មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ការ​ចោទ​ថា​ការ​កាត់​ទោស​លោក សូណង់ដូ ធ្វើ​ឡើង​បិទ​ទ្វារ

ទាក់​ទង​រឿង​ដំណើរ​ការ​បើក​សវនាការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នេះ​ដែរ មន្ត្រី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​អធិប្បាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​អះអាង​ថា សវនាការ​នេះ​ធ្វើ​ឡើង​បិទ​ទ្វារ ហើយ​តុលាការ​បាន​ហាម​សាធារណជន និង​អ្នក​សង្កេតការណ៍​ចូល​ស្ដាប់​សវនាការ​នោះ។
ដោយ វោហារ ជាតិ
2012-09-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កែវ រ៉េមី ៣០៥
២៦-តុលា-២០១១៖ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស លោក កែវ រ៉េមី ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
RFA/Sok Serey

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​១២ កញ្ញា ថា ពាក្យ​ដែល​លោក សុន ឆ័យ ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ ហាម​សាធារណជន​ចូល​ស្ដាប់​សវនាការ​នោះ​ថា ជា​រឿង​មិន​ពិត។

លោក កែវ រ៉េមី បាន​ថ្លែង​ការពារ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ឲ្យ​មន្ត្រី និង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ រួម​ទាំង​មន្ត្រី​បក្ស សម រង្ស៊ី ចូល​រួម​ស្ដាប់ និង​សង្កេតការណ៍​ដូច​ធម្មតា។ ក៏ប៉ុន្តែ លោក​បាន​ទទួល​ស្គាល់​ថា តុលាការ​ហាម​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ចូល​ក្នុង​តុលាការ​មែន ព្រោះ​ដោយ​សារ​ហេតុផល​ខ្លាច​អ្នក​គាំទ្រ​ដែល​មាន​ចំនួន​ប្រហែល​មួយ​ពាន់​នាក់​នោះ ឆាឆៅ​ដំណើរ​ការ​កាត់​ក្ដី​នោះ។

លោក កែវ រ៉េមី៖ «អ៊ីចឹង គាត់​ចេញ​មក​ក្រៅ គាត់​ថា តុលាការ​ហាម​គាត់​មិន​ឲ្យ​ចូល​នេះ​ជា​រឿង​បំភ្លៃ ហើយ​កុហក​សុទ្ធសាធ។ ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​កុហក​មាន​បំណង​អី​ទេ។ ហើយ​ទី២​ទៀត យើង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថា​សាល (បន្ទប់) សវនាការ​ហ្នឹង​អាច​ដាក់​បាន​តែ​៤០​នាក់​ទេ។ ហើយ​អ៊ីចឹង គាត់​ចង់​ឲ្យ​ប្រជាជន​ចូល​រួម​ពី​៤០០​ទៅ​៥០០​នាក់ ហើយ​ចូល​ទៅ​អង្គុយ​នៅ​ឯណា។ ចំណុច​ទី៣ ឃើញ​ថា ប្រជាជន​ដែល​ចង់​ចូល​ទៅ​ហ្នឹង មិន​មែន​ចូល​ទៅ​ស្ដាប់​ទេ គឺ​គាត់​យក​មីក្រូ យក​បដា​នឹង​ទៅ​ស្រែក​នៅ​ខាង​ក្នុង​ហ្នឹង។ អ៊ីចឹង យើង​ដឹង​ហើយ​ថា បើ​សិន​គាត់​ចូល​ដាក់​មីក្រូ​ស្រែក​អ៊ីចឹង តើ​ចៅក្រម​អាច​ធ្វើ​ការ​កាត់​ក្ដី​យ៉ាង​ម៉េច»

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​សវនាការ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​១១ កញ្ញា ថា តុលាការ​បាន​រឹតត្បិត​មិន​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​សង្កេតការណ៍ រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង ចូល​រួម​សវនាការ​នោះ។

