បន្ទាប់ពីយាងត្រឡប់ពីប្រទេសចិនប្រជាមានិតវិញ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ តែងតែប្រារព្ធពិធីបុណ្យនិងធ្វើសកម្មភាពនានាផ្នែកសង្គម។
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីសំណះសំណាលជាមួយប្រជារាស្ត្រនៅខេត្តសៀមរាប ទីដែលព្រះអង្គគង់ប្រថាប់ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានមានបន្ទូលកោតសរសើរប្រជាជនចំពោះការថែរក្សាបូរណភាពដែនដីនៃប្រទេសកម្ពុជា។
សម្ដេចព្រះ នរោត្ដម សីហនុ បានមានបន្ទូលថា ៖ «សូមអរព្រះគុណ ហើយកោតសរសើរជាអតិបរមា ហើយសូមឲ្យបានមហាជោគជ័យតទៅទៀត ក្នុងមាគ៌ា ក្នុងផ្លូវដែលយើងពូតដៃគ្នារក្សាឯករាជ្យបរិបូរណ៍នៃយើង រក្សាបូរណភាពទឹកដីនៃយើង ព្រំដែននៃយើង រក្សាស្ថិរភាពជាតិ ហើយលើគ្រប់វិស័យ យើងពួតដៃគ្នាដើម្បីកសាងជាតិ ក្នុងការការពារឯករាជ្យ បូរណភាពទឹកដីនៃយើង។ ដូច្នេះសូមកូនចៅជ្រាប ហើយកូនចៅច្បាស់ជាមានចិត្ត មានគំនិត មានយោបល់ដូចយើងខ្ញុំ»។
ក្នុងបន្ទូលរបស់អតីតព្រះមហាក្សត្រដែលចាក់ផ្សាយក្នុងទូរទស្សន៍ជាតិកម្ពុជាពីថ្ងៃច័ន្ទនោះដែរ បន្ទាប់ពីថ្លែងសរសើរថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ មានបន្ទូលថា កម្ពុជាបច្ចុប្បន្នប្រកបដោយលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនិងសន្តិភាព។
សម្តេចព្រះ នរោត្តម សីហនុ មានបន្ទូលថា ៖ «សប្បាយណាស់ ព្រោះយើងមានលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ មានស្ថិរភាពរដ្ឋ មានសន្តិភាពក្នុងសង្គមជាតិយើង មានលទ្ធភាពពួតដៃគ្នា ធ្វើការទាំងឡាយដើម្បីជីវភាពប្រជាជន ប្រជារាស្រ្ដយើងចេះតែលូតលាស់សំបូរសប្បាយទៅ ហើយយើងច្បាំងបានជ័យជម្នះចំពោះភាពក្រីក្រ យើងធ្វើយ៉ាងណាឲ្យប្រជាជនយើងបានលូតលាស់ក្នុងជីវភាពបានសំបូរសប្បាយ»។
សម្តេចព្រះ នរោត្តម សីហនុ គ្រោងនឹងយាងទៅប្រទេសចិនវិញ នៅថ្ងៃ៣ កញ្ញា ២០០៩ ដើម្បីឲ្យគ្រូពេទ្យចិន ពិនិត្យសុខភាពព្រះអង្គ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ព្រះមហាក្សត្រយាងពន្លត់ភ្លើងជ័យនៃបុណ្យឯករាជ្យជាតិទី៥៦
ព្រះមហាវីរក្សត្រផ្ញើលិខិតជូនថ្នាក់ដឹកនាំស្ដីពីបញ្ហាព្រំដែន
កម្ពុជាប្រារព្ធខួបទី៥៦នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ព្រះរាជជីវប្រវត្តិនិងបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រ
ទស្សនៈនានាជុំវិញព្រះរាជកិច្ចរបស់ព្រះមហាក្សត្រខ្មែរ
អតីតព្រះមហាក្សត្រមិនចង់មានព្រះជន្មរស់នៅយូរអង្វែង
ព្រះមហាក្សត្រខ្មែរយាងនិវត្តពីប្រទេសចិនវិញហើយ
សម្ដេចឪសម្ដេចម៉ែយាងចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន
អតីតព្រះមហាក្សត្រគង់ប្រថាប់នៅព្រះរាជដំណាក់ខេត្តសៀមរាប