ជម្លោះ​រវាង​អ្នក​កាន់​និកាយ​ខុស​គ្នា​របស់​សាសនិក​ឥស្លាម​នៅ​បាត់ដំបង

មាន​ទំនាស់​ក្នុង​ជំនឿ​ដើរ​តាម​សាសនា​ឥស្លាម​ចំនួន​ពីរ​ក្រុម បាន​កើត​មាន​ឡើង​នៅ​ក្នុង​វិហារ​ចាម​មួយ នៅ​ក្នុង​ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​សាលនិក​ឥស្លាម ៣០៥
១៨-សីហា-២០១២៖ លោក សើ សាឌីន (ស្ដាំ) អាយុ​៥៧​ឆ្នាំ ជា​សមាជិក​គណៈកម្មការ​នៅ​វិហារ​នរុល ឥស្លាម និង​លោក សើ ហ្វារ៉ាត់ (ឆ្វេង) ជា​សាសនិក​ឥស្លាម កាន់​និកាយ​ឥស្លាម​សើហ្វីអ៊ី នៅ​ខេត្ត​បាត់ដំបង។
RFA/Soun Sophalmony

ក្រុម​ទី​១ ជា​ក្រុម​ប្រតិបត្តិ​តាម​និកាយ​ឥស្លាម​សើហ្វីអ៊ី និង​ក្រុម​ទី​២ ជា​ក្រុម​ប្រតិបត្តិ​តាម​និកាយ​វះប៊ី។ និកាយ​វះប៊ី ជា​ក្រុម​និកាយ​មួយ​ដែល​សាសនិក​ឥស្លាម​ជា​ច្រើន​លាន​នាក់​នៅ​ក្នុង​សកល​លោក មិន​ទទួល​ស្គាល់ និង​មិន​នាំ​គ្នា​ប្រតិបត្តិ​តាម។

សាសនិក​ឥស្លាម​ជិត​២០០​នាក់ ដែល​និយម​និកាយ​ពីរ​ក្រុម​ខុស​គ្នា បាន​ឈ្លោះ​ប្រកែក​គ្នា​ដោយ​ពាក្យ​សម្ដី និង​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​វិហារ​ចាម​មួយ ដែល​មាន​ឈ្មោះ​ថា នរុលអ៊ី ឥស្លាម ស្ថិត​នៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ក្រុម​និកាយ​សើហ្វីអ៊ី បាន​ចោទ​លោក អារ៉ាហ្វាត ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង ជា​មេ​ដឹកនាំ​ក្រុម​និកាយ​សាឡាហ្វ ឬ​វ៉ាត់ទី ទៅ​អុកឡុក​នៅ​ក្នុង​ពិធី​បុណ្យ​ថ្វាយ​បង្គំ​ព្រះ។ សមាជិក​គណៈកម្មការ​នៅ​វិហារ​នរុល ឥស្លាម លោក សើ សាឌីន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១៧ វេលា​ម៉ោង​១២ និង​២០​នាទី មាន​ខ្មែរ​ឥស្លាម​ជិត​២០០​នាក់ ក្នុង​នោះ​មាន​ក្រុម​និកាយ​សើហ្វីអ៊ី និង​ក្រុម​និកាយ​សាឡាហ្វ បាន​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​ព្រះ។

នៅ​គ្រា​នោះ មាន​ឈ្មោះ រិទ្ត វ៉ាង ជា​អ្នក​កាន់​និកាយ​សើហ្វីអ៊ី បាន​ឡើង​សូត្រ​គម្ពីរ​គូរអាន ស្រាប់​តែ​លោក ស៊ូ អារ៉ាហ្វាត ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង ហាម​មិន​ឲ្យ​សូត្រ និង​បញ្ជា​ឲ្យ​ប៉ូលិស​៤​នាក់​ចូល​ទៅ​ឃាត់ ហើយ​ទុក​ឲ្យ​ក្រុម​និកាយ​សាឡាហ្វ ដែល​ជា​និកាយ​មួយ​ហូរ​ចូល​ពី​ក្រៅ​ប្រទេស ជា​អ្នក​ឡើង​សូត្រ​វិញ បណ្ដាល​ឲ្យ​មាន​ជម្លោះ​ពេញ​ព្រះវិហារ៖ «គោល​បំណង​របស់​គេ​នេះ ចង់​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​និកាយ​ចាស់ ដោយ​សារ​ពួក​គេ​ចង់​ដើម្បី​គេ​ដាក់​កម្លាំង​គេ​ថ្មី​ចូល​កាន់​កាប់​នៅ​កន្លែង​ហ្នឹង កាន់​និកាយ​ថ្មី គឺ​និកាយ​វះប៊ី ពួក​នេះ​ចូល​កន្លែង​ណា សាសនិក​ឥស្លាម​ចែក​វិហារ​មាន​មេ​ដឹកនាំ​ពីរ​នាក់»

