ពលរដ្ឋ​នាំគ្នា​លើក​ទឹក​ចិត្ត​អ្នក​ភូមិ​ដែល​តុលាការ​កោះហៅ​នៅ​ខេត្ត​កំពង់ឆ្នាំង

ប្រជាពលរដ្ឋ​ប្រមាណ​៥០នាក់ មក​ពី​ភូមិ​កោះក្អែក ឃុំ​កំពង់ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ក្នុង​បំណង​លើក​ទឹក​ចិត្ត​អ្នក​ភូមិ​៥នាក់ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាក​សួរ​ពី​បទ​គំរាម​កំហែង​យក​ប្រាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។
ដោយ មណ្ឌល កែវ
2012-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង ៣០៥
២៤-សីហា-២០១២៖ អ្នក​ភូមិ​មក​ជួប​ជុំ​គ្នា​នៅ​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ សុំ​ការ​ជួយ​អន្តរាគមន៍​មុន​នឹង​ចូល​ទៅ​តុលាការ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ភូមិ​ដែល​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង កោះហៅ​ពី​បទ​​គំរាម​កំហែង​យក​ប្រាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។
RFA/Mondul Keo

បុរស​អ្នក​ភូមិ​កោះក្អែក ឈ្មោះ ឃឹម ម៉ៅ អាយុ​៥០ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ថា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅ​អ្នក​ភូមិ​៥នាក់ មក​សាក​សួរ​ពី​ករណី​ដែល​អ្នក​ភូមិ​បាន​ដុត​បំផ្លាញ​អួន​របស់​អ្នក​នេសាទ​ជន​ជាតិ​វៀតណាម កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ។ អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ដោយ​បារម្ភ​ខ្លាច​មាន​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ទាំង​៥នាក់​នោះ ទើប​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​នាំ​គ្នា​មក​គាំទ្រ​អ្នក​ភូមិ​ទាំង​៥នាក់​នោះ។

គាត់​ថា ការ​ដុត​បំផ្លាញ​អួន​ខុស​ច្បាប់​របស់​អ្នក​នេសាទ​វៀតណាម នេះ គឺ​អ្នក​ភូមិ​ទាំង​អស់​ជាង​២០០​នាក់ រួម​គ្នា​ធ្វើ មិន​មែន​មនុស្ស​៥នាក់ ដែល​តុលាការ​បាន​កោះ​ហៅ​នេះ ធ្វើ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ព្រោះ​ពួក​វា​អូស​អួន​ដាច់​បាត់​មង​ប្រជាពលរដ្ឋ​ខ្ញុំ​ស្ទើរ​រាល់​យប់។ ពួក​ខ្ញុំ​មិន​ទៅ​ចាប់​បាន​ហៅ​មេ​ភូមិ និង​សហគមន៍​ឲ្យ​ជួយ តែ​ពួក​គេ​អត់​មក​ជួយ​ទេ។ ដល់​អ៊ីចឹង ពួក​ខ្ញុំ​ក៏​ចុះ​ទៅ​ចាប់​អួន​ហ្នឹង​មក»

បុរស​អ្នក​ភូមិ​កោះក្អែក ឈ្មោះ រៀ ជួន បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​ឃុបឃិត​ជាមួយ​អ្នក​នេសាទ​ជន​ជាតិ​វៀតណាម ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួក​នេះ​ធ្វើ​ការ​នេសាទ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់៖ «រាយការណ៍​ឲ្យ​មេ​ភូមិ​គេ​ធ្វើ​មិន​ដឹង​មិន​ឮ ព្រោះ​គេ​ស៊ី​លុយ​ពួក​អ្នក​អូស​អួន។ បាន​កម្លាំង​ពួក​ខ្ញុំ​ចាប់​យក​ឡើង​មក​លើ​គោក ហើយ​នាំគ្នា​យាម​មួយ​យប់​ទល់​ភ្លឺ អត់​ឃើញ​រដ្ឋ​អំណាច​ណា​មក​ទទួល​យក​ទេ ដល់​ម៉ោង​៨ព្រឹក អ្នក​ភូមិ​ក៏​នាំគ្នា​សម្រេច​ចិត្ត​ដុត​អួន​ហ្នឹង​ចោល​តែ​ម្ដង​ទៅ»

