រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​របស់​លោក ប្រែដ អាដាម

រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ដែល​បាន​រិះគន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​អំណាច​យូរ​ជាង​គេ​នៅ​លើ​ពិភពលោក និង​ក្ដោបក្ដាប់​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2012-06-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កែវ រ៉េមី ៣០៥
អនុ​ប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ប្រកាស​ថា នាយក​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​អាស៊ី លោក ប្រេដ អាដាម បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ងងឹតងងល់​ក្នុង​ភាព​ស្អប់​ខ្ពើម និង​គំនុំ​សងសឹក។

លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បែប​នេះ​ដោយ​មាន​ការ​ញុះញង់​ពី​ក្រុម​អ្នក​បក្ស​ប្រឆាំង​រដ្ឋាភិបាល។ តែ​ទោះ​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​កម្ពុជា គ្មាន​ផែនការ​ប្ដឹង​លោក ប្រេដ អាដាម នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ប្រកាន់​យក​ជំហរ​មួយ​ច្បាស់លាស់ និង​ចាំបាច់​ត្រូវ​ឆ្លើយ​បំភ្លឺ​តប​វិញ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា។

លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ ថា ការ​ចោទ​ប្រកាន់​របស់​លោក ប្រែដ អាដាម គឺ​ផ្ទុយ​ពី​ការ​ពិត​មិន​អាច​ទទួល​យក​បាន៖ «ពេល​វេលា​គាត់​ចេញ (សេចក្ដី​ថ្លែងការណ៍) គឺ​ថា ចំ​ពេល​បោះ​ឆ្នោត មុន​ពេល​បោះ​ឆ្នោត គឺ​ថា គោលបំណង​គឺ​គាត់ (ប្រែដ អាដាម) ស្អប់​តែម្ដង។ គាត់​ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ប្រជាជន រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ហ្នឹង ឲ្យ​ដួល ឲ្យ​រលត់​រលាយ អា​ហ្នឹង​របៀបវារៈ​គាត់​តែ​ប៉ុណ្ណឹង។ អង្គការ និង​អ្នក​ជំនួញ​ខ្លះ​ក៏​ចង់​ឲ្យ​ច្របូកច្របល់ សង្គ្រាម ដើម្បី​លក់​អាវុធ​ដាច់។ បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង វា​មិន​មែន​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​គ្នា​ឯង​ទេ»

ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ប្រែដ អាដាម ថ្មីៗ​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​មិន​យល់​ស្រប​តាម​ទស្សនៈ​របស់​លោក ប្រែដ អាដាម នោះ​ទេ៖ «រឿង​អំណាច​យូរ ឬ​មិន​យូរ កម្ពុជា​ប្រៀប​ដូច​នឹង​ប្រទេស​ប្រ៊ុយណេ បាន​ន័យ​ថា ប្រជាជន​គេ​ផ្ដល់​ឲ្យ អា​ហ្នឹង​គេ​ត្រូវ​តែ​ទទួល​យក ពីព្រោះ​យើង​ជ្រើសរើស​សង្គម​ប្រជាធិបតេយ្យ ទោះ​បី​ជា​មតិ​ភាគ​ច្រើន​នោះ​រើស​ខុស អា​ហ្នឹង​ជា​សិទ្ធិ​មតិ​ភាគ​ច្រើន។ អា​ហ្នឹង​ធ្វើ​ម៉េច​បើ​យើង​ជ្រើសរើស​អា​ហ្នឹង​ហើយ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ទុយណេស៊ី (Tunisia) គឺ​ខុស​ហើយ ពីព្រោះ​អំណាច​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​ហើយ កាន់​អំណាច​យូរ​តែម្ដង​គ្មាន​ការ​បោះ​ឆ្នោត។ យើង​បោះ​ឆ្នោត​អ៊ីចឹង ការ​ដោះដូរ​អំណាច ហើយ​មិន​មែន​បោះ​ឆ្នោត​ដោះ​ដូរ​នាយករដ្ឋមន្ត្រី​ទៅ​ទៀត បោះ​ឆ្នោត​រើស​តំណាងរាស្រ្ត តំណាងរាស្ត្រ​ទេ​ជា​អ្នក​ខុស»

