បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ឧត្ដរមានជ័យ រង​ការ​ចោទ​ថា បាន​ប្រើ​លុយកាក់​ដើម្បី​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ខ្លួន។
ដោយ ហង្ស សាវយុត
2012-05-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​រិះគន់​​សកម្មភាព​របស់​បេក្ខជន​​​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខ្លះ​នៃ​ក្រុង​សំរោង ថា បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ដោយ​ចុះ​ទៅ​តាម​មូលដ្ឋាន​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​ចែក​លុយ​​កាក់​ទៅ​ឱ្យ​ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់។

មន្ត្រី​អង្គការ​អភិរក្ស​ផ្នែក​ធនធាន​ធម្មជាតិ​មួយ​រូប នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ឧសភា ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ ​៧​ព្រឹក បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​សំរោង របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប គឺ​លោក ជៀប តុប បាន​ចុះ​ទៅ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ ​នៅ​​ម្ដុំ​វត្ត​សាមគ្គីមានជ័យ ដំរី​ផុស​ ហៅ​ដី​ថ្មី ហើយ​បាន​ចែក​ប្រាក់​ទៅ​ឱ្យ​អ្នក​ភូមិ​ទាំង​នោះ។

លោក​បាន​រិះ​គន់​ថា ការ​ធ្វើ​បែប​នោះ គឺ​ជា​ការ​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នៅ​មុន​ពេល​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​មក​ដល់៖ «គណបក្ស​ប្រជាជន​ហ្នឹង​គេ​ចុះ​ប្រជុំ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មូលដ្ឋាន​ ដល់​អ៊ីចឹង​គេ​ចែក​លុយ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ ១៥.០០០ (រៀល) ហើយ​គេ​បង្ហាញ​នៅ​ក្នុង​លក្ខណៈ​ឱ្យ​គូស​ជា​រូប​ភាព​នៃ​គណបក្ស​របស់​គេ។ ក្នុង​លក្ខណៈ​នេះ បើ​និយាយ​ឱ្យ​ចំ ច្បាប់ គ.ជ.ប. និង​ច្បាប់​បោះ​ឆ្នោត គឺ​អត់​ទាន់​មាន​មាត្រា​ណា ឬ​ប្រការ​ណា​សម្រាប់​ឱ្យ​ចែក​លុយ​កាក់​ដើម្បី​ទាញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទេ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ជៀប តុប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នេះ​បាន​ទេ។

ចំណែក​លោក ថុន ណុល ជា​អភិបាល​ក្រុង​សំរោង បាន​មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​នោះ​​លោក​ ពុំ​បាន​ដឹង​ឡើយ។

លោក ខាំ វិសាល ជា​អនុ​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ឧត្តរមានជ័យ។ លោក​ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​បញ្ហា​នោះ​ទេ។ ក៏​ប៉ុន្តែ​បើ​និយាយ​ទៅ​តាម​សៀវភៅ​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត គឺ​មិន​បាន​ហាម​ឃាត់​ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ចុះ​ទៅ​​ចែក​លុយ​កាក់ និង​សម្ភារៈ នៅ​មុន​ពេល​ដែល​យុទ្ធនាការ​ឃោសនា​មក​ដល់​នោះ​ទេ។

លោក ខាំ វិសាល បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំពូក​៨ នៃ​សៀវភៅ​បទបញ្ជា និង​នីតិវិធី​​ត្រង់​ចំណុច ៨.១.៨ បាន​ចែង​ថា ការ​ចែក​មួក ឬ​ខោ​អាវ​នៅ​មុន​ការ​ឃោសនា​មក​ដល់ គឺ​មិន​ចាត់​ទុក​ជា​រឿង​ឃោសនា​ទេ។ ចំណែក​ចំណុច ៨.១៣.៧ បាន​ចែង​ថា ការ​សំណេះ​សំណាល​នៅ​មុន​ការ​ឃោសនា​មក​ដល់ ក៏​មិន​មែន​ជា​រឿង​ឃោសនា​ដែរ។