លោក ស៊ូ អារ៉ាហ្វាត ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង ច្រាន​ចោល។ លោក​ថ្លែង​ថា រូប​លោក​ពុំ​មែន​ជា​អ្នក​កាន់​និកាយ​សាឡាហ្វ ហើយ​បាន​សម្រប​សម្រួល​ជម្លោះ​នោះ ដោយ​បាន​សហការ​ជាមួយ​គណៈ​អេម៉ាំ​ខេត្ត ឬ​ហៅ​ថា​មេគណ​ខេត្ត។ បញ្ហា​ពុំ​មាន​ពាក់ព័ន្ធ​និកាយ​ផ្សេង​គ្នា​ទេ តែ​ជា​រឿង​ដណ្ដើម​គ្នា​ឡើង​សូត្រ​គម្ពីរ​គូរអាន៖ «ដល់​ពេល​អ៊ីចឹង គាត់​ក៏​ទាម​ទារ​ឡើង​ដែរ ឡើង​ក៏​មាន​ព្រឹត្តិការណ៍​កើត​ឡើង។ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ថ្នាក់​ដឹក​នាំ​ចេញ​ពី​ទី​នោះ​ទាំង​អស់ កម្លាំង​ប៉ូលិស​ចូល​ទៅ​ក៏​មាន​ការ​រុញ​មក​ខ្លាំង ខ្ញុំ​ក៏​បញ្ជា​ប៉ូលិស​ឲ្យ​ដក​ថយ មិន​ឲ្យ​ប៉ះពាល់​បង​ប្អូន​ទាំង​អស់ ធ្វើ​ម៉េច​រំដោះ​ថ្នាក់​ដឹក​នាំ​ចេញ​មក​ទេ»

លោក​បាន​បដិសេធ​ថា មិន​មាន​ការ​នាំ​ចលនា​ឥស្លាម​ពី​ក្រៅ​ប្រទេស​ចូល​កម្ពុជា​ទេ។ ករណី​នេះ លោក​ចាត់​ទុក​ថា នេះ​ជា​ទំនាស់​ផ្ទៃ​សាសនិក​ឥស្លាម ដែល​ចង់​ឡើង​ដណ្ដើម​ទេសនា​រៀង​ខ្លួន។ ជា​គោលការណ៍ សាសនិក​ឥស្លាម​ភាគ​ច្រើន​នៅ​កម្ពុជា និយម​កាន់​និកាយ​សើហ្វីអ៊ី។

អ្នក​កាន់​និកាយ​សើហ្វីអ៊ី បាន​ថ្លែង​ថា នៅ​ពេល​ថ្វាយ​បង្គំ​ព្រះ គឺ​និកាយ​សើហ្វីអ៊ី បាន​ប្រតិបត្តិ​ទៅ​តាម​ ក្រឹត្យ​ក្រម​តាម​ច្បាប់ ខុស​ពី​ក្រុម​អ្នក​កាន់​និកាយ​វះប៊ី។ អ្នក​ប្រតិបត្តិ​តាម​និកាយ​សើហ្វីអ៊ី នៅ​ពេល​បញ្ចប់​កិច្ច​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ព្រះវិហារ ពួក​គេ​ត្រូវ​បែរ​មក​ស្ដាំ​បែរ​ទៅ​ឆ្វេង និង​យក​ដៃ​ដង​ទឹក​ស្ដាំ​លុប​មុខ។ នៅ​ក្រោយ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ពេល​ទាប​ភ្លឺ អ្នក​កាន់​និកាយ​សើហ្វីអ៊ី បាន​ក្រោក​ឈរ​ជា​លើក​ទី​២ លើក​ដៃ​សុំ​ពរ​ជ័យ​ពី​ព្រះ៖ «ទាស់​ធំៗ​ គឺ​ត្រង់​ហ្នឹង។ និកាយ​វះប៊ី នេះ ខុស​ប្លែក​ពី​ពួក​ខ្ញុំ ដោយសារ​ពួក​គេ​នេះ​ធ្វើ​បុណ្យ​សព​អត់​មាន​ការ​សូត្រ។ គេ​ធ្វើ​បាយ​ម្ហូប​អាហារ​អី​ធម្មតា។ ប៉ុន្តែ​សូត្រ​ឧទ្ទិស​កុសល​ដល់​ព្រលឹង​សព គេ​អត់​ធ្វើ​អ៊ីចឹង ហើយ​មិន​អាច​ចូល​សម្រុង​ក្នុង​និកាយ​ខ្ញុំ​បាន នេះ​ជា​ចំណុច​ធំៗ​ដែល​ខ្ញុំ​អធិប្បាយ​នៅ​ក្នុង​នេះ»