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ជំនុំ​ជម្រះ​ក្ដី ពី​បទ​ចូល​រួម​ចលនា​បះបោរ ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ ប្រឆាំង​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ខុស​ច្បាប់ ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ។ ក៏ប៉ុន្តែ លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ​នោះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សម្ដីរបស់រដ្ឋាភិបាលទោះជាមិនពិតក៏មានអ្នកស្ដាប់និងគាំទ្រដែរ ហើយបើនិយាយពិតក៏នៅតែមានអ្នកមិនជឿដូចគ្នាហ្នឹង!
ព្រោះអ្នកគាំទ្ររដ្ឋាភិបាន និងអ្នកគាំទ្របក្សប្រឆាំងមានគោលជំហរផ្ទុយគ្នាទៅហើយ ។ សម្រាប់ខ្ញុំ ខ្ញុំក៏មិនទុកចិត្តរដ្ឋាភិបាល ១០០%ដែរ ព្រោះគ្រប់ប៉ុស្ដ៏ទូរទស្សន៏ឃើញមានផ្សាយពីការចែកអំណោយ តែមិនមានផ្សាយពីការលុបបឹង បណ្ដេញប្រជាពលរដ្ឋពីលំនៅស្ថាន និងការតវារបស់អ្នកដែលប៉ះពាល់ពីកាផ្ដល់ដីសម្បទានអីសោះ មានការផ្សាយពីការរូបភាពដាំកូនឈើរតូចមួយ តែអត់មានផ្សាយពីការកាប់បំផ្លាញព្រៃឈើរនៅតាមបណ្ដាខេត្តមួយចំនួនទៅវិញ ។

Sep 17, 2012 03:12 AM

CheyVorman007

ពី AngKor Wat

កាលឮថារាជរដ្ឆាភិបាលបង្កើតស្អីអង្គភាពព្រត្តកម្មរហស័ៗ
ស្អីហ្នឹងខ្មុំខំតែសសើរដោយមិនដឹងពីមុខព្រួញបស់គេ ដល់
តាមមើលទៅ ម៉ែអើយគេបង្កើតមកសំរាប់ការពារគ្នាគេទេម៉ែ
មិនមែនពេលយើងមានទុក្ខគ្រោះថ្នាក់នឹងធម្មជាតិគេមកដល់
ឈឹបៗជួយយើងទេម៉ែ ខ្មុំស្មានតែក្រុមភ្នាក់ងារUrgency។
ចុះដល់អកាលលោកបង្កើតអារហស័ៗហ្នឹងសម្រាប់រាស្រ្ត??
ខ្មុំសុំមួយដែរមោ ព្រោះខ្មុំរស់តាមស្រយ៉ាបផ្ទះគេហើយបាន
តែពេលយប់ទេ ពេលថ្ងៃគេដេញ....

Sep 13, 2012 09:04 AM

អ្នក​អាន​អនាមិក

បង រ៉េមី នេះជាអាជីពបងហើយដែលពូកែបកស្រាយក្រឡាស់កាពិតទើបបានជាគេទិញបង
សំរាប់ជូយស្រែកដូចបង ស៊ីផាន់ដែរ ល្អហើយដែលខ្ញុំមិនតាមបងកាល ២០០៥ព្រោះបងបត់
លឿនណាស់ល្មមសំរាប់គេខ្ចីប្រើ តើបកស្រាយបំភាន់ប៉ុន្មាននាទីនេះបានប៉ុន្មានដែរ?

Sep 13, 2012 02:18 AM

KS

ពី PP

តើបងប្អូនខ្មែរទាំងអស់ចង់ឃើញប្រទេសកម្ពុជាយើងដឹកនាំដោយ ហ៊ុន សែន​ តែម្នាក់ទេរឺ?​ ក្នុងមួយជីវិតរបស់អ្នក!
កុំរៀនតាម​ កែវ រេមី អីអន់ណាស់!!!​

Sep 13, 2012 12:58 AM

បាខែង

មានមនុស្សចរិតអន់ច្រើនណាស់។ អ្នកដែលនិយាយបំភ្លើសការពិតដូចជាលោកសុនឆ័យនេះក៏គួរចាត់ថាជាមនុស្សចរិតអន់ផងដែរ។

Sep 12, 2012 11:31 PM

ខ្មែរស្រលាញ់ខ្មែរ

មនុស្សអន់ចរិតនិយាយហើយមនុស្សអន់ចរិតស្តាប់ នោះគំនិតក៏អន់ចរិតដែរ!!!

Sep 13, 2012 12:22 AM

អ្នក​អាន​អនាមិក

នែ​ប្អូន សូមគិតឡើងវិញ មិនទាន់ហួសពេលទេ។​ អរគុណ!

Sep 13, 2012 04:24 AM

មើល​មតិ​ទាំង​អស់.