កាល​ពី​ថ្ងៃ​ទី​១០ ឧសភា កន្លង​ទៅ ប្រជាពលរដ្ឋ​ភូមិ​កោះក្អែក ឃុំ​កំពង់ហៅ ជិត​១០០នាក់​បាន​នាំគ្នា​ចាប់​ទូក​អូស​អួន​ក្រឡា​ញឹក និង​មាន​បណ្ដោយ​ប្រវែង​៨០០​ម៉ែត្រ ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ពី​អ្នក​នេសាទ​ជន​ជាតិ​វៀតណាម។ តែ​អ្នក​ភូមិ​មិន​បាន​យក​ឧបករណ៍​ដែល​ចាប់​បាន​នេះ ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ ហើយ​បែរ​ជា​នាំគ្នា​ដុត​បំផ្លាញ​ចោល​ទៅ​វិញ។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​អ្នក​ភូមិ​៥នាក់​មក​សាក​សួរ​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​អ្នក​ភូមិ​សម្រេច​ចិត្ត​មិន​ប្រគល់​វត្ថុ​តាង​ឲ្យ​អាជ្ញាធរ។ លោក​ថា តាម​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ជំនាញ​រក​ឃើញ​ថា អ្នក​ភូមិ​កោះក្អែក បាន​ជំរិត​ទារ​ប្រាក់​ពី​អ្នក​នេសាទ​វៀតណាម ពុំ​បាន ក៏​មាន​កំហឹង​ទើប​ដុត​ឧបករណ៍​នេសាទ​គេ​ចោល។ លោក​ថា ទង្វើ​របស់​អ្នក​ភូមិ គឺ​ជា​ទង្វើ​ខុស​ច្បាប់៖ «ពួក​គាត់​ចាប់​អួន​របស់​គេ​ហើយ ទាម​ទារ​លុយ​ពី​ពួក​គេ ហើយ​ដល់​ទារ​មិន​បាន​គាត់​ក៏​យក​ទូក និង​អួន​របស់​គេ​២វង់​ទៅ​ដុត​ចោល។ គាត់​ធ្វើ​បែប​នេះ គឺ​ខុស​ច្បាប់​ហើយ ព្រោះ​បើ​គាត់​ចាប់​បាន​ហើយ​គាត់​យក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​ជំនាញ ឬ​មន្ត្រី​យុត្តិធម៌​ដែល​នៅ​ជិត​គាត់​បំផុត​នោះ ទើប​ត្រូវ។ ហេតុ​នេះ​ហើយ ទើប​យើង​ហៅ​គាត់​មក​សួរ​នាំ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា លោក​ពុំ​គាំទ្រ​ចំពោះ​អំពើ​ហិង្សា​ដែល​ប្រជាពលរដ្ឋ​ភូមិ​កោះក្អែក បាន​ធ្វើ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​សំណូមពរ​ឲ្យ​តុលាការ​បន្ធូរបន្ថយ​ចំពោះ​កំហុស​ឆ្គង​របស់​ប្រជាពលរដ្ឋ។ លោក​ថា ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ការពារ​ធនធាន​ធម្មជាតិ តែ​ដោយ​ខ្វះ​ការ​យល់​ដឹង​ផ្លូវ​ច្បាប់ ទើប​កើត​មាន​ជា​កំហុស​ឆ្គង​នេះ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ដុតអួនខុសច្បាប់របស់យួនចោលហ្នឹង ទើសក្បាលតុលាការអី បានជាដល់ថ្នាក់ចេញដីការ ឲ្យចូលខ្លួនបំភ្លឺ? ឬមួយអួននោះជាអួនរបស់បុគ្គល ពេញវិកល(ចរិក)?

Aug 26, 2012 02:50 AM

KHMER

ពី BOTHELL,WASHINGTON USA

Judge in Kampongchnang is working no good.The people do like that very best of their ideas.

Aug 25, 2012 12:31 AM

Vuth Lee

ពី Lowell, Massachusetts,U.S.A

Eventhough these five people bringing the illegal fishing equipments that they had siezed from those illegal Youn fishermen, this Hun Sen's judge is going to find another reason to charge these five Cambodians anyway. Why? Because as all Cambodians had known, the Cambodia's courts are the effective conduits for Youn or Hun Sen using to oppress the Cambodian dissidents, Human rights activists, and fish conservationist etc. I think this judge must arrest these Youn, and should not have these five Cambodians summoned to his court in the first place. Why? These people tried to contact the local authority, but failed, so probably they are so frustrated with the way the local authority handling the case during that night, unfortunately, they decided to take the laws in their own hands. This mean, these five people were losing their trust with the local authority and the Puppet Cambodian courts.

Aug 24, 2012 06:09 PM

for khmer, no Hun Sen

ពេញ វិបុល he is Vietnam's brain, he lives in Cambodia, and he is a very bad man, and he is always kind of veitnamin half.
Giving thanks very much, you are helping Hun Sen kill their own citizens, thanks again, point is no longer Khmer.
thanks to the Cambodian authorities. you're perfect for pirates.

Aug 24, 2012 10:49 AM