មន្ត្រី​បក្ស​ប្រឆាំង​ចោទ​មេឃុំ​បក្ស​ប្រជាជន​ថា​រើសអើង​បក្ខពួក​ធ្វើ​អត្តសញ្ញាណប័ណ្ណ

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដូង នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចោទ​មេ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថា ការ​ផ្ដល់​ដំណឹង​ស្ដីពី​ក្រុម​នគរបាល​ស្រុក​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ មាន​ការ​រើសអើង​ចំពោះ​ពលរដ្ឋ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ផ្សេង ក្រៅ​ពី​បក្ស​កាន់​អំណាច។
ដោយ វិជ័យ អានន្ទ
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​នគរបាល​ស្រុក បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ស្ថិត​នៅ​ឃុំ​ដូង កាល​ពី​ថ្ងៃ​ទី​១៦ និង​១៧ សីហា។

ជំទប់​ទី១ មក​ពី​គណបក្ស សម រង្ស៊ី លោក អែម វឿន អះអាង​នៅ​ថ្ងៃ​ទី​១៨ សីហា ថា មេ​ឃុំ​ដូង នៃ​គណបក្ស​ប្រជាជន លោក នាង សាមាន មាន​ចេតនា​បិទ​បាំង​ដំណឹង​ស្ដីពី​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ។ ជាពិសេស ពលរដ្ឋ​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង។ លោក​ថ្លែង​បន្ត​ថា លោក នាង សាមាន ប្រាប់​ដំណឹង​នៃ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ដល់​មេ​ភូមិ ឲ្យ​ដើរ​ប្រាប់ តែ​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន។ ចំណែក​ពលរដ្ឋ​ដែល​គេ​ដឹង​ថា​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង មេ​ភូមិ​មិន​ប្រាប់​ដំណឹង​នោះ​ឲ្យ​ដឹង​ឡើយ។

លោក អែម វឿន៖ «ក្រុម​ប្រឹក្សា​មិន​ប្រជុំ​ប្រាប់ បែរ​ជា​ទៅ​ប្រាប់​មេ​ភូមិ​ឯណោះ​វិញ ដើម្បី​ឲ្យ​កៀរគរ​សមាជិក​របស់​ខ្លួន​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ តែ​គណបក្ស​ដទៃ​មិន​បាន​អញ្ជើញ មិន​ប្រាប់​គេ​ឲ្យ​គេ​មក​ធ្វើ​ទេ។ អ៊ីចឹង មេ​ភូមិ គាត់​ដើរ​ហៅ ដែល​មើល​ទៅ​ឃើញ​ថា គ្នា​គាត់ ចុះ​អ្នក​ដែល​មាន​បំណង​ចង់​ស្នេហា​ប្រជាធិបតេយ្យ អ្នក​ចង់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ហ្នឹង គេ​មិន​ទៅ​អញ្ជើញ​ទេ យើង​ឃើញ​ប្រជាពលរដ្ឋ​មក​រអ៊ូ​អ៊ីចឹង»

លោក អែម វឿន បន្ត​ថា លោក​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ​ដូង មួយ​រូប ដែល​ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ជា​តំណាង​របស់​ពួក​គាត់​ម្នាក់​ដែរ ហើយ​គាត់​ក៏​មាន​សិទ្ធិ​នឹង​ទទួល​ដំណឹង​នេះ​ដែរ ដើម្បី​នាំ​យក​ដំណឹង​នោះ​ប្រាប់​ពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ លោក​មេ​ឃុំ​ព្យាយាម​លាក់លៀម មិន​ឲ្យ​សមាជិក​នៃ​គណបក្ស​ផ្សេង ក្រៅ​ពី​គណបក្ស​ប្រជាជន បាន​ដឹង​នោះ​ទេ។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៃ​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​ជំទប់​ទី២ លោក សូ ស៊ុត ថ្លែង​ថា ទង្វើ​របស់​មេ​ឃុំ​ដែល​កំពុង​ប្រព្រឹត្ត​នេះ គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់ ព្រោះ​មេ​ឃុំ​គួរ​ផ្ដល់​ដំណឹង​ដល់​គ្រប់​សមាជិក នៃ​គណបក្ស​ទាំង​អស់​ឲ្យ​បាន​ដឹង ដើម្បី​ជៀសវាង​ការ​ខកខាន​ក្នុង​ការ​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ។

