លោក ឈាង វុន ត្រៀម​សុំទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង

តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​បរទេស​នៃ​រដ្ឋ​សភា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ប្រកាស​ថា លោក​នឹង​ថ្លែង​សុំទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជា​សាធារណៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា ក្រោយ​ពី​លោក​បាន​ថ្លែង​ចាត់​ទុក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា មាន​ភាព​កាច​សាហាវ​ដូច​ជនជាតិ​ព្នង។
ដោយ យន់ សាមៀន
2012.11.28
ជនជាតិ​ព្នង ៣០៥ ២៦-មីនា-២០១០: ជនជាតិ​ព្នង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​រាជធានី​ភ្នំពេញ
RFA/Sok Serey

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស សរុប​ចំនួន​ជិត ៣០​នាក់ បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​យ៉ាង​តក់ក្រហល់ នៅ​គ្រា​លោក ឈាង វុន ហៅ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខ និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា​ជា​មនុស្ស​ព្នង ឬ​ជា​មនុស្ស​ព្រៃផ្សៃ។

គម្រោង​សុំទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ជនជាតិ​ភាគ​តិច និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ពាក្យ​សំដី​មាក់ងាយ​ដល់​ជន​ជាតិ​ព្នង។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​លោក ឈាង វុន អំពី​គម្រោង​ថ្លែង​សុំទោស​នេះ៖

ចំណែក​ប្រធាន​គណបក្ស​សិទ្ធិម​នុស្ស លោក កឹម សុខា កាល​ពី​ថ្ងៃ​ពុធ ទី​២៨ បាន​ទទួល​យក​ការ​សុំទោស​របស់​លោក ឈាង វុន ក្នុង​ឋានៈ​ជា​អ្នក​នយោបាយ។

លោក កឹម សុខា បញ្ជាក់​បន្ថែម៖ «ខ្ញុំ​គិត​ថា វា​ត្រូវ​តែ​ធ្វើ បើ​សិន​ណា​យើង​ធ្វើ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ហើយ​ជា​ជន​ជាតិ​មួយ​ដែល​មាន​ដើម​កំណើត​សាសន៍​ច្បាស់លាស់ គាត់​ត្រូវ​តែ​ធ្វើ។ បើ​ថា​ធ្វើ​ទៅ​ជន​ជាតិ​ព្នង​លោក​ពេញ​ចិត្ត​មិន​ពេញ​ចិត្ត ទទួល​មិន​ទទួល​លើ​ពួក​គាត់។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា ជា​អ្នក​តំណាង​រាស្ត្រ​ដូច​គ្នា កាល​ណា​យើង​និយាយ​អី​ខុស ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស យើង​ត្រូវ​តែ​សុំទោស​អ៊ីចឹង​ហើយ»

លោក កឹម សុខា បាន​សរសើរ​លោក ឈាន វុន ដែល​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។