តាមរយៈកិច្ចយកការណ៍សម្ងាត់ ដែលរកឃើញថា បណ្ដាញរត់ពន្ធគ្រឿងញៀន និងលាងលុយកខ្វក់អាស៊ី មានទឹកប្រាក់រាប់ពាន់លានដុល្លារ មានទាក់ទិននឹងក្រុមមេដឹកនាំក្នុងក្រសួងមានសមត្ថកិច្ច និងអ្នកនយោបាយដឹកនាំរដ្ឋាភិបាលនៅអាស៊ី។
របាយការណ៍នោះសរសេរថា ក្រុមឧក្រិដ្ឋជនបានជ្រៀតចូលដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលដើម្បីរកកិច្ចការពារ មានដូចជានៅប្រទេសចិន វៀតណាម ថៃ ភូមា ឡាវ កម្ពុជា និងរដ្ឋអំណាចម៉ាកាវ។ របាយការណ៍នោះបន្តថា មានសមាសភាពឧក្រិដ្ឋជនមួយរូប បានចូលរួមប្រជុំសន្និសីទនៃភ្នាក់ងារប៉ូលិសអន្តរជាតិ ហៅថា អាំងទែប៉ូល (Interpol) នៅបុរីញីវយ៉ក។
រដ្ឋាភិបាលអូស្ត្រាលីបានចំណាយថវិកាប្រមាណជិត ១០លានដុល្លារ ផ្ទេរចេញក្រៅ ដើម្បីចង់រកមុខមេដឹកនាំដែលនៅពីក្រោយខ្នងអំពើឧក្រិដ្ឋទាំងនោះ។ អាជ្ញាធរអូស្ត្រាលីបានដាក់ឈ្មោះបណ្ដាញឧក្រិដ្ឋកម្មនោះថា សហជីពជីតាៗ (Grandfather Syndicate)។ បណ្ដាញនេះ បញ្ជូន ឬបញ្ចេញបញ្ចូលលុយតាមរយៈបនល្បែងកាស៊ីណូ សណ្ឋាគារ មណ្ឌលទេសចរ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនទិញលក់អចលនទ្រព្យ មានផ្ទះសម្បែង និងដីធ្លី នៅហុងកុង និងវៀតណាម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។