លោក​បញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ​មាន​សារសំខាន់​ណាស់ ព្រោះ​បើ​ពលរដ្ឋ​មិន​មាន​អត្តសញ្ញាណប័ណ្ណ វា​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ៖ «បាទ ខ្ញុំ​បារម្ភ​កន្លែង​ហ្នឹង​ដែរ។ ទីមួយ អត់​អត្តសញ្ញាណប័ណ្ណ។ ទីពីរ បើ​គណបក្ស​វា អត់​ដល់​អាយុ ក៏​ធ្វើ​ឲ្យ​ដែរ ព្រោះ​ខ្ញុំ​បាន​ចាប់​ជាប់ ខ្ញុំ​បាន​ចាប់​ជាប់​ទើប​មាន​ប្រតិកម្ម​នៅ​កន្លែង​នោះ។ អ៊ីចឹង ចង់​ស្នើ​ទៅ​រដ្ឋាភិបាល​តែ​ម្ដង សូម​មន្ត្រី​អត្តសញ្ញាណប័ណ្ណ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សូម​ឲ្យ​ជម្រាប​ជូន​ក្រុម​ប្រឹក្សា​ឃុំ សូម​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ បាន​ដឹង ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ទៅ​បោះ​ឆ្នោត នៅ​ឆ្នាំ​២០១៣»

ឆ្លើយ​តប​នឹង​ការ​ចោទ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដូង នៃ​គណបក្ស​ទាំង​ពីរ​នេះ​ដែរ មេ​ឃុំ​ដូង លោក នាង សាមាន មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៃ​គណបក្ស​ប្រឆាំង តែង​រក​លេស​ដើម្បី​ចោទ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ជានិច្ច បើ​ទោះ​បី​ការ​លើក​ឡើង​នោះ វា​មិន​សម​ហេតុផល​យ៉ាង​ណា​ក៏​ដោយ។ ព្រោះ​ការ​លើក​ឡើង​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៃ​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស​នេះ គឺ​មាន​ចេតនា​បំភ្លៃ​ការ​ពិត​តែ​ប៉ុណ្ណោះ។

តាម​ពិត លោក​មិន​ធ្លាប់​បិទ​បាំង ឬ​លាក់លៀម​ដំណឹង​នៃ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​របស់​ក្រុម​នគរបាល​ស្រុក​នោះ​ឡើយ៖ «ការ​រើសអើង​មិន​រើសអើង​នោះ ខ្ញុំ​អត់​មាន​រើសអើង​គណបក្ស​ណា​ទេ។ ពីព្រោះ​ផែនការ​របស់​មេ​ឃុំ គឺ​ដាក់​ទៅ​ឲ្យ​មេ​ភូមិ គឺ​ឲ្យ​តែ​អាយុ​១៦ ឬ​១៧ ឬ​១៨​ឆ្នាំ មាន​ក្នុង​បញ្ជី​១ កូន​ចៅ​ប្រជាពលរដ្ឋ ក្រុម​គ្រួសារ គឺ​ត្រូវ​ចុះ​ឈ្មោះ​រាយការណ៍​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រដ្ឋ ហេតុផល​នេះ គាត់​លើក​ឲ្យ​តែ​ផុត​ពី​មាត់​ទេ ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​សុទ្ធ​តែ​មាន​ផែនការ​មាន​កាល​វិភាគ​របស់​ខ្ញុំ​ត្រឹមត្រូវ។ ខ្ញុំ​អត់​មាន​ថា ទៅ​អញ្ជើញ​អ្នក​នេះ អញ្ជើញ​អ្នក​នោះ ឃើញ​មក​អ៊ីចឹង ហៅ​មក​ភ្លាមៗ​នោះ​ទេ។ អាហ្នឹង ផែនការ​ចេញ​ពី​ក្រសួង​មហាផ្ទៃ​មក ចេញ​ពី​រដ្ឋាភិបាល​មក សុទ្ធ​តែ​ស្រង់​ឈ្មោះ​មុន ឧទាហរណ៍​ភូមិ​ក មាន​គ្នា​ប៉ុន្មាន​នាក់ ភូមិ​ខ ប៉ុន្មាន​នាក់ អ្នក​នៅ​អចិន្ត្រៃយ៍​ប៉ុន្មាន កម្មករ​ប៉ុន្មាន អ្នក​ទៅ​ក្រៅ​ប្រទេស​ប៉ុន្មាន»