កញ្ញា គង់ រ៉ាវីន ជា​ប្រធាន​ផ្នែក​សង្កេតការណ៍​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​​ ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)។ កញ្ញា​បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ ខាង​មុខ មិន​មាន​​​ភាព​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ។

កញ្ញា គង់ រ៉ាវីន៖ «គេ​ថា ចែក​លុយ ដូច​ជា​អត់​ទាន់​មាន​មាត្រា​ហ្នឹង​ទេ ហើយ​ដូច​ជា​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត គឺ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ក៏​អត់​មាន​និយាយ​ពី​រឿង​អ៊ីចឹង​ដែរ​គ្រាន់​តែ​និយាយ​ពី​រឿង​ឃោសនា​ទាក់ទង​នឹង​ការ​ចែក​ខិត្តប័ណ្ណ ការ​ប្រជុំ​ជា​សាធារណៈ​ដែល​លើក​ឡើង​ពី​កម្មវិធី​នយោបា​យ​​របស់​គណបក្ស​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​អាច​មើល​ដឹង​ពី​កម្មវិធី​ របស់​គណបក្ស​ហ្នឹង​ទៅ ប្រជាពលរដ្ឋ​គាត់​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​គាត់​ពេញ​ចិត្ត»

អង្គការ​ខុមហ្វ្រែល បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​រយៈ​​ពេល​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣ មក​ដល់​នេះ​ គេ​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​ភាព​មិន​ប្រក្រតី​ខ្លះ​កើត​មាន​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​រតនគិរី ជាដើម ហើយ​គេ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជាការពិតដែលមិនប្រកែកបានឡើយ គឺគ្រប់ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នគ្រូបង្រៀនជាដើម ជាពិសេសគ្រប់នាយកសាលាជាសមាជិកគណបក្សCPPពេញសិទិ្ធ ដូច្នេះហើយនាយកសាលាតែងតែព្យាយាម បញ្ចុះបញ្ចូលគ្រូផ្សេងៗ អោយចូលគណបក្សCPP បើគ្រូក្រោមឳវាទមួយណាមិនចូលទេ គឺគាត់រកវិធីដើម្បីចាប់កំហុសគ្រូនោះ និងបានថ្នាក់តិចតួចក្នុងការបង្រៀនម៉ោងរដ្ឋ និងម៉ោងតិចតួចក្នុងការបង្រៀនក្រៅម៉ោងជាដើម។

May 09, 2012 10:52 PM

អ្នក​អាន​អនាមិក

CPP don't worry and don't need to spend the money to buy the vote ,because Hun Sen ,he is sure that more than 65% of khmer people support Hun Sen.all khmer people have know why you cry in past 5years ,you have to the good leader ,don't make you cry again,if they give youhave to receive ,but you have to change ,have to be smart.

May 08, 2012 09:22 PM

អ្នក​អាន​អនាមិក

ខ្វល់អីខ្វល់យ៉ាងនេះ។​ បើគេមានលុយទិញរបស់ហើយ គិតអីច្រើនម៉្លេះលោកម្ចាស់។ អ្នកលក់មិនមែនភ្លើទេ។ អ្នកទិញក៏មិនសូវពូកែដែរ។ ចូរមានចិត្តដូចព្រះចេះដាក់ទានដល់ក្រីក្រ។

May 08, 2012 03:03 AM

អ្នក​អាន​អនាមិក

វិទ្យុអាស៊ីសេរីមិនដែលនិយាយល្អពីគណបក្ស
ប្រជាជនទាល់តែសោះ។ឃើញតែវាយប្រហារ
គណបក្សប្រជាជនស្ទើររាល់ថ្ងៃ....?

May 08, 2012 02:48 AM

អ្នក​អាន​អនាមិក

If I were Prime Minister Hun Sen, I would allow all parties to have their own radio or TV. Base on this case, Hun Sen/CPP knows that if there is a fair competition, SEN/CPP will die out. Sen is not strong and brave to step in the ring to fight with other prime minister candidate with a fair referee.

May 08, 2012 02:36 AM

មើល​មតិ​ទាំង​អស់.