នាយក​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) នៅ​អាស៊ី លោក ប្រែដ អាដាម បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​លោក​នៅ​លើ​ទំព័រ​កាសែត​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ ញ៉ូវយក ថែមស៍ ( New York Times ) កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

អត្ថបទ​នោះ​បាន​រិះគន់​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​ច្រើន​ចំណុច​ដូច​ជា លោក ហ៊ុន សែន បាន​គ្រប់គ្រង​អំណាច​ផ្ដាច់ការ​រយៈពេល​យូរ ២៧​ឆ្នាំ ស្មើ​នឹង ១​ម៉ឺន​ថ្ងៃ។

លោក ប្រែដ អាដាម បាន​ប្រៀប​ប្រដូច​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ទុយនេស៊ី ប្រទេស​អេហ្ស៊ីប (Egypt) ប្រទេស​យេមែន (Yemen) និង​ប្រទេស​លីប៊ី (Libby) ដែល​បាន​ដួល​រលំ​បន្ត​បន្ទាប់ ដោយសារ​ការ​រើ​បម្រាស់​ពី​មហាជន គឺ​នៅ​សល់​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ចំណោម​ប្រទេស ១០ នៅ​លើ​ពិភពលោក។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មិន​មែន​ផ្ដាច់ការ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​មតិ​នានា តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ជាដើម។

ក្រៅ​ពី​នេះ កម្ពុជា​មាន​សេរីភាព​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ទូរស័ព្ទ និង​សេរីភាព​ខាង​សារព័ត៌មាន​ជាដើម ដែល​បាន​រិះគន់ និង​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​គ្រប់​បែប​យ៉ាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eric

ពី New York, NY

Hey hey! it is so ridiculous, let give some frees to the people open their mouths because it never has cover just listen to it if the speech is right or wrong please take it to considerate, it doesn't bother you let it go!!!

Jun 12, 2012 11:07 PM

Slek Chek

ពី pp

Mr. Sok Touch, you acknowledge that the Majority votes is wrong. And why you compare Cambodia to Brunei? Because Brunei is not democratic country so it mean that you also acknowledge Cambodia is not democratic country? I think should stop to analyze anythings because you always step on your feet.

Jun 10, 2012 09:58 PM

ជនជាតិខ្មែរ

ពី ភ្នំពេញ

មានតែខ្មែរទេ ដែលអាចដឹងថាម្ហូមខ្មែរឆ្ងាញ់ប៉ុណ្ណា។ លោកប្រែដ អាដាម ជាជនបរទេសពិតជាគ្មានជំនាញ ខាងម្ហូមខ្មែរសោះ។ ចេះតែនិយាយ ហើយនិយាយក្នុងការសែតអាមេរិចទៀត។

Jun 09, 2012 09:25 AM

Eagle Master

ពី Pa(USA)

In according to be observed world situation ,what's Kampuchea need to reform judiciary system,stabilize politice and developtment country.on behalf a Cambodian may I please sent this messages to the worlds that Cambodia has turned the hells on earth to become the safe places for your investments.
sincerely
Eagle Master.

Jun 09, 2012 01:46 AM

អ្នក​អាន​អនាមិក

ពី siem reap

អរគុណលោក កែវ​ រេមី ក្នុងការធ្វើសន្និសិទ្ធ​កាសែតរបស់លោក! លោកគួរប្រាប់ទៅរដ្ឋាភិបាលអោយអ្នកប្រឆាំងមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផង!​ បើចិត្តរបស់លោកហ៊ុនសែនពិតជាចង់ប្រកួតប្រជែងអោយស្មើភាពនោះ។ លោកមិនដឹងទេរឺ? ពេលបោះឆ្នោតដីក្នុងតំបន់អង្គរ(អាជ្ញាធរអប្សារា) អោយប្រជាពលរដ្ឋសាងសង់។ នេះចំជាចោរពិតមែន។

Jun 09, 2012 01:05 AM

មើល​មតិ​ទាំង​អស់.