លោក អែម វឿន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៦ និង​១៧ សីហា ឆ្នាំ​២០១២ ក្រុម​នគរបាល​ស្រុក​បាន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ហើយ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ មាន​ពលរដ្ឋ​ជាច្រើន​ខក​ខាន​មិន​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ ហេតុការណ៍​នេះ នាំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទំនោរ​ទៅ​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​មេ​ឃុំ​ដូង ព្យាយាម​លាក់លៀម​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពិតជាអីចឹងមែន កូនស្រីខ្ញុំអាយុ១៨ឆ្នាំហើយ រស់នៅក្នុងភូមិជាមួយកូនស្រីអ្នកដទៃដែរ តែមិនត្រូវបានផ្តល់ចុងសន្លឹកដោយមេក្រុម និងមេភូមិ ដើម្បីបានទៅធ្វើអត្តសញ្ញាប័ណ្ណ ដូចកូនអ្នកដែលគេដឹងថាជាអ្នកគាំទ្រ CPP ទេ លុុះដល់ពេលខ្ញុំនិងប្រពន្ធរបស់ខ្ញុំទៅសួរគេ គេថាចាំវគ្គក្រោយ។ សួរថាហេតុអ្វីបានជាក្មេងៗដែលគ្រប់អាយុដទៃទៀតគេដើរឥ្យចុងសន្លឹកទៅធ្វើ ឯកូនខ្ញុំគ្រប់អាយុដែរបែរជាមិនផ្តល់ចុងសន្លឹកឥ្យទៅធ្វើនិងគេ នេះមកពីកូនរបស់ខ្ញុំជាកូនអ្នកគាំទ្របក្សផ្សេង?

Aug 19, 2012 10:49 PM

CheyVorman007

ពី AngKor Wat

យូរណាស់ហើយដែលកូនខ្មែរមួយចំនួនខកកិច្ចការខាតពេល
វេលាដោយសារគ្មានអត្តសញាណបណ្ណ អីលូវរដ្ឋាភិបាលមាន
ចិត្តអាណិតអាសូរដល់រាស្រ្តខ្មែរទទឹមនឹងកូនស្មែរជាច្រើនមុឺន
នាក់កំពុងពេញវយ័ មិនយូរខ្មែរយើងបានត្រកូលថ្មីមួយ Nguyen Khemra :)

Aug 19, 2012 02:08 AM

Vuth Lee

I'm absolutely in doubt the fairness of the year 2013 election's process in Cambodia where opposition parties' members are not treated equally by the incumbent candidate- Hun Sen. The Cambodian Salvation Party will be no chance to win this coming polling year if Hun Sen and his group still be able to threaten their opposition party(eis)'s members as in the past elections.

Aug 18, 2012 06:29 PM

KHMER

ពី BOTHELL,WASHINGTON USA

All khmers must be waking up.We must be making cards for Khmer people all of parties because they are Khmers.If you are making card for yuon next time that Yuon will cut your head.ARE YOU YUON?

Aug 18, 2012 12:49 PM