ទណ្ឌិត​ដែល​រួច​ទោស​ចោទ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​ថា​ពុក​រលួយ

អ្នក​ទោស​បាន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មាន​អំពើ​ពុក​រលួយ​កើត​មាន​យ៉ាង​ខ្លាំង និង​មាន​ការ​រើសអើង​ចំពោះ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។
ដោយ មណ្ឌល កែវ
2012-08-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ទោស​ កំពង់ឆ្នាំង ៣០៥
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
Licadho

ទណ្ឌិត​រួច​ផុត​ពី​ទោស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ថា ក្នុង​ពន្ធនាគារ​មាន​ការ​បែង​ចែក​វណ្ណៈ​អ្នក​ទោស ដូច​ជា​ប្រភេទ​អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ដោយ​សារ​រឿង​លួច​ឆក់​កំប៉ិកកំប៉ុក ពោល​គឺ​អ្នក​ទោស​ក្រីក្រ មាន​ជីវភាព​ត្រដាបត្រដួស បរិភោគ​បាយ​ដែល​ដាំ​ដោយ​អង្ករ​ប្រភេទ​អន់ ដូច​បាយ​ជ្រូក។

ចំណែក​អ្នក​ទោស​ដែល​មាន​លុយ​បង់​ប្រចាំ​ខែ​ឲ្យ​អ្នក​ដឹកនាំ​ពន្ធនាគារ មិន​ត្រឹម​តែ​បរិភោគ​បាយ​អង្ករ​ល្អ ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​ខាង​ក្រៅ​បាន​ដោយ​សេរី និង​មាន​បន្ទប់​ឯកជន​ទៀត​ផង៖ «ទីផ្សារ​សេដ្ឋកិច្ច​របស់​ប្រធាន​ពន្ធនាគារ​នៅ​ហ្នឹង​តែ​ម្ដង។ សិប្បកម្ម​តុ ទូ ក៏​គេ​ធ្វើ​នៅ​ក្នុង​ហ្នឹង។ ពេល​ឈឺ​អី ថ្នាំ​គឺ​ទិញ​មក​ពី​ក្រៅ​ទាំង​អស់ ឯ​ការ​ដេក​វិញ បើ​មាន​លុយ​បង់​ដូច​ឧកញ៉ា​អី គឺ​បាន​បន្ទប់​មាន​កង្ហារ»។

ប្រភព​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង មាន​ការ​លួច​អនុញ្ញាត​ឲ្យ​នាំ​ស្រី​ពេស្យា​ចូល​បម្រើ​តណ្ហា​ឲ្យ​ទណ្ឌិត ដែល​មាន​ប្រាក់​ច្រើន ដូច​ជា​ទណ្ឌិត​ដែល​មាន​ទោស​ជួញ​ដូរ​គ្រឿងញៀន និង​អ្នក​ទោស​ដែល​មាន​ខ្នង​បង្អែក​ជាដើម។ ប្រភព​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​នេះ ក៏​មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​អ្នក​ទោស​ផង​ដែរ៖ «ទូរស័ព្ទ​វិញ គឺ​ពួក​ឧកញ៉ាៗ ពួក​ប្លន់ ពួក​ជំរិត​អី អាច​ប្រើ​ដោយ​ត្រូវ​បង់​១០០​ដុល្លារ​ក្នុង​មួយ​ខែ។ អ្នក​ចង់​បាន​បន្ទប់​គ្រាន់​បើ មាន​បន្ទប់​ទឹក​ច្រើន គឺ​ត្រូវ​បង់​សេវា​ដែរ។ បន្ទប់​ពេទ្យ​មាន​តែ​មួយ​ទេ គេ​ប្រើ​សម្រាប់​ឲ្យ​អ្នក​ទោស​មាន​លុយ​នាំ​ស្រី ឬ​ប្រពន្ធ​ចូល​មក​វ៉ៃស៊ិច ម្ដង​គេ​យក​ពី​១០ម៉ឺន​ទៅ​២០ម៉ឺន»។

របាយការណ៍​ស្ដីពី​ពន្ធនាគារ​របស់​អង្គការ​លីកាដូ (Licadho) ឆ្នាំ​២០១១ បាន​បង្ហាញ​ថា មាន​ការ​ទិញ​លក់​ទំនិញ និង​ធនធាន ដែល​មាន​ស្ទើរ​តែ​គ្រប់​ពន្ធនាគារ​ទាំង​អស់ ដូច​ជា​ថ្នាំ​សង្កូវ កន្លែង​ទទួល​ទាន​ដំណេក ពេល​វេលា​លំហែ សិទ្ធិ​ទទួល​ការ​សួរ​សុខ​ទុក្ខ។ល។

