រដ្ឋាភិបាល​បដិសេធ​ព័ត៌មាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា បដិសេធ​នូវ​ព័ត៌មាន​ថា អាជ្ញាធរ​មាន​គម្រោង​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុកឃ្មុំ FM 105។
ដោយ ម៉ៅ សុធានី
2012-07-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ៣០៥
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​គុក​ព្រៃ​ស កាល​ពី​អំឡុង​ឆ្នាំ​២០០៦។
RFA/Sok Serey

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា ព័ត៌មាន​ដែល​ថា អាជ្ញាធរ​កម្ពុជា​រង់ចាំ​ចាប់​ឃាត់​ខ្លួន​លោក ម៉ម សុណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នោះ ជា​ពាក្យ​ចចាមអារ៉ាម និង​ការ​បំភិតបំភ័យ​ប៉ុណ្ណោះ។

ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ បាន​ធ្វើ​ឡើង​ដោយ​សំអាង​ថា តាម​នីតិវិធី​ច្បាប់​នៅ​កម្ពុជា ការ​ចាប់ចង ឬ​ឃាត់​ខ្លួន​ជន​ណា​មួយ លុះ​ត្រា​តែ​មាន​ការ​ចោទ​ប្រកាន់​នៅ​តុលាការ៖ «នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់ វា​មាន​នីតិវិធី​ត្រឹមត្រូវ មាន​ដីកា​បង្គាប់ ដីកា​កោះ​ហៅ ផ្អែក​ចោទ​ប្រកាន់​ណា​មួយ។ ចំពោះ​ករណី​លោក ម៉ម សុណង់ដូ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម។ ដូច​នេះ​គាត់​ជា​មនុស្ស​សាមញ្ញ​ធម្មតា។ ការ​បំភិតបំភ័យ​តាម​ពាក្យ​ចចាមអារ៉ាម ខ្ញុំ​អត់​យក​ជា​ការ​បាន​ទេ»

លោក ម៉ម សុណង់ដូ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កក្កដា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​មាន​ការ​តក់​ស្លុត​ទេ ហើយ​ត្រូវ​តែ​ហ៊ាន​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ជួយ​ការពារ​ពលរដ្ឋ​ស្លូត​ត្រង់​នៅ​កម្ពុជា៖ «រឿង​ចូល​ស្រុក​ខ្មែរ ខ្ញុំ​ត្រូវ​តែ​ទៅ។ ខ្ញុំ​ត្រូវ​តែ​ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ ក្នុង​ន័យ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​ទាំង​អស់។ ខ្ញុំ​អត់​គេចវេះ​ទេ ហើយ​ទំនៀម​ទម្លាប់​ខ្មែរ​យើង គឺ​អាក្រក់​តាំង​ពី​ជំនាន់​ខ្មែរ​ក្រហម បើ​ចង់​សម្លាប់​នរណា គឺ​ចោទ​ប្រកាន់​ថា អ្នក​នេះ​ជា សេអ៊ីអា។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ក៏​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​នេះ ដើម្បី​ជួយ​ការពារ​ពលរដ្ឋ និង​អ្នក​ស្រឡាញ់​ជាតិ បើ​សិន​ប្រព្រឹត្ត​ខុស​ច្បាប់​ដាក់​ទោស​ទៅ»

ពាក់ព័ន្ធ​នឹង​ករណី លោក ម៉ម សុណង់ដូ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា កន្លង​មក​នេះ បាន​ប្រកាស​ជា​សាធារណៈ​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ថា មាន​មនុស្ស​ម្នាក់​គត់​ដែល​នៅ​ពី​ក្រោយ​ចេតនា​ចង់​បង្កើត​តំបន់​អបគមន៍ ចង់​បំបែក​រដ្ឋ​នៅ​ខេត្ត​ក្រចេះ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ចំនួន​កំពុង​ចោទ​ថា រដ្ឋាភិបាល​កំពុង​បណ្តេញ​ប្រជាជន​ចេញ​ពី​ភូមិ។ តែ​ខ្ញុំ​សូម​ជំរាប​ថា អ្នក​កំពង់ដំរី អត់​មាន​ប៉ះ​ពាល់​ដី​ធ្លី​របស់​គាត់​ទាំង​អស់​បោះ​ឆ្នោត​ឃុំ​កន្លង​ទៅ ឃុំ​កំពង់ដំរី គណបក្ស​ប្រជាជន​ស៊ី ៥​កៅអី ដាច់ ៥​កៅអី​ពឹប។ យើង​មាន​បាន​ប៉ះ​ពាល់​ដី​ធ្លី​របស់​ប្រ​ជាពលរដ្ឋ​ពី​អង្កាល់? ពួក​អនាធិបតេយ្យ​ទៅ​ពី​ក្រៅ​តើ! តាម​រយៈ​អា​មេខ្លោង​នៅ​ភ្នំពេញ​នេះ ដែល​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ»

