ៕

អត្ថបទ​ដែល​ទាក់ទង

ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា

អតិផរណា​កើន​ដល់​២៥%​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០០៨

រដ្ឋាភិបាល​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​បរទេស​ទិញ​ផ្ទះ​ល្វែង​នៅ​ស្រុក​ខ្មែរ​បាន

កាសែត​ក្នុង​ស្រុក៖ ប្រ៊ូណេ​ចរចា​សុំ​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា

ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ប៉ោយប៉ែត ត្អូញត្អែរ​អំពី​សមាគម​ទេសចរណ៍

អ្នក​នៅ​កំពង់ឆ្នាំង​តវ៉ា​ពី​រឿង​ក្រុមហ៊ុន​អគ្គិសនី​ដំឡើង​ថ្លៃ​ភ្លើង

ឧកញ៉ា គិត ម៉េង កំពុង​រក​ទុន ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​កោះរុង

ប្រជាកសិករ​ត្អូញត្អែរ​អំពី​បញ្ហា​ជី​គីមី​ឡើង​ថ្លៃ​ខ្ពស់

ក្រុម​វិនិយោគិន​មាន​ទំនុក​ចិត្ត​ក្រោយ​ពេល​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត

កម្ពុជា​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​ពិភពលោក