លោក ទារ៉ ហ្វីអ៊ី ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​វិហារ​នរុល ឥស្លាម ថ្លែង​ថា ជម្លោះ​និកាយ​សាសនា​ឥស្លាម​ចំនួន​ពីរ​នេះ​បាន​បញ្ចប់។ អ្នក​កាន់​និកាយ​សាឡាហ្វ អាច​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​វិហារ​រួម​គ្នា​បាន តែ​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ ឬ​ឡើង​សូត្រ​គម្ពីរ​គូរអាន​ទេ ដោយ​សារ​មាន​ច្បាប់​សាសនា​ខុស​គ្នា៖ «ពិធី​ថ្វាយ​បង្គំ​ថ្ងៃ​សីល ត្រូវ​ខូច​អន្តរាយ។ វា​អត់​បាន​ផល​អី បើ​សិន​ជា​ឲ្យ​ខាង​វះប៊ី ឡើង​ទេស​អ៊ីចឹង​ទៅ បើ​មក​ចូល​រួម​ថ្វាយ​បង្គំ​បាន តែ​មិន​ឲ្យ​ចូល​ទេស​អី​អ៊ីចឹង»

ទាក់​ទិន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា នោះ ថ្នាក់​ដឹកនាំ​នៃ​មន្ទីរ​ធម្មការ​ខេត្ត និង​ថ្នាក់​ដឹកនាំ​ឥស្លាម​ជា​ច្រើន​នាក់ បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​បាន​សម្រេច​ថា ទៅ​ថ្ងៃ​មុខ​មិន​អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម ដែល​កាន់​និកាយ​ខុស​ពី​និកាយ​សើហ្វីអ៊ី ឡើង​សូត្រ​គម្ពីរ​គូរអាន ទៀត​ទេ។

ថ្នាក់​ដឹកនាំ​សាសនា​ឥស្លាម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិភព​លោក មាន​សាសនិក​ឥស្លាម​កាន់​និកាយ​ចំនួន​៧៣។ ប៉ុន្តែ និកាយ​ចំនួន​ ៧៣ ​នេះ មាន​ការ​ទទួល​ស្គាល់​មេ​ដឹកនាំ​និកាយ​តែ​ ៤ ​ប៉ុណ្ណោះ គឺ​និកាយ​ហាន់ ណាហ្វី និកាយ​ហាំប៊ើលី និកាយ​ម៉ាលិគី និង​និកាយ​សើហ្វីអ៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

NICO

ពី KHMER PARIS FRANCE

KHMER GOVERMENT BE CAREFULL ABOUY MUSLIMS BROUGHT FROM OUTSIDE, THEY ARE OFTEN EXTREME.THE OLD KHMER MUSLIMS (kHMER ISLAM)ARE GOOD ENOUGH , NO NEED INFLUENCE FROM ANYWHERE.

Aug 20, 2012 09:33 AM

you

ពី you

សាសនឥសា្លមជាសាសនាដ៏ល្អបំផុត តែអ្នកកាន់សាសនា ឥស្លាមភាគច្រើន ចូលចិត្តឈ្លោះគ្នាឯង ស្ទើរតែគ្រប់ខេត្ត
អ្នកខ្លះទុកពុកមាត់ គ្មានប្រយោជន៏ សុត្រធម័ឥតប្រយោជន៏ ឈ្លោះតែគ្នា អើយ ពិបាកពេក នំាគ្នាផឹកស្រាទំាងអស់គ្នាទៅ
ព្រោះ គ្មានអាមួយណា ល្អជាងមួយណាទេ សុត្រធម័តែចូលចិត្ត ឈ្លោះតែគ្នា មើលងាយគ្នា !

Aug 20, 2012 09:24 AM

អ្នក​អាន​អនាមិក

Sure muslim people don't work together. with small of amount muslim in cambodia, they still fighting among themselves. now they are just pushing in the future who knows what will they be using

Aug 19, 2012 08:45 PM

អ្នក​អាន​អនាមិក

We are Cambodians should be careful about the Muslims who bring the conflict idea of Muslims from outside. We hear and see every day the conflict and violence among the Muslims countries.

Aug 18, 2012 07:55 PM

Eagle Master

ពី Pa(USA)

I think USA should fire rfa chief executiv from barring in all incident in Tibet,Uygher,Mongol,also USA ambasador in Vietnam.

Aug 18, 2012 06:34 PM

មើល​មតិ​ទាំង​អស់.