សម្តេច នរោត្តម សីហនុ ទ្រង់បានចារជាចំណារថ្មីទៀត នៅលើទំព័រវ៉ឹបសៃថ៍របស់ព្រះអង្គ ប្ដេជ្ញាថា ព្រះអង្គនឹងមិនភ្លេចជានិច្ចនិរន្ត ទោះជាក្រោយព្រះអង្គសោយទិវង្គតទៅហើយ នូវភាពអយុត្តិធម៌និងការបំបាក់ព្រះកិត្តិនាមដែលគេបាននិងកំពុងធ្វើចំពោះព្រះអង្គ ។
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អតីតព្រះមហាក្សត្រខ្មែរទ្រង់បានចារថា ព្រះអង្គតែងតែបន់ស្រន់ចំពោះចេតិយនិងរូបចម្លាក់ព្រះអយ្យកោ ព្រះបាទ នរោត្តម សុំឲ្យជាតិក្រោយ ទ្រង់កើតជាប្រេតអសុរកាយប្រចាំប្រទេសខ្មែរដើម្បីចៀសវាងកុំឲ្យបានជួបនឹងភាពអយុត្តិធម៌និងការប្រមាថមាក់ងាយ ធ្វើឲ្យព្រះអង្គអាម៉ាស់ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ២០០៨ និងឆ្នាំទៅមុខទៀត ។
ព្រះអង្គមានបន្ទូលថា ក្លាយជាអសុរកាយហើយ ព្រះអង្គនឹងអាចមានលទ្ធភាពបានទទួលនូវភាពស្ងប់ក្នុងព្រះហឫទ័យបានខ្លះ ។
ក្នុងចំណារថ្មីៗនេះដែរ អតីតព្រះមហាក្សត្របានត្អូញត្អែរថា ការប្រមាថមាក់ងាយមួយ ដែលព្រះអង្គពិបាកនឹងទទួលយកបាន រហូតដល់សព្វថ្ងៃនេះ គឺការដែលពួកយុវជន កូនសិស្ស និងនិស្សិតទាំង២ភេទ ដែលសម័យសង្គមរាស្ត្រនិយមធ្លាប់តែស្រឡាញ់និងគោរពព្រះអង្គដូចអាទិទេព បាននាំគ្នានិយាយថា ហេតុដូចម្តេចបានជាគេមិនអាចបំបាត់ចោលនូវអំពើពុករលួយ ក្រោយដែលគេអាចបំបាត់ចោលបាននូវសីហនុដ៏មហាពុករលួយនោះ?
គេថា សព្វថ្ងៃនេះ អំពើពុករលួយវាអាក្រក់ជាងសម័យសីហនុទៅទៀត ។
សម្តេច នរោត្តម សីហនុ ទ្រង់លើកជាសំណួរក្នុងកំណត់ហេតុរបស់ព្រះអង្គថា តើយុវសិស្សនិងនិស្សិតសម័យសាធារណរដ្ឋបានត្រូវជ័យជំនះនៃរដ្ឋប្រហាររបស់ពួកនិយមលន់នល់ដ៏សែនពុករលួយនោះធ្វើឲ្យខ្វាក់មើលលែងឃើញការពិតហើយទេដឹង បានជាគិតថា សីហនុ គឺជាអំពើពុករលួយ ខណៈដែលព្រះអង្គបានតស៊ូបំបាត់អំពើពុករលួយជានិច្ចកាល ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ទាហាននៅស្រុកកោះសូទិន ខែត្រកំពង់ចាម ចោទថាមេកាត់ប្រាក់ខែ
មន្រ្តីក្រសួងកសិកម្មជាង១០០នាក់តវ៉ាពីការលក់ដីនៅសង្កាត់ស្ទឹងមានជ័យ
ព្រះមហាវីរក្សត្រប្រកាសថាមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ
ព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រជុំវិញបញ្ហារាជវង្សានុវង្សនិងនយោបាយ
អតីតព្រះមហាក្សត្រមានបន្ទូលពីមិត្តភាពជាមួយអតីតប្រធានាធិបតីស.រ.អា.
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ប្រកាសព្រះរាជទ្រព្យ
កងវិស្វកម្មនៅស្រុកបាធាយចោទថា មេរបស់ខ្លួនកិបកេងប្រាក់ឧបត្ថម្ភ
ប៉ូលិសប្រឆាំងការជួញដូរមនុស្សនៅបាត់ដំបងរងការចោទប្រកាន់ថាពុករលួយ
ព្រះមហាវីរក្សត្រ, ព្រះមហាក្សត្រ, សម្ដេចម៉ែ យាងទៅប្រទេសចិន
ព្រះមហាក្សត្រ, ព្រះបិតា, ព្រះមាតា នឹងយាងទៅចិននៅថ្ងៃ១ សីហា