រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអនុម័តហើយនូវសេចក្ដីព្រាងក្រមព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃច័ន្ទ ទី១២ តុលា ដោយសំឡេងគាំទ្រស្មើនឹង៩៩ ក្នុងចំណោមអ្នកតំណាងរាស្ត្រ១០២រូប ដែលបានចូលរួមក្នុងការពិភាក្សា។
ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ជួរមុខ ទី២ពីស្ដាំ) និងប្រធានព្រឹទ្ធសភា លោក ជា ស៊ីម (ជួរមុខ ទី៣ពីឆ្វេង) ថតរូបជាមួយអ្នកតំណាងរាស្ត្រ នៅខាងមុខអគាររដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ២៤ កញ្ញា ២០០៨។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានមានប្រសាសន៍ថា ការអនុម័តនូវសេចក្ដីព្រាងក្រមព្រហ្មទណ្ឌនេះ គឺជាការបើកផ្លូវដើម្បីឈានទៅដល់ការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ។
លោក ជាម យៀប មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំមានសុទិដ្ឋិនិយមថា យ៉ាងយូរបំផុតនៅក្នុងឆមាសទី១ នៃឆ្នាំ២០១០ ច្បាប់ប្រឆាំងអំពើពុករលួយនឹងត្រូវចេញជាដាច់ខាត»។
ចំណែកតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ បានថ្លែងថា តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានគាំទ្រនូវការអនុម័តសេចក្ដីព្រាងក្រមព្រហ្មទណ្ឌ ព្រោះក្រមព្រហ្មទណ្ឌនេះ មានសារសំខាន់សម្រាប់បង្កើតច្បាប់ប្រឆាំងអំពើពុករលួយ។ ទោះយ៉ាងណា លោកស្រីបានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកដៃគាំទ្រទាំងក្ដីព្រួយបារម្ភចំពោះមាត្រាមួយចំនួនដែលមិនបានចែងឲ្យបានច្បាស់ពីនិយមន័យនិងខ្លឹមសារ ជាពិសេសគឺចំណុចដែលទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិ ការចោទប្រកាន់ស្ពីពីបទបរិហារកេរ្តិ៍ ការដាក់ទោសទណ្ឌលើករណីសូកប៉ាន់ជាដើម។
លោកស្រី មូរ សុខហួរ បានថ្លែងយ៉ាងដូច្នេះ ៖ «បើសិនជាត្រឹមតែប៉ូលិសចរាចរណ៍ ស៊ីសំណូក៥ដុល្លារ តើយើងដាក់ទោសគាត់៧ឆ្នាំ ដូចអភិបាលខេត្តស៊ីញ៉េកុងត្រាឲ្យគេ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍរាប់លានដុល្លារទេ?»។
ដោយឡែក លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានអះអាងថា តំណាងរាស្ត្រទាំងបីរូបនៃគណបក្សរបស់លោក មិនគាំទ្រការអនុម័តសេចក្ដីព្រាងក្រមព្រហ្មទណ្ឌនេះទេ ហើយគណបក្សសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅរសៀលថ្ងៃច័ន្ទនេះ បញ្ជាក់អំពីការព្រួយបារម្ភខ្លាំងជាងគេទៅលើការប៉ះពាល់នៃសេរីភាពបញ្ចេញមិតិរបស់អ្នកនយោបាយប្រឆាំង ដោយសារតែក្រមព្រហ្មទណ្ឌថ្មីនោះ នឹងដាក់ទោសទណ្ឌទៅលើការបរិហារកេរ្តិ៍ ជេរប្រមាថ ត្រូវបានគេជឿថា មានភាពរឹតត្បិតចំពោះរឿងនេះ។
លោក កឹម សុខា បានអះអាងដូច្នេះ ៖ «នីតិរដ្ឋមិនមែនគ្រាន់តែមានច្បាប់ទេ ហើយដែលច្បាប់នោះ ធ្វើឲ្យអាចអនុវត្តទៅរំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ គេមិនហៅថានីតិរដ្ឋទេ»។
គួរបញ្ជាក់ជូនថា សេចក្ដីព្រាងក្រមព្រហ្មទណ្ឌមាន៦គន្ថី ១២មាតិកា ៥០ជំពូក និង៦៧២មាត្រា ហើយរដ្ឋសភាបានចាប់ផ្ដើមពិភាក្សាតាំងពីថ្ងៃទី១ តុលា រហូតមកដល់ថ្ងៃទី១២ តុលា រដ្ឋសភាក៏បានអនុម័តសេចក្ដីព្រាងក្រមព្រហ្មទណ្ឌនេះទាំងមូល។
លោកស្រី មូរ សុខហួរ បានបញ្ជាក់បន្ថែមថា គ្មានផ្នែកណាមួយនៃសេចក្ដីព្រាងក្រមព្រហ្មទណ្ឌនេះ ត្រូវកែប្រែឡើយ សូម្បីតែពាក្យមួយម៉ាត់ដែលនាំឲ្យមានការបារម្ភខ្លាំងទៅលើចំណុចមួយចំនួន៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
This law is not clear about the freedom of speech.They should have made it very clear about the freedom of speech. <br>people will living with fear and intimidation of this law. We don't want this kind of law to rule over us. We want the free of speech law.
2009-10-14 01:30
Due to this new penalty code law is showing the baby democracy in Cambodia become worse and no transparency. During discussion on this new law in parliament house, all idea raised by the opposed party member were rejected. 100% of this new law remain original keep, no change even a word or meaning. We dont understand, if the minority parliament always not protected by majority parliament does this new law become more strong and meaningfull?. In real democracy, the minor protected and the major ruled. Here the minor no rights and major strickly dominate minor.Actually ruled by major is not necessorily democratic if minor no rights
2009-10-13 21:44
ពលរដ្ឋកម្ពុជា ពិតជាមានការព្រួយបារម្ភពីបញ្ហា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ន
2009-10-13 07:07
A lot of people will hurt if the freedom of expression are limited by controlling party.
2009-10-13 06:09
This khmer penalty code after an official declaration for circulation is very good way to reach the corruption law but there are some parts of this law have to reconsider, for example: The criticized raised by opposed party members and human right agents will be charged by this law.
2009-10-13 04:52
មើលមតិទាំងអស់.