តុលាការ​ស្វាយរៀង​រង​ការ​ចោទ​ថា​រក​លេស​បន្ធូរបន្ថយ​ទោស ឈូក បណ្ឌិត

កម្មការិនី​ចំនួន​៣នាក់ ដែល​រង​របួស​ដោយ​សារ​ការ​បាញ់​រះ​របស់ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាន​ចូល​បំភ្លឺ​ជា​លើក​ទី​៣ ទៅ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​កក្កដា។
ដោយ សុ ជីវី
2012-07-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ ស្វាយរៀង ៣០៥
១-មីនា-២០១២៖ កម្មការិនី​ ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែល​​រង​របួស​ធ្ងន់​​ដោយសារ​ការ​បាញ់​​មក​លើ​ក្រុម​កម្មករ​ពេល​កំពុង​តវ៉ា សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ កាល់ម៉ែត។
RFA/Sochivy

ការ​សាកសួរ​ច្រើន​លើក​ច្រើន​សារ​បែប​នេះ ត្រូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​រឿង​ក្តី​នេះ​ចាត់​ទុក​ថា ជា​ទង្វើ​ព្យាយាម​សម្រាល​ទោស​កំហុស​របស់​ជន​ល្មើស។

ចៅ​ក្រម និង​ព្រះរាជអាជ្ញា​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដោយ​មាន​ការ​ចូល​រួម​ពី​នគរបាល​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ បាន​បើក​ការ​សាកសួរ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​លើ​កម្មការិនី​ចំនួន​៣​នាក់ បម្រើ​ការ​នៅ​រោងចក្រ កៅវ៉េ (Kaoway) ដែល​ជា​ជន​រង​គ្រោះ​ពី​ការ​បាញ់​រះ​របស់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។

កម្មការិនី​រង​គ្រោះ​ម្នាក់ គឺ​អ្នកស្រី នុត សាខន ដែល​ស្ថិត​ក្នុង​ចំណោម​កម្មការិនី​៣​នាក់​ចូល​ទៅ​បំភ្លឺ នៅ​តុលាការ​ខេត្ត​ស្វាយរៀង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មន្ត្រី​នគរបាល​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​បាន​សាក​សួរ​អ្នកស្រី​យូរ​ជាង​គេ។ ហើយ​ការ​សាក​សួរ​នៅ​លើក​នេះ ហាក់​ដូច​ជា​មាន​ការ​បង្វែរ​សំនួរ​ចេញ​ពី​បទល្មើស​របស់​ជន​សង្ស័យ។ អ្នកស្រី​បន្ត​ថា ការ​សាកសួរ​បែប​នេះ​ទំនង​មាន​បំណង​ធ្វើ​អោយ​ចម្លើយ​របស់​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ ទៅ​ជា​ពុំ​មាន​តម្លៃ​ក្នុង​ការ​ចោទ​ប្រកាន់​អតីត​អភិ​បាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។

អ្នកស្រី នុត សាខន៖ «ដល់​ពេល​សួរ​ច្រើន​លើក ច្រើន​សារ​ពេក វា​អាច​ថា​ជា​រឿង ដូច​ថា​និយាយ​ចុះ​និយាយ​ឡើង គេ​មិន​អាច​យក​ធ្វើ​ជា​ការ​ពិត។ និយាយ​ទៅ​មក​ទៅ​មក​អីចឹង ដល់​ពេល​កន្លែង​ណា​យើង​ខុស​អីចឹង គេ​អាច​ចាប់​ចំណុច​យើង​បាន​ថា យើង​ហ្នឹង​និយាយ​អត់​ដូច​មុន​អីចឹង។ ហើយ​សួរ​រហូត​អីចឹង យើង​មិន​អាច​និយាយ​ថា ពី​ដើម​រហូត​ដល់​ចប់​បាន និយាយ​ចុះ​ឡើង យើង​អាច​និយាយ​ភ្លេច ភ្លាវ និយាយ​កាត់ គេ​អាច​ចាប់​ចំណុច​ថា យើង​និយាយ​អត់​ដូច​ដើម​អីចឹង​ណា»

