ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​៣៤​ខ្នង​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

ផ្ទះ​ចំនួន​៣៤​ខ្នង នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ក្នុង​ខណ្ឌ​ឫស្សីកែវ ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស និង​ម្នាក់​សន្លប់។
ដោយ ម៉ម មុនីរតន៍
2012-08-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទូច ណារ៉ុថ ៣០៥
លោក ទូច ណារ៉ុថ ស្នងការ​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ពី​ស្ថានភាព​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​៣៤ខ្នង ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២។
RFA/Morm Moniroth

លោក នេត វន្ថា ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ផ្ទះ​ចំនួន​៣៤​ខ្នង ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​នៅ​រសៀល​ថ្ងៃ​សុក្រ។ លោក​បន្ត​ថា ការ​រក​ឃើញ​ជា​បឋម​នៃ​មូលហេតុ​ឆាប​ឆេះ​នេះ គឺ​បណ្ដាល​មក​ពី​ការ​អុជ​ធូប​ទៀន​សែន​ក្បាល​ទឹក ដែល​ជា​ពិធី​មួយ​របស់​ជនជាតិ​ចិន និង​វៀតណាម៖ «ពាក់ព័ន្ធ​នឹង​កន្លែង​មហន្តរាយ​ថ្ងៃ​នេះ ក៏​ខ្ញុំ​សូម​ជម្រាប​ជូន​ផង​ដែរ គឺ​ជា​បឋម ដែល​បាន​ពី​អាជ្ញាធរ​ដែនដី ដែល​នៅ​ទី​នេះ គឺ​ថា​យើង​ឃើញ​ថា ខូច​ខាត​អស់​ផ្ទះ​៣៤ខ្នង ថ្ម​ក្រោម​ឈើ​លើ ហើយ​មូលហេតុ​នោះ​ជា​បឋម យើង​អត់​ទាន់​បាន​ទេ»

លោក នេត វន្ថា ឲ្យ​ដឹង​ទៀត​ថា ឡាន​ទឹក​ដែល​ប្រើប្រាស់​សម្រាប់​ពន្លត់​អគ្គិភ័យ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា មក​ពី​៤​ស្ថាប័ន រួម​មាន​អង្គភាព​ពន្លត់​អគ្គិភ័យ​នគរបាល​ជាតិ អង្គភាព​ភេរវកម្ម​របស់​លោក ហ៊ុន ម៉ាណែត ក្រុមហ៊ុន​សាំង​ស៊ូគីម៉ិច និង​អង្គភាព​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ សរុប​ចំនួន​២៤​គ្រឿង។

នៅ​ក្នុង​ព្រឹត្តិការណ៍​អគ្គិភ័យ​ឆាប​ឆេះ​នៅ​ភូមិ​ក្រោលគោ នេះ យ៉ាង​ហោច​ណាស់​បណ្ដាល​ឲ្យ​មនុស្ស​២នាក់​របួស​ស្រាល និង​ម្នាក់​ត្រូវ​ដួល​សន្លប់។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចុះ​បញ្ជា​ដោយ​ផ្ទាល់​ពន្លត់​អគ្គិភ័យ​នេះ បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ពី​ទំហំ​នៃ​ការ​ខូច​ខាត ដែល​បណ្ដាល​មក​ពី​ការ​ឆាប​ឆេះ​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា តែ​ទោះ​ជា​បែប​ណា មាន​មនុស្ស​មួយ​ចំនួន​ជា​ម្ចាស់​លំនៅឋាន ត្រូវ​ខ្យល់​គរ​ដួល​សន្លប់ ព្រោះ​តែ​សោក​ស្ដាយ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​នេះ៖ «មាន​ដែរ ដូច​ថា​សន្លប់ ខ្យល់​គរ អ៊ីចឹង​ក៏​សន្លង់​ទៅ»

ទាក់​ទិន​នឹង​អគ្គិភ័យ​ឆាប​ឆេះ​នេះ មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១២ គ្រោះ​អគ្គិភ័យ មាន​ចំនួន​៥៤​ករណី មាន​ការ​កើន​ឡើង​ខ្ពស់ បើ​ធៀប​នឹង​ពេញ​មួយ​ឆ្នាំ​២០១១ មាន​ចំនួន​ត្រឹម​តែ​៧៩​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ខ្មុំសូមអំពាវនាវដល់អញ្ញាធរភ្នំពេញ​មេត្តាគិតគូររឿងនេះដែរ
ខ្មុំបានសង្កេតយល់ឃើញនូវអសុវត្តភាពដែលពលរដ្ធកែឆ្នៃ
របស់មួយចំនួនដាក់ប្រើប្រាស់ ដូចថ្មីៗនេះចិន វៀតសែនក្បាល
ទឹក តាមមុខផ្ទះភាគច្រើនដុតក្នុងធុង ឃើញថាអាចទទួលយក
បានតែគ្មានគម្រប គម្របជាសបស់សុវត្តិភាព អាចគ្របភ្លាមៗ
ពេលមានខ្យល់ ខ្លះពួយរៀបអិតថ្មប្រមួយម៉ែត្របួនជ្រុងដុតជា
លក្ខណធំដុំតែម្តង ឃើញហើយសេនស្រាវឆ្អឹងខ្នង បើខ្យល់បក់
មកមួយវឹបមិនដឹងថាគាត់យកអីមកបាំងអីទេ? ដូចនេះបើម្បី
សុវត្តិភាពទាំងអស់គ្នាពេលដល់ពិធីអស់នេះត្រូវចេញដើត្រួត
មើលគ្រប់ច្រកល្ហក

Sep 01, 2012 01:12 AM

កូន ខ្មែរ

ពី ភព

តើក្រុមឡានទឹកទាំងនេះរកលុយបានប៉ុន្មានដែរ?។

Aug 31, 2012 02:20 PM

ហូ ទន់

ពី កោះកុង

សង្ឃឺមថានេះមិនមែនជាសេចក្តីត្រូវការរបស់កូនសំណប់
ហ៊ុន សែនដើម្បីយកដីនេះប្រើការជារបស់ផ្ទាល់ខ្លួនទេ?។

Aug 31, 2012 02:15 PM

Vuth Lee

ពី Lowell, Massachusetts,U.S.A

Aerial firefighting is necessary for this kind of fire that is occuring in an inaccessible(difficult or impossible to reach)area. Cambodia should have aircraft and other aerial resources to save people's properties and lieves.

Aug 31, 2012 11:03 AM