ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីក្រុង​ភ្នំពេញ

ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​២៤ កក្កដា។
ដោយ ផន រីណា
2012-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បុរស​ជនជាតិ​បារាំង​ឈ្មោះ ហ្វ្រង់ ម៉ាទ្យូ (Franck Mathieu) អាយុ ៤៣​ឆ្នាំ ត្រូវ​បាន​បាញ់​សម្លាប់​ខណៈ​កំពុង​បើក​ម៉ូតូ។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ចន្ទ័ថារិទ្ធិ មាន​ប្រសាសន៍​ថា ប៉ូលិស​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​មួយ​រូប ដែល​ជា​សង្សារ​របស់​លោក ហ្វ្រង់ ម៉ាទ្យូ៖ «ឥឡូវ យើង​បាន​ឃាត់​ខ្លួន​នារី​ហ្នឹង​មក​សាក​សួរ​ហើយ យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។ ខ្ញុំ​សូម​ទុក​លទ្ធភាព​បន្តិច​ទៀត​សិន ព្រោះ​អត់​ទាន់​ច្បាស់​លាស់​ទេ រឿង​ហ្នឹង​វា​លឿន​ពេក​ណាស់»

ទីភ្នាក់ងារ​ព័ត៌មាន អេភី (AP) រាយការណ៍​នៅ​ថ្ងៃ​អង្គារ ថា មាន​សាក្សី​មួយ​រូប​បាន​ឃើញ​បុរស​បី​នាក់​វាយ​ប្រហារ​ទៅ​លើ ហ្វ្រាំង ម៉ាទ្យូ ដើម្បី​ដណ្ដើម​ទូរស័ព្ទ​ដៃ ហើយ​ជន​ដៃ​ដល់​ម្នាក់​ក៏​លើក​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រងគ្រោះ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក គៀត ចន្ទ័ថារិទ្ធិ មាន​ប្រសាសន៍​ថា មុន​ពេល​កើត​ហេតុ បុរស​ជន​ជាតិ​បារាំង​រូប​នោះ​មាន​ជម្លោះ​ជាមួយ​គូ​សង្សារ​របស់​លោក៖ «រឿង​រ៉ាវ​ពី​ល្ងាច​មិញ​ហ្នឹង គាត់​ដែល​ជួល​ផ្ទះ​នៅ​ជាមួយ​នារី​ម្នាក់​ជា​សង្សារ​គាត់​ហ្នឹង ពេល​យប់​គាត់​ទាស់​ពាក្យ​ទាស់​សម្ដី​គ្នា​រឿង​ហូប​ចុក ញាំ​មី​ញាំ​ខុស​គ្នា​អីហ្នឹង។ ម៉ោង​១យប់​ហ្នឹង នាង​ស្រី​ហ្នឹង​បោក​ទូរស័ព្ទ បោក​អី ចុះ​ពី​ផ្ទះ ហើយ​លោក​បារាំង​ហ្នឹង គាត់​ក៏​ជិះ​តាម​ហៅ​នាង​ហ្នឹង​មក​ផ្ទះ​វិញ។ ប៉ុន្តែ ចៃដន្យ​អី​ស្រាប់​តែ​មាន​មនុស្ស​៤​នាក់ ជិះ​ម៉ូតូ​២គ្រឿង​មក ហើយ​មាន​អ្នក​ជិត​ខាង​ហ្នឹង​គេ​ឃើញ​មាន​ប្រទូស​ប្រទះ​គ្នា ហើយ​លឺ​សូរ​បាញ់​ហ្នឹង ឃើញ​គាត់​ដួល​ទៅ»

តាម​ការ​អះអាង​របស់​ស្ត្រី​ជា​សង្សារ រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន អេភី (AP) គឺ​នាង​បាន​ប្រទះ​ឃើញ​សាកសព​លោក ហ្វ្រាំង ម៉ាទ្យូ នៅ​តាម​ផ្លូវ​មក​ផ្ទះ នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ។ មុន​ពេល​ស្លាប់ បុរស​ជន​ជាតិ​បារាំង​ឈ្មោះ ហ្វ្រង់ ម៉ាទ្យូ បាន​រស់នៅ​ជាមួយ​ស្ត្រី​ខ្មែរ​អាយុ ២០​ឆ្នាំ ដែល​ត្រូវ​ជា​សង្សារ​របស់​លោក នៅ​ទីក្រុង​ភ្នំពេញ ជាច្រើន​ខែ​មក​ហើយ។

ពាក់ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មាន​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន បាន​ចុះ​ផ្សាយ​រូបថត​គួរ​ឲ្យ​រន្ធត់​របស់​ជន​ជាតិ​បារាំង​ឈ្មោះ ហ្វ្រង់ ម៉ាទ្យូ។ លិខិត​នេះ​បាន​រំលឹក​ដែរ​ថា ស្ថានទូត​មាន​ការ​សោកស្ដាយ​ណាស់​ដែល​ការ​ចុះ​ផ្សាយ​នូវ​រូបភាព​សាកសព​ហិង្សា​បែប​នេះ ជា​ការ​ខ្វះ​ការ​គោរព​សិទ្ធិ​ឯកជន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​មនុស្ស ហើយ​វា​ផ្ទុយ​នឹង​ក្រម​សីលធម៌​របស់​សារព័ត៌មាន។ ដោយ​ថា ការ​ផ្សាយ​បែប​នេះ​កន្លង​មក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គ្រួសារ​ជន​រងគ្រោះ។ ស្ថានទូត​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចុះ​ផ្សាយ​បែប​នេះ​តទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Talk nonsense!!

Jul 28, 2012 06:46 AM

ហុងណាំហោ

ពី ភព

ការ​ស្លាប់​នៃ​ជនជាតិ​បារាំង​ពុំ​មាន​អ្វី​ចំណែក​ទេ​ព្រោះ​នេះ​ជា
ទង្វើ​របស់​ចិន​ទាំង​អស់​ដើម្បី​បន្លាច​ជនជាតិ​លោក​ខាង​លិច
កុំ​ឱ្យ​ចូល​មក​ស្រុក​ខ្មែរ​ស្រួល​ចិន​ដឹក​នាំ​ហ៊ុន សែន។

Jul 27, 2012 01:11 AM

អ្នក​អាន​អនាមិក

please issue my idea to the Cambodia government " it is urgency to have the law of killing for sever criminal who are assassin or killer because now in Cambodia, there are many many assassin criminal . It is terrible if the government don't have any interests on it , the Cambodia people will all death next 3 year

Jul 25, 2012 04:31 AM