អ្នក​ទោស​ក្រីក្រ​មាន​បន្ទុក​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ ដែល​ត្រូវ​ចំណាយ​ស្ទើរ​គ្រប់​អ្វីៗ​ទាំង​អស់។ អ្នក​ទោស​ដែល​គ្មាន​ថវិកា​គ្រប់គ្រាន់ តែង​រស់​នៅ​ក្នុង​លក្ខខ័ណ្ឌ​មិន​ស្មើភាព​ជាមួយ​អ្នក​ទោស​ឯ​ទៀត ដែល​មាន​លទ្ធភាព​ថវិកា​គ្រប់គ្រាន់​នោះ។ អ្នក​ទោស​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​មាន​ខ្នង​បង្អែក អាច​មាន​បន្ទប់​ឯកជន ដែល​មាន​គ្រែ កង្ហារ ទូរ​ទឹក​កក និង​ម្ហូប​អាហារ​បន្ថែម ការ​ថែទាំ​សុខភាព​ជា​ឯកជន និង​ទទួល​ប្ដី ឬ​ប្រពន្ធ ដែល​មក​សួរ​សុខ​ទុក្ខ ព្រម​ទាំង​សេវា​សំខាន់ៗ​ផ្សេង​ទៀត។

យ៉ាង​នេះ​ក្ដី អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ផល្លី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​បែប​នេះ គឺ​ជា​ការ​មួលបង្កាច់​របស់​ទណ្ឌិត ដែល​បាន​ចេញ​ពី​ពន្ធនាគារ ព្រោះ​តែ​ពេល​ជាប់​ក្នុង​ពន្ធនាគារ គាត់​មិន​ពេញ​ចិត្ត​នឹង​បែបបទ​អប់រំ​កែប្រែ និង​វិន័យ​របស់​ពន្ធនាគារ។

លោក​ថា ករណី​ទាំង​នេះ​មិន​កើត​មាន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង នោះ​ទេ៖ «ក្នុង​ពន្ធនាគារ​នេះ អត់​មាន​ទេ បញ្ហា​នេះ។ ជួន​កាល​មនុស្ស​យើង​វា​ជា​រឿង​ក្អែក​មួយ​ទៅ​ជា​ក្អែក​ដប់។ ជា​ការ​បំផ្លើស​ការ​ពិត ប៉ុន្តែ​ជាក់​ស្ដែង​នៅ​ពន្ធនាគារ​នេះ មិន​មាន​រឿង​ដូច្នេះ​ទេ ព្រោះ​អា​ហ្នឹង​វា​ខុស​ទៅ​នឹង​លក្ខការណ៍​របស់​ក្រសួង»

ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង មាន​ចំណុះ​ផ្ទុក​បាន​១៥០​នាក់ ប៉ុន្តែ​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១១ ស្ថិតិ​របស់​អង្គការ​លីកាដូ បាន​បង្ហាញ​ថា មាន​អ្នក​ទោស​ចំនួន​៣៣៦​នាក់ កំពុង​មាន​វត្តមាន​ក្នុង​ពន្ធនាគារ​នេះ។ ស្ថិតិ​នេះ បាន​បង្ហាញ​ថា ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ផ្ទុក​អ្នក​ទោស​លើស​ដល់​ទៅ​២២៤%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Sreth

ពី Poy Pet

Thanks MS Sara for your message, any way jail in Cambodia is a "rate trap" , a little better than Khmer rouge time. Mostly, this time in Cambodia government apply a term so call " Villages District Security" about a year a go, they have 5 things of rules, a few day ago they add 4 thing more. These new ideas ( is not law is just a group of people speak out ) look good but not good to test it, that why the prisons in Cambodia are over loaded of number of people. I tell you almost avery thing go to prison without trial, you both mention about "don't commit crime!", what level of crime which you want to talk about here? You understand about khmer rouge regime? now in cambodia some place we experiences the same principle of khmer rouge did on the past. Now I learn to shut my mouth " Dam Deum Kor" , If you Cambodian you will know this term. Honestly, I keen to hear from you the word crime that you mention is in what level of mistake according to your situation and your environment?

Aug 08, 2012 12:05 PM

អ្នក​អាន​អនាមិក

ជីវិតនៅក្នុងគុកមិនមានសេរីភាពទេ ចូរតាំងខ្លួនជាមនុស្សល្អ ទើបជីវិតមានតម្លៃ​ មានសេរីភាព

Aug 07, 2012 12:14 AM

Miss Sara

ពី MARYLAND,USA

Me, personally, I agree with both of you (Roth & Sreth). Every one has different opinion, perception, experience ect...in live. No perfection in every action in the world, but in jail, all correction officers must respect laws and make balance to be fair to all prisoners without big gap of classes...Corruptions are everywhere, poor countries are the worst which is included cambodia also. I do stronly beleive the people living in our homeland & people living out of country, absolutely see things differently (not the same continental). In conclusion, no place like home. Want to be cozy, comfortable, freedom, do what you want, stay away from criminal actions...

Aug 06, 2012 09:42 AM

sreth

ពី poy pet

Friend, not all prisoner are committed crime, there fore in the prison must have a balance of living. I hope one day you will have chance in the prison without doing any mistake. Friend reconsider what is your writ dow and your thinking. Law in cambodia is corrupted. Real bad guys is out side the jail! Because they know a head of time, and escaped. I pray for you to visit prison in one month. (Thinking about the number of prisoners are over loaded) . Why ?Sreth

Aug 05, 2012 10:40 PM

Roth

ពី WA

Living in prison will never comfort you. If you don't want to live in prison, do good thing and always abide by the laws.

Aug 05, 2012 12:08 AM

មើល​មតិ​ទាំង​អស់.