ភ្លើង​ឆេះ​ព្រៃ​ជិត​ប្រាសាទ​អង្គរវត្ត

ភ្លើង​បាន​ឆាប​ឆេះ​វាលស្មៅ​និង​បំផ្លាញ​ព្រៃ​តូច​ៗ នៅ​ក្នុង​តំបន់​ការពារ​ឧទ្យាន​អង្គរ នា​ខេត្ត សៀម​រាប​ អស់​ប្រមាណ​ជិត ២០​ហិកតារ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែ​កុម្ភៈ។
2012-02-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភ្លើង៣០៥
ភ្លើង​ឆេះ​វាលស្មៅ និង​ព្រៃ​តូច​ៗ នៅ​ក្នុង​តំបន់​ការពារ​ឧទ្យាន​អង្គរ កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ២០១២
RFA/Hang Savyouth

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឱ្យ​ដឹង​ថា​ភ្លើង​បាន​ឆាប​ឆេះ​វាល​ស្មៅ និង​ព្រៃ​ នៅ​ជិត​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ២​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​អង្គរវត្ត។

លោក ស៊ុន សាន ជា​អធិការ​នគរបាល​ក្រុង​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កុម្ភៈ ថា​ភ្លើង​ឆេះ​ព្រៃ​នោះ​ពុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍ និង​ប្រាសាទ​បុរាណ​ណា​មួយ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​កន្លង​ទៅ ភ្លើង​ធ្លាប់​បាន​ឆាប​ឆេះ​វាល​ស្មៅ និង​ព្រៃ​តូច​ៗ នៅ​ក្នុង​បរិវេណ​ដី​អភិរក្ស​ទុក​សម្រាប់​ធ្វើ​សណ្ឋាគារ និង​បូរី​វប្បធម៌​ទេសចរណ៍ អស់​ប្រមាណ​ជាង ១០​ហិកតារ​ម្ដង​មក​ហើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើការឆះព្រៃភាគច្រើនបណ្តាលមកពីអ្វី?
មិនថាភ្លើងឆះព្រៃឫក៏ឆះផ្ទះនោះទេ បញ្ហាទាំអស់នេះយើងត្រូវតែមានការប្រុងប្រយត្ន័ខ្ពស់បំផុតទើបបាន៕

Feb 13, 2012 11:49 AM

អ្នក​អាន​អនាមិក

c'est un test de la société hotelerie

Feb 11, 2012 04:53 PM

អ្នក​អាន​អនាមិក

សុំសួររកហេតុផលនៃការឆេះព្រៃនេះ និងវិធីការពារទៅថ្ងៃក្រោយផងលោកអ្នកដែលពាក់ព័ន្ធ

Feb 09, 2012 10:14 PM

អ្នក​អាន​អនាមិក

តើរដ្ឋាភិបាលមានគម្រោងអ្វីដើម្បីទប់ស្កាត់ភ្លើងឆេះរបៀបនេះ
កុំឱ្យប៉ះពាល់ដល់ប្រាសាទទាំងឡាយ ដូចជាមានស្ថានីយ៍រំលត់
ភ្លើងនិងឡានទឹក(ដែលអាចប្រើបាន)ទាំងអស់នេះទេ?

Feb 09, 2012 01:34 PM