លោក ឈាង វុន ត្រៀម​សុំទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង

តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​បរទេស​នៃ​រដ្ឋ​សភា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ប្រកាស​ថា លោក​នឹង​ថ្លែង​សុំទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជា​សាធារណៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា ក្រោយ​ពី​លោក​បាន​ថ្លែង​ចាត់​ទុក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា មាន​ភាព​កាច​សាហាវ​ដូច​ជនជាតិ​ព្នង។
ដោយ យន់ សាមៀន
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ព្នង ៣០៥
២៦-មីនា-២០១០: ជនជាតិ​ព្នង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​រាជធានី​ភ្នំពេញ
RFA/Sok Serey

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស សរុប​ចំនួន​ជិត ៣០​នាក់ បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​យ៉ាង​តក់ក្រហល់ នៅ​គ្រា​លោក ឈាង វុន ហៅ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខ និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា​ជា​មនុស្ស​ព្នង ឬ​ជា​មនុស្ស​ព្រៃផ្សៃ។

គម្រោង​សុំទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ជនជាតិ​ភាគ​តិច និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ពាក្យ​សំដី​មាក់ងាយ​ដល់​ជន​ជាតិ​ព្នង។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​លោក ឈាង វុន អំពី​គម្រោង​ថ្លែង​សុំទោស​នេះ៖

ចំណែក​ប្រធាន​គណបក្ស​សិទ្ធិម​នុស្ស លោក កឹម សុខា កាល​ពី​ថ្ងៃ​ពុធ ទី​២៨ បាន​ទទួល​យក​ការ​សុំទោស​របស់​លោក ឈាង វុន ក្នុង​ឋានៈ​ជា​អ្នក​នយោបាយ។

លោក កឹម សុខា បញ្ជាក់​បន្ថែម៖ «ខ្ញុំ​គិត​ថា វា​ត្រូវ​តែ​ធ្វើ បើ​សិន​ណា​យើង​ធ្វើ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ហើយ​ជា​ជន​ជាតិ​មួយ​ដែល​មាន​ដើម​កំណើត​សាសន៍​ច្បាស់លាស់ គាត់​ត្រូវ​តែ​ធ្វើ។ បើ​ថា​ធ្វើ​ទៅ​ជន​ជាតិ​ព្នង​លោក​ពេញ​ចិត្ត​មិន​ពេញ​ចិត្ត ទទួល​មិន​ទទួល​លើ​ពួក​គាត់។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា ជា​អ្នក​តំណាង​រាស្ត្រ​ដូច​គ្នា កាល​ណា​យើង​និយាយ​អី​ខុស ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស យើង​ត្រូវ​តែ​សុំទោស​អ៊ីចឹង​ហើយ»

លោក កឹម សុខា បាន​សរសើរ​លោក ឈាន វុន ដែល​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (17)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer Farmer

Think before you speak. Turn your tongue a hundred times in your mouth before saying anything and carve every word before you let it fall.

Nov 30, 2012 10:26 PM

អាវង់

ពី កំពត

ពួកវានិយាយប្រហាមួលបង្កាច់ពួកប្រជាធិបតេយ្យរាល់ថ្ងៃ ហេតុអ្វីបានជាវាមិននិយាយ?

Nov 30, 2012 05:39 PM

មិនជឿ

ពី ភ្នំពេញ

ឈៀងវុននិយាយថាមិនដឹងជាមានព្នងនៅប្រទេសខ្មែរ។
គួរឲ្យចង់សើចមែន ខ្ញុំដឹងតាំងពីខ្ញុំមានអាយុ៦ឆ្នាំម្លេះថានៅប្រទេសកម្ពុជាមានជនជាតិព្នងនៅខាងមណ្ឌលគីរី។ ធ្វើដល់តំណាងរាស្ត្រ​គ្មានដឹងថាមានព្នងនៅប្រទេសកម្ពុជា ល្មមជ្រមុជទឹកចានឲ្យងាប់ទៅ។

Nov 30, 2012 05:33 PM

អ្នក​អាន​អនាមិក

សំណាងហើយពូវុនអឹយ បើពូឯជាតំណាងរាស្រ្តបក្សប្រឆាំង ពូច្បាស់ជាគេព្យួរអភ័យឯកសិទ្ឋបាត់ហើយ

Nov 30, 2012 02:17 AM

អ្នក​អាន​អនាមិក

This is a lesson learned by Chheang Von. Next time before he speaks, he would think ahead. From his apology, Hun Sen would learn to apologize due to his cruel words he has mentioned so far.

Nov 30, 2012 12:15 AM

មើល​មតិ​ទាំង​អស់.