តុលាការ​ខេត្ត​ស្វាយរៀង​បន្ត​នីតិវិធី​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​លោក ឈូក បណ្ឌិត

តុលាការ​ខេត្ត​ស្វាយរៀង បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​បាញ់​ប្រហារ​លើ​ហ្វូង​កម្មករ​នៅ​ក្រុង​បាវិត ដែល​មាន​ជន​ជាប់​ចោទ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នោះ​រួច​រាល់​ហើយ។
ដោយ សុ ជីវី
2012-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា 305
១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញ​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង ក្នុង​ពេល​កញ្ញា​តវ៉ា នៅ​ខេត្ត​ស្វាយរៀង។
RFA/Hum Chamroeun

មក​ដល់​ពេល​នេះ សំណុំ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា ដើម្បី​បន្ត​នីតិវិធី​មុន​ពេល​បញ្ជូន​ទៅ​អោយ​ចៅក្រម​ជំនុំ​ជម្រះ ដើម្បី​កំណត់​ពេល​វេលា​បើក​សវនាការ។

ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង កំពុង​បន្ត​នីតិវិធី​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជាប់​ចោទ​ក្នុង​ការ​បាញ់​អោយ​របួស​កម្មការិនី​បី​នាក់​នៅ​រោងចក្រ​កាត់​ដេរ​កៅវ៉េ (Kao Way)។

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៥ ខែ​កញ្ញា ថា ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​ក្ដី​នេះ​រួច​រាល់​ហើយ។ លោក​អះអាង​ថា លោក​កំពុង​ពិនិត្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​អោយ​បាន​ឆាប់។ បើ​ទោះ​ជា​យ៉ាង​ណា លោក ហ៊ីង ប៊ុនជា ពុំ​បាន​បង្ហើប​អោយ​ដឹង​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ឡើយ៖ «គឺ​ខ្ញុំ​ត្រូវ​ពិនិត្យ ត្រូវ​ពនិត្យ ដើម្បី​បាន​សន្និដ្ឋាន​បញ្ចប់។ ហី​ការ​ពិនិត្យ​របស់​ខ្ញុំ វា​ត្រូវ​ប្រើ​មិន​អោយ​លើស​ពី​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ចន្ទ មក។ ខ្ញុំ​ព្យាយាម​ធ្វើ​អោយ​បាន​លឿន​បំផុត»

ព្រះរាជអាជ្ញា លោក ហ៊ីង ប៊ុនជា កាល​ពី​ពេល​កន្លង​ទៅ បាន​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ចំពោះ​ការ​បាញ់​ប្រហារ​អោយ​របួស​កម្មការិនី​៣​នាក់​នៅ​រោងចក្រ​កៅវ៉េ។

កម្មការិនី​៣​នាក់ នៅ​រោងចក្រ​កៅវ៉េ ត្រូវ​បាញ់​អោយ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​ឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួស​ដើម​ទ្រូង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ខ្លៀក​ខាង​ឆ្វេង កៅ នី រង​របួស​ដៃ​ស្ដាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។ ពួក​គេ​បាន​ដាក់​ពាក្យ​ប្ដឹង លោក ឈូក បណ្ឌិត ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។

កម្មការិនី ប៊ុន ចិន្តា មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​រឿង​ក្ដី​នេះ បាន​ធ្វើ​អោយ​នាង​បន្ត​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​កាន់​តែ​យូរ​ដែរ៖ «ខ្ញុំ​រាល់​ថ្ងៃ​ចេះ​តែ​ភ័យ​ខ្លាច​បង ព្រោះ​អី​ធ្វើ​ការ​ឆ្ងាយ​ពី​ខេត្ត​អីចឹង មិន​ដឹង​គេ​គិត​ម៉េចៗ​ផង ព្រោះ​អី​វា​នៅ​អីចឹង​ណាស់។ ខ្ញុំ​ចង់​អោយ​អ្នក​ជន​ល្មើស​ហ្នឹង​ផ្ដន្ទាទោស​តាម​ច្បាប់»

ចំណែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​រឿង​ក្ដី​បាន​កត់​សម្គាល់​ថា ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ចំពោះ​ការ​អូស​បន្លាយ​រឿង​ក្ដី ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដូច​លោក ឈូក បណ្ឌិត នេះ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជា​ញឹកញយ ការ​អូស​បន្លាយ​រឿង​ក្ដី​បែប​នេះ បាន​ធ្វើ​អោយ​ជន​រងគ្រោះ​នឿយ​ណាយ ឬ​លែង​ខ្វល់​ខ្វាយ​ពី​រឿង​ក្ដី​នោះ​តទៅ​ទៀត។ លោក​ថា លែង​ខ្វាយ​ខ្វល់ គឺ​មាន​ន័យ​ថា​ពួក​គេ​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ភាព​អយុត្តិធម៌៖ «ឃើញ​ហើយ​វា​ជា​វប្បធម៌​មួយ បើ​សិន​ជា​អ្នក​មាន​លុយ អ្នក​មាន​អំណាច អ្នក​មាន​បុណ្យសក្តិ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​អី​មួយ យើង​ឃើញ​នីតិវិធី​ដើរ​យឺត ជួន​កាល​គឺ​យូរ​មែន​ទែន ជួន​កាល​ក៏​គ្មាន​ចំណាត់​ការ​ទៅ​ទៀត។ តែ​កាល​ណា​យូរ​មែន​ទែន​ទៅ ធ្វើ​អោយ​ជន​រងគ្រោះ​ហ្នឹង។ គាត់​ខឹង​គាត់​លែង​ចង់​ប្ដឹង​ចង់​ផ្តល់​អី។ គាត់​គិតថា​វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់​ទៀត​ក៏​ថា​បាន​ដែរ»

យ៉ាង​នេះ​ក្ដី មក​ដល់​ពេល​នេះ ទាំង​កម្មការិនី​ដែល​ជា​ជន​រងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ទទូច​អោយ​តុលាការ​ត្រូវ​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​ទៅ​តាម​ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CC

ពី P Vihear

What they would do if those victims were Hun Sen's daughters...!

Sep 17, 2012 08:36 PM

អ្នក​អាន​អនាមិក

ពី បាត់ដំបង

ចូរចាំថាអ្នកតូចមិនអាចឈ្នះអ្នកធំទេ!អ្នកក្រមិនអាចឈ្នះអ្នមានបានទេ!

Sep 17, 2012 08:30 PM

ខុន ណាវ៉េត

ពី រតនគីរី

បាញ់អោយគេរបួសបីនាក់នូវ ចោទពីបទបង្ករបួសស្នាមដោយអចេតនា​ទៀត សូមសរសើរលោកព្រះអជ្ញា​ ហ៊ីន ប៊ុនជា​ ហើយ មិនដឹងជាគាត់គិតម៉េចទេ គិតទៅអ្នកក្រគឹវាបែបនេះ គេបាញ់ដូចសត្វធាតុហើយ អ្នកប្រព្រឹត្តដេកធ្វើព្រងើយ ចប់ហើយច្បាប់ស្រុកខ្មែរ តើយើងទៅរំពឹងអ្នកណា

Sep 17, 2012 10:37 AM

Dy veasna

ពី Prey veng

ចំពោះរៀងនេះ វាមិនកើតឡើងទៅលើក្រុមគ្រួសាររបស់លោកធំផង ហេតុអ្វីបានជាវាកើតតែលើប្រជាជនក្រីក្រ បែបនេះ ចំពោះខ្ញុំគិតថា មន្រ្ដីៗសព្វថ្ងៃគឺជាមិនចេះឆ្អែត ក៍ដូចជាមន្រ្ដីកើតមេរោគអាត្មានិយមគ្រប់ៗគ្នា បើនិយាយឲ្យចំអាមន្រ្ដីខ្លាចឆ្កែខាំ

Sep 17, 2012 07:37 AM

អ្នក​អាន​អនាមិក

អីឡូវនេះខ្ញុំហាក់លែងចង់ដឹងពីនិតិវិធីខ្មោចយអីទៀតហើយ តែសុំអង្វរដល់សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល មន្រ្តីទាំងឡាយក្នុងជួររដ្ឋាភិបាលទាំងក្នុងគណបក្សកាន់
អំណាច ក៏ដូចជាគណបក្សប្រឆាំងដែលលោកស្រឡាញ់យុត្តិធម៍សូមមេត្តាអោយខ្ញុំបាន
ដឹងផងថា តើ ឈូក បណ្ឌឹត ជាខ្សែខាងអស់លោកណា?ឈ្មោះអី? បានជាច្បាប់ស្រុក
ខ្មែរធ្វើអីគេមិនបាន ហើយខ្ញុំត្រូវដឺងថាបើចង់ទៅបាវិតត្រូវគិតដល់ជននេះផង។

Sep 16, 2012 09:36 PM

អ្នក​អាន​អនាមិក

តាមដែលខ្ញុំធ្លាប់អានព័ត៌មានកន្លងមក មានកូនចៅរបស់ជំទាវឧបនាយករដ្ឋមន្ត្រីម្នាក់ជាអ្នក ជួយឧក្រិដ្ឋជនឈូក ទណ្ឌិត នេះ។

Sep 17, 2012 07:50 AM

មើល​មតិ​ទាំង​អស់.