ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣០

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គ្រោង​បង្ហាញ​គោលដៅ​រួម​របស់​ចលនា​នេះ ទៅ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា។
2012-07-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មូរ សុខហួរ​៣០៥
២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។
RFA/Sok Serey

សេចក្ដី​ជូន​ដំណឹង​របស់​លេខាធិការដ្ឋាន​​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា អោយ​ដឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​តាម​រាជធានី-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា នឹង​ជួប​ជុំ​គ្នា​នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស សិទ្ធិ​មនុស្ស នៅ​ក្នុង​ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ខាង​មុខ។

ក្នុង​ការ​ជួប​ប្រជុំ​នោះ គឺ​ជា​ការ​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ពី​ស្មារតី នៃ​ចលនា​អ្នក​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ទៅ​តាម​គម្រោង​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។

លេខាធិការ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ជួប​ប្រជុំ​គឺ​ជា​ការ​បញ្ជូន​សារ​រួម​ពី​កិច្ច​សហការ​រវាង​សមាជិក​គណបក្ស​ទាំង​ពីរ៖ «ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ ថ្នាក់​ឃុំ ថ្នាក់​មូលដ្ឋាន ក៏​ត្រូវ​តែ​យល់​នូវ​អ្វី​ដែល​ជា​សេចក្ដី​សម្រេច នៃ​ថ្នាក់​ជាតិ ដើម្បី​ចុះ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​កម្លាំង​ជា​អ្នក​ប្រជាធិបតេយ្យ រូបភាព​តែ​មួយ សារ​តែ​មួយ គោលការណ៍​តែ​មួយ ដើម្បី​ប្រជាពលរដ្ឋ​អោយ​បាន​នៅ​គ្រប់​ជាន់​ថ្នាក់»

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​អោយ​ដឹង​ទៀត​ថា អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ចូល​រួម​ជំនួប​នោះ ចំណែក​ប្រធាន​គណបក្ស សម រង្ស៊ី នឹង​ចូល​រួម​ថ្លែង​ពី​ប្រទេស​បារាំង តាម​រយៈ វីដេអូ ខុនហ្វើរេន (Video Conference)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ឈាមខ្មែរ

ពី កម្ពុជា

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់មានសេចក្តីត្រេកអរនិងគាំទ្រយ៉ាងខ្លាំងចំពោះការបង្កើតអោយមានចលនាសង្គោះជាតិព្រោះដល់ពេលដែលយើងត្រូវតែសាមគ្គីកំលាំងខ្មែរតែមួយដើម្បីបុព្វហេតុទឹកដីនិងប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា(ចង្កឹះមួយបាច់កាច់មិនបាក់!)

Jul 28, 2012 08:36 AM

Peuv

I appeal to Hun Sen to make an effort to see wrong from right. Do not take avantage of your disability. Buddha save you one eye so that you can see and not so that you refuse to see. Repression and injustice is everywhere in Cambodia.

Jul 27, 2012 12:34 PM