អង្ករល្អលេខមួយគឺអង្ករផ្កាម្លិះតម្លៃមួយគីឡូក្រាម ៤០០០រៀល, អង្ករផ្កាម្លិះលេខពីរតម្លៃមួយគីឡូក្រាម ៣៥០០រៀល, អង្ករផ្កាខ្ញីតម្លៃមួយគីឡូក្រាម ៣០០០រៀល, អង្ករនាងមិញតម្លៃមួយគីឡូក្រាម ២៦០០រៀល, អង្ករបន្លាផ្តៅ ឬអង្ករធម្មតាតម្លៃមួយគីឡូក្រាម ២២០០រៀល ។
យោងតាមអ្នកលក់អង្ករនៅខេត្តពោធិ៍សាត់វិញា តម្លៃអង្ករនៅខេត្តនោះក៏នៅថេរដែរ ហើយថោកជាងនៅក្រុងភ្នំពេញខ្លះផងគឺ អង្ករល្អលេខមួយគឺអង្ករផ្កាម្លិះល្អតម្លៃមួយគីឡូក្រាម ៣២០០រៀល, អង្ករផ្កាម្លិះលេខពីរតម្លៃមួយគីឡូក្រាម ៣០០០រៀល ។
អង្ករផ្កាខ្ញីតម្លៃមួយគីឡូក្រាម ២៨០០រៀល, នាងមិញតម្លៃមួយគីឡូក្រាម ២៦០០រៀល, អង្ករធម្មតា ឬអ្នកពោធិ៍សាត់ ហៅថាអង្ករឆាកា តម្លៃមួយគីឡូក្រាម ២០០០រៀល, អំពីតម្លៃប្រេងវិញនៅទីក្រុងភ្នំពេញ ក៏នៅតម្លៃថេរដែរ ។
នៅតាមស្ថានីយនានាដូចជា កាល់តិច, តូតាល់, តេលា ។ ប្រេងសាំងស៊ុបពែរ ១លីត្រ ៥១០០រៀល, ប្រេងសាំងធម្មតា ១លីត្រ ៥០០០រៀល, ប្រេងម៉ាស៊ូត ១លីត្រ ៤៨០០រៀល ។ ចំណែកឯស្ថានីយប្រេងសូគីម៉ិច គឺមានតម្លៃថោកជាងគេគ្រប់ប្រភេទប្រេងចំនួន៥០រៀលក្នុងមួយលីត្រៗ ៕
