តុលាការ​បើក​សវនាការ​លើ​សំណុំ​រឿង​ក្ដី​របស់​លោក ម៉ឹក ដារ៉ា

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​អតីត​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ឹក ដារ៉ា និង​ជន​ជាប់​ចោទ​ជា​មន្ត្រី​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​របស់​ក្រសួង​មហាផ្ទៃ​មួយ​រូប​ទៀត។
ដោយ សួន សុផលមុន្នី
2011-11-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ឹក ដារ៉ា ៣០៥
១៧-វិច្ឆិកា-២០១១៖ ប៉ូលិស​ក្រៀក​លោក ម៉ឹក ដារ៉ា នាំ​ចូល​ទៅ​បន្ទប់​ឃុំឃាំង​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ។
RFA/Soun Sophalmony

តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​ថ្នាំញៀន ២​នាក់ ដោយ​មាន​ការ​ចោទ​សួរ​ដេញដោល​ពី​សំណាក់​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ តំណាង​អយ្យការ និង​ក្រុម​មេធាវី​ការពារ​ក្ដី​ចុង​ចោទ​ពេញ​មួយ​ថ្ងៃ នៅ​​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

លោក អ៊ិត សម្ផស្ស ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ថា សវនាការ​លើ​សំណុំ​រឿង​អតីត​មេ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​នេះ​មាន​ចំនួន ៣៨​អង្គហេតុ និង​ត្រូវ​បើក​សវនាការ​ជំនុំជម្រះ​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២។

នៅ​ថ្ងៃ​សវនាការ​ដំបូង​នេះ តុលាការ​បាន​លើក​យក​អង្គហេតុ​នៃ​សំណុំ​រឿង​ចំនួន​ពីរ ទាក់ទិន​ការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ធំៗ​មួយ​ចំនួន កាល​ពី​បួន​ឆ្នាំ​មុន​នៅ​ទីក្រុង​ភ្នំពេញ។

ជន​សង្ស័យ ២​នាក់ មាន​លោក ម៉ឹក ដារ៉ា អតីត​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ជា ឡេង ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន និង​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ជា​ច្រើន​នាក់។ កង​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ បាន​នាំ​ខ្លួន​អ្នក​ទាំង​នោះ​ពី​ពន្ធនាគារ​ទៅ​កាន់​តុលាការ ដោយ​មាន​ការ​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន។

នៅ​មុន​ពេល​បើក​អង្គ​សវនាការ​សួរ​ដេញដោល​លើ​ជន​សង្ស័យ​ទាំង​ពីរ និង​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ជា​ច្រើន​នាក់។

លោក ការ សាវុត្ថ មេធាវី​របស់​អតីត​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា បាន​ស្នើ​សុំ​ឲ្យ​អង្គ​សវនាការ​បង្ហាញ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​បញ្ចប់​តួនាទី​របស់​លោក ម៉ឹក ដារ៉ា។ ប៉ុន្តែ​លោក ផាន់ វណ្ណរ័ត្ន តំណាង​អយ្យការ​ជំទាស់ ហើយ​លោក អ៊ិត សម្ផស្ស ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ប្រកាស​បិទ​មិន​ឲ្យ​មាន​ការ​ជជែក​តវ៉ា និង​ចាប់​ផ្ដើម​ដំណើរ​ការ​នីតិ​វិធី​របស់​តុលាការ។

នៅ​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ វិច្ឆិកា នេះ តុលាការ​បាន​សួរ​ដេញដោល​តែ​លើ​អង្គ​ហេតុ​ចំនួន​ពីរ ដោយ​តុលាការ​បាន​នាំ​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន។ លោក ឈាង សុន អតីត​ស្នងការ​រង។ ឈ្មោះ ហែម សុផល ឈ្មោះ ខៀវ សារ៉ា និង​ជន​ជាប់​សង្ស័យ​ជា​មន្ត្រី​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​ជា​ច្រើន​នាក់​ទៀត ដើម្បី​ធ្វើ​ការ​សាកសួរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី សវនាការ​លើ​សំណុំ​រឿង​អតីត​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ នឹង​ត្រូវ​ចំណាយ​ពេល​វេលា​បី​ខែ ដោយសារ​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​អតីត​មន្ត្រី​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​មាន​អង្គហេតុ​ចំនួន ៣៨ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​បង្ក្រាប​គ្រឿងញៀន ការ​ដោះលែង​ឧក្រិដ្ឋជន​គ្រឿង​ញៀន និង​ការ​ផ្សំគំនិត​រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន៕

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

It is a game in Basak Politics led by Hun Sen. A lot of people do like Dara, why not in the case. Start doing that from the top to help people. I think they cannot do that. Doing that means cutting their arms,legs, and heads.

Nov 21, 2011 01:10 AM

អ្នក​អាន​អនាមិក

It is a game in Basak Politics led by Hun Sen. A lot of people do like Dara, why not in the case. Start doing that from the top to help people. I think they cannot do that. Doing that means cutting their arms,legs, and heads.

Nov 21, 2011 01:09 AM

អ្នក​អាន​អនាមិក

Bravo!!! the unticorruption agency has started to work, but your swords not that sharp enought. This man might not one of those big tommies? if he is the one of those relatives he wasn't dumped like this.

Nov 20, 2011 11:51 AM

អ្នក​អាន​អនាមិក

Polices are in Hun Xen's control is always like this. Because Hun Xen never care to arrest them, Hun Xen wants them to do the corruption so that his political party have alot money and strenght in party.

Nov 18, 2011 01:09 AM

អ្នក​អាន​អនាមិក

លោកមឹក ដារា ជាជនរងគ្រោះនៃសង្រ្គាមអំណាចរវាងមនុស្ស២ក្រុមនៅក្នុងបក្យមួយ៕

Nov 17, 2011 11:54 PM

មើល​មតិ​ទាំង​អស់.