កម្មការិនី​៣​នាក់ នៅ​រោងចក្រ កៅវ៉េ ត្រូវ​បាញ់​អោយ​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​ឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួស​ដើម​ទ្រូង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ខ្លៀក​ខាង​ឆ្វេង កៅ នី រង​របួស​ដៃ​ស្កាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។ ពួក​គេ​បាន​ដាក់​ពាក្យ​ប្ដឹង លោក ឈូក បណ្ឌិត ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។ រហូត​មក​ដល់​ពេល​នេះ ជន​សង្ស័យ​នៅ​មាន​សេរីភាព​នៅ​ឡើយ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មាន​ប្រសាសន៍​ថា ការ​សាក​សួរ​ជន​រងគ្រោះ​ច្រើន​លើក​ច្រើន​សារ​បែប​នេះ អាច​ជា​ការ​ព្យាយាម​រក​លេស ដើម្បី​បន្ធូរបន្ថយ​ទោស​អ្នក​ប្រព្រឹត្ត​ល្មើស៖ «អីចឹង ឆន្ទៈ​របស់​គេ បើ​នៅ​យូរ​ដល់​កម្រិត​នេះ គឺ​យើង​យល់​ទាំង​អស់​គ្នា​ថា គឺ​គេ​រក​អ្វី​ដែល​ដោះ​បន្ទុក​ខាង​នោះ​ទេ ខាង​ជ​ន​ចុង​ចោទ បើ​ទោះ​ជា​មាន​ប៉ូលិស​ជំនាញ​ទៅ​សួរ ដូច​ជា​សួរ​ពី​រឿង​ដាក់​បន្ទុក​កម្មករ​អីចឹង ដូច​ជា​អត់​មាន​អី​ចម្រើន​ទៅ​មុខ​ទេ គឺ​ដូច​ជា​រក​កន្លែង​ដោះ​បន្ទុក​លោក ឈូក បណ្ឌិត ហ្នឹង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក ពេជ ឈឿត បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា។

ទោះ​ជា​យ៉ាង​ណា ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ពេល​កន្លង​ទៅ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ រហូត​មក​ដល់​ពេល​នេះ កម្មការិនី​រងគ្រោះ​នៅ​តែ​ទទូច​អោយ​តុលាការ​ខេត្ត​ស្វាយរៀង ស្វែង​រក​យុត្តិធម៌​អោយ​ពួក​គេ អោយ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនខ្មែរ

ពី សូដង់ខាងត្បូង

ចុះបើ​ ឈូក បណ្ឌិត បាញ់ត្រូវសាច់ញាតិ្ត​ រឺគ្រួសាររបស់ខ្លួនវិញតើព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀងនឹងចោទលោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនាឬក៏អត់?

ដកអាវុធមកបាញ់មនុស្សស្រស់ហើយថាអចេតនាទៀត!!!

Jul 23, 2012 09:40 AM

ឡេហ

នៅមានបទអ្វីដែលស្រាលជាងហ្នឹងទៀតទេ?

Jul 22, 2012 10:56 AM

អ្នក​អាន​អនាមិក

This is ridiculous.The criminal who was caught red handed is still roamed free. It is a very bad example for court of law. Instead of condemning the criminal, it tries to free. What a shame to be Khmer who use to boast about how great the nation is.

Jul 21, 2012 10:12 AM

(

ឈ្មោះ​ បណ្ឌិត​ពីរោះ​ណាស់ ជា​អ្នក​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ គួរ​ជា​ទី​គោរព​រាប់អាន​ ចិត្ដ​មារយាទ​ល្អ​ផូរផង់ ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា តែ​ផ្ទុយ​ទៅ​វិញ​ស្រាប់​តែ​តាំង​ខ្លួន​ជា​មនុស្ស​ពាល​ ជា​សត្វ ជា​ពួក​Mafia យក​អាវុធ​បាញ់​ប្រហារ​មនុស្ស​គ្មាន​ញញើត​ដៃ។​ហេតុ​ដូចម្ដេច​បាន​ជា​នរក​មិន​ឆាប់​យក​ទៅ ទុក​នៅ​ក៏​គង់​មិន​ចម្រើន​ដល់​មនុស្ស​លោក​សោះ។

Jul 21, 2012 06:31 AM

Peuv

How can Hun Sen be a PRIME MINISTER of Cambodia when he throws Mom Sunando, an an innocent citizen he does not like, in jail while he protects criminal Chhouk Bandit who shot and wounded three poor workers? Cambodia is sinking. Khmers must tell Hun Sen to pack up and leave office in the 2013 election. He has no value to society.

Jul 21, 2012 01:21 AM

អ្នក​អាន​អនាមិក

តើ​នៅ​មាន​រឿង​អយុត្តិធម៌​ប៉ុន្មាន​ករណី​ទៀត​ដែល​យើង​មិន​បាន​ដឹង​?​ ​តើ​ខ្មែរ​ប៉ុន្មាន​ភាគរយ​មិន​បាន​ដឹង​ដំណឹង​បែប​នេះ​ ​ឬ​មិន​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ដំណឹង​អយុត្តិធម៌​សង្គម​ដូច្នេះ?​ ​បើ​ពួក​គេ​ដឹង​ឮ​រឿង​រ៉ាវ​ដ៏​អាក្រក់​ ​អយុត្តិធម៌​បែប​នេះ​ហើយ​ ​នៅ​តែ​គាំទ្រ​ពួក​កាន់​អំណាច​ចោល​ម្ស្ៀត​បែប​នេះ​ទៀត​ ​បាន​ន័យ​ថា​ ​ប្រជាជន​ខ្មែរ​ភាគ​មិន​ស្រឡាញ់​ ​ចង់​បាន​ ​និង​ការពារ​យុទ្តិធម៌​នោះ​ទេ​។

Jul 26, 2012 12:41 AM

មើល​មតិ​ទាំង​អស់.