ក្រោយ​ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​មក ប្រជាពលរដ្ឋ​សាមញ្ញ​ជា​ច្រើន មន្ត្រី​ក្រុម​អ្នក​ច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​លោក ម៉ម សុណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយ​បាន​ហៅ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ថា មាន​ចេតនា​គំរាមកំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​ដល់​រដ្ឋាភិបាល​តាម​រយៈ​ការ​សំដែង​មតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ចាប់មនុស្សល្អអោយអស់ទៅ មិនបាច់សំដែងទៀតទេ!
គេដឹងពីគំនិតលោកអស់ហើយ!!!

Jul 10, 2012 12:32 AM

អាគួយសំរែ

ពី កាលោមប៊ុស

ខ្ញុំយល់ថាលោក ផៃ ស៊ីផាន និយាយត្រូវ ព្រោះជាសំដីរបស់
សម្ដេចតេជោរខ្លួនឯងដែលបានបង្កើតពាក្យចចាមរាមនិង
បំផិតបំភ័យដោយចោទប្រកាន់សង្គមអ្នកប្រជាធិបតេយ្យ ១
ទៀតបើសម្ដេចមិនបានចាត់កងកម្លាំងទៅបណ្ដេញប្រជា
ពលរដ្ឋទេ ហេតុអីក៍មានករណីរាលកៃផ្ដាច់ប្ដិលអាយុជីវិត
ក្មេងស្រីម្នាក់ទឿតផង សុំកុំដោះសារថាបង្ករគ្រោះថ្នាក់អចេត
នាឱ្យសោះ ត្រង់ដែលថាក្រុមបក្សប្រជាជនរបស់លោកបាន
ឈ្នះឆ្នោតស៊ីដាច់នោះក៍ព្រោះពលរដ្ឋលោកខ្លាចមានបញ្ហារ
សន្ដិសុខអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតពួកគាត់ទើបបាន
ជានាំគ្នាបង្ខំចិត្ដបោះឆ្នោតឱ្យបក្សប្រជាជនទៅហោង៚

Jul 05, 2012 12:51 AM

Nick

លោកម៉មសូណង់ដូនឹងដាក់ពាក្យប្ដឹងលោកហ៊ុនសែនពីបរិហាកេរ្ដិដូចហ៊នតូគ្រោងប្ដឹងThe Age newspaper.

Jul 04, 2012 05:29 PM

អ្នក​អាន​អនាមិក

A leader with a poor background and education often acts in an irrational way and very defensive to those around him especially those who dare to oppose him. It is just a fear that oneday the people will rise up against him. Stand up Cambodian people stand up for your right. How much longer are you willing to accept this unjustifiable government.

Jul 04, 2012 01:47 PM

ព្រះមានភ្នែក

ពី ភ្នំពេញ

ខ្ញុំជឿថាពេលនេះលោក ម៉ម សុណង់ដូ មិនទាន់ចាប់ខ្លួនម៉េន តែមិនយូតែ លោកម៉ម សុណង់ដូនឹងចាប់ខ្លួនពេលក្រោយវិញ គឺកណបក្សប្រជាជននេះនិងរកវិធីផ្សេងវិញ ខ្ញុំជឿថាកណបក្សប្រជាជនមានគំនឹតគុម គឺជាទម្លាប់របស់ពូកគេ ដែលចូលចិត្តធ្វើជារឿយៗកន្លងមក តើម៉េនទេលោក ផៃ ស៊ីផាន? លោកឯងដឹងច្បាស់ជាងន៏ណាទាំងអស់។ កុំយកល្បែងក្មេងមកលេងអី

Jul 04, 2012 06:49 AM

មើល​មតិ​ទាំង​អស់.