អ្នកស្រី ហ៊ីលឡារី គ្លិនតុន ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២ សម្រាប់​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២។
ដោយ សុខ សេរី
2013-05-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ីលឡារី គ្លិនតុន ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នា​វិមាន​សន្តិភាព ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Uon Chhin

នៅ​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​នេះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​ធ្វើ​ជា​សហ​ប្រធាន នៃ​កិច្ច​ប្រជុំ​អាស៊ាន​បូក​សហរដ្ឋអាមេរិក (Asean plus U.S) នៅ​ឯ​វិមាន​សន្តិភាព។ អ្នកស្រី ហ៊ីលឡារី គ្លិនតុន ក៏​បាន​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​កិច្ច​ប្រជុំ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​បន្ត​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន (Asean) និង​បង្កើន​ទំនាក់​ទំនង​យុវជន​វ័យ​ក្មេង រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អនាគត​ឆាប់ៗ​នេះ ដើម្បី​ទៅ​សិក្សា​រៀន​សូត្រ នៅ​រដ្ឋ​ហាវៃ (Hawii) សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific)។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី អូបាម៉ា (Obama) បង្កើន​ទំនាក់​ទំនង​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​បញ្ហា​អាទិភាព​ខ្ពស់ នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស៖ «វា​ជា​យុទ្ធសាស្ត្រ​សសរ​ទ្រូង​សំខាន់ ដែល​ត្រូវ​ធ្វើ​ការ​ជាមួយ​អាស៊ាន និង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ខ្ញុំ​សូម​គាំទ្រ​អាស៊ាន ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា អាស៊ាន ប្រឈម​មុខ​ជាមួយ​បញ្ហា​ផ្សេងៗ ហើយ អាស៊ាន ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់ រក្សា​ផល​ប្រយោជន៍ នៃ​ប្រទេស​ជា​សមាជិក»

អ្នកស្រី​បាន​បន្ត​ថា យើង​បង្កើត​នូវ​យុទ្ធសាស្ត្រ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ចំនួន ៦​ចំណុច ជា​សសរ​ទ្រូង​ដូច​តទៅ ទី១ កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​នៅ​ក្នុង​តំបន់ ទី​២ ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទី​៣ ការ​ត​ភ្ជាប់​រវាង​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម ទី​៤ ទប់​ស្កាត់​ការ​គំរាម​កំហែង​ជា​អន្តរជាតិ ទី​៥ ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​ទី​៦ សហរដ្ឋអាមេរិក មិន​ត្រឹម​តែ​ធ្វើ​ការ​ជា​ទ្វេភាគី​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​ការ​ជា​ពហុភាគី​ដែរ ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ។

នៅ​ថ្ងៃ​បញ្ចប់​ទស្សនកិច្ច អ្នកស្រី​នឹង​ដឹកនាំ​ប្រតិភូ អ្នក​ជំនួញ​សហរដ្ឋអាមេរិក​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​កន្លង​មក ចូល​រួម​ក្នុង​វេទិកា​ជំនួញ​លើក​ដំបូង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប សម្រាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច​យូរ​អង្វែង និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ហុង

ពី សៀមរាប

អរគុណ​​និង​សូម​ស្វាគមន៏​គាំទ្រ​ចំពោះ​អ្នក​វិនិយោគទុក ទាំង​អស់​មក​ពី​សហរដ្ធអាមេរិក ។​​

Jul 13, 2012 06:36 AM

Cambodian American

ពី USA

Cambodia has an honor to have top American official participate in the conference. I would like to see America invest more and help developing Cambodia. It is good for both countries for mutual growths and benefits. Thanks to the United States of America and bless Cambodia and the Cambodian people.

Jul 12, 2012 12:39 AM

Eagle Master

ពី Pa(USA)

And I would like to ask Mr:Cambodia that you need demoncracy why was doing bussines with communist,it's our time opening doors for USA,Europas get rid off chinese investors and chinese blood from goverments sectors. Please look at Burma country such as good started looking for good parthner doing bussines and future security.

Jul 12, 2012 12:32 AM

Eagle Master

ពី Pa(USA)

I hope Mrs:Hilary Clinton and Obama's administration should has appointed Dr Kissinger for Mekong Delta.

Jul 11, 2012 08:13 PM