តម្លៃ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា

2008-05-06

តម្លៃ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​៦ ខែ​ឧសភា ឆ្នាំ​២០០៨​នេះ​គឺ តាម​អ្នក​លក់​អង្ករ​នៅ​មុខ​ស្ថានីយ​រថភ្លើង នា​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​តម្លៃ​អង្ករ​គឺ​នៅ​ថេរ ។

AFP Photo

កម្មករ​កំពុង​សំអាត​អង្ករ​សម្រាប់​លក់​ឲ្យ​អតិថិជន​។

អង្ករ​ល្អ​លេខ​មួយ​គឺ​អង្ករ​ផ្កាម្លិះ​តម្លៃ​មួយ​គីឡូក្រាម ៤០០០​រៀល, អង្ករ​ផ្កាម្លិះ​លេខ​ពីរ​តម្លៃ​មួយ​គីឡូក្រាម ៣៥០០​រៀល, អង្ករ​ផ្កាខ្ញី​តម្លៃ​មួយ​គីឡូក្រាម ៣០០០​រៀល, អង្ករ​នាងមិញ​តម្លៃ​មួយ​គីឡូក្រាម ២៦០០​រៀល, អង្ករ​បន្លាផ្តៅ ឬ​អង្ករ​ធម្មតា​តម្លៃ​មួយ​គីឡូក្រាម ២២០០រៀល ។

យោង​តាម​អ្នក​លក់​អង្ករ​នៅ​ខេត្ត​ពោធិ៍សាត់​វិញា តម្លៃ​អង្ករ​នៅ​ខេត្ត​នោះ​ក៏​នៅ​ថេរ​ដែរ ហើយ​ថោក​ជាង​នៅ​ក្រុង​ភ្នំពេញ​ខ្លះ​ផង​គឺ អង្ករ​ល្អ​លេខ​មួយ​គឺ​អង្ករ​ផ្កាម្លិះ​ល្អ​តម្លៃ​មួយ​គីឡូក្រាម ៣២០០​រៀល, អង្ករ​ផ្កាម្លិះ​លេខ​ពីរ​តម្លៃ​មួយ​គីឡូក្រាម ៣០០០​រៀល ។

អង្ករ​ផ្កាខ្ញី​តម្លៃ​មួយ​គីឡូក្រាម ២៨០០​រៀល, នាងមិញ​តម្លៃ​មួយ​គីឡូក្រាម ២៦០០​រៀល, អង្ករ​ធម្មតា ឬ​អ្នក​ពោធិ៍សាត់ ហៅថា​អង្ករ​ឆាកា តម្លៃ​មួយ​គីឡូក្រាម ២០០០​រៀល, អំពី​តម្លៃ​ប្រេង​វិញ​នៅ​ទីក្រុង​ភ្នំពេញ ក៏​នៅ​តម្លៃ​ថេរ​ដែរ ។

នៅ​តាម​ស្ថានីយ​នានា​ដូចជា កាល់តិច, តូតាល់, តេលា ។ ប្រេងសាំង​ស៊ុបពែរ ១​លីត្រ ៥១០០រៀល, ប្រេងសាំង​ធម្មតា ១​លីត្រ ៥០០០​រៀល, ប្រេង​ម៉ាស៊ូត ១​លីត្រ ៤៨០០​រៀល ។ ចំណែក​ឯ​ស្ថានីយ​ប្រេង​សូគីម៉ិច គឺ​មាន​តម្លៃ​ថោក​ជាង​គេ​គ្រប់​ប្រភេទ​ប្រេង​ចំនួន​៥០​រៀល​ក្នុង​មួយ​លីត្រៗ ៕

អត្ថបទ​ដែល​ទាក់ទង

សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ក្រោយ​ពេល​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

អង្គការ ILO៖ លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ

ទំនប់​វារី​អគ្គិសនី​ដែល​ឧបត្ថម្ភ​ដោយ​ចិន​នាំ​មក​នូវ​ទាំង​ក្ដី​សង្ឃឹម​និង​ទាំង​ការបារម្ភ

នាយក​រដ្ឋមន្ត្រី​និយាយ​ពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ, មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ

កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​បរទេស​បាន​ជាង ៤​ពាន់​លាន​ដុល្លារ​នា​ឆ្នាំ​២០០៧

ក្រុមហ៊ុន​រុស្ស៊ី​ចាប់​ផ្ដើម​អភិវឌ្ឍ​រមណីយដ្ឋាន​កោះពស់

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​៧​ភាគរយ​ក្នុង​ឆ្នាំ​២០០៨​

វិនិយោគិន​បរទេស​មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា​ដោយសារ​ភ្លើង​ថ្លៃ

អ្នក​ជំនាញ​សេដ្ឋកិច្ច​វិភាគ​អំពី​ស្ថានភាព​តម្លៃ​ដីធ្លី​នៅ​កម្ពុជា

កម្ពុជា​និង​វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្នែក​ទេសចរណ៍