បក្ស​សិទ្ធិ​មនុស្ស៖ លោក ហ៊ុន សែន មិន​គួរ​បារម្ភ​ពី​ការ​ប្រើប្រាស់​រថយន្ត​សម្រាប់​ពលរដ្ឋ

អ្នក​នាំ​ពាក្យ​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​តុលា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គណបក្ស​លោក​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ដំណើរ​ការ​នៃ​ការ​ប្រើប្រាស់​រថយន្ត ដែល​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត តាម​កិច្ច​សន្យា​កាល​ពី​ចុង​ខែ​កញ្ញា នេះ។
ដោយ ម៉ៅ សុធានី
2012-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ល្បើក ដែល​ពុំ​មាន​ថវិកា​ឃុំ​សម្រាប់​ចំណាយ​ផ្សេងៗ​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​នោះ។

តំណាង​រាស្ត្រ​គណបក្ស សិទ្ធិ​មនុស្ស លោក អ៊ូ ចាន់រិទ្ធ បាន​ថ្លែង​ប្រតិកម្ម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​នៃ​ការ​ប្រើប្រាស់​រថយន្ត សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ទេ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដើម្បី​ជួយ​សម្រួល​ដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្បើក ដែល​ត្រូវ​ការ​រថយន្ត​ប្រើប្រាស់​សម្រាប់​ដឹក​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ។

លោក អ៊ូ ចាន់រិទ្ធ៖ «ខ្ញុំ​ចង់​ជម្រាប​ថា រថយន្ត​ដែល​យើង​បញ្ជូន​ឲ្យ​ទៅ​តាម​ឃុំ​ដែល​គណបក្ស សិទ្ធិ​មនុស្ស ឈ្នះ​មេ​ឃុំ​នោះ ថវិកា​នោះ​មិន​មែន​ជា​របស់​ឯកឧត្តម កឹម សុខា ទេ គឺ​ជា​ថវិកា​របស់​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស ដូច​ជា​នៅ​បារាំង កាណាដា អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ដែល​លោក​រៃអង្គាស​ប្រាក់​មក​ជួយ​ទិញ​រថយន្ត​ដាក់​តាម​ឃុំ។ ចំពោះ​រឿង​អ្នក​ណា​ជា​អ្នក​បើក បាន​លុយ​ពី​ណា​មក​ចាក់​សាំង ឬ​ជួស​ជុល​នោះ រឿង​នេះ​ជា​រឿង​កំប៉ិកកំប៉ុក​ណាស់។ យើង​ចេះ​ធ្វើ​ហើយ​ប៉ុណ្ណឹង យើង​អាច​ទិញ​រថយន្ត​សម្រាប់​ឃុំ​នីមួយៗ​អស់​ប្រាក់ ៥ ឬ​៦ពាន់​ដុល្លារ យើង​ជឿ​ថា​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​អាច​ជួយ​ឧបត្ថម្ភ​បាន​ហើយ»

កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា កន្លងមក​នេះ គណបក្ស សិទ្ធិ​មនុស្ស បាន​នាំ​យក​រថយន្ត សម្ភារៈ​ការិយាល័យ​មួយ​ចំនួន រួម​មាន​ម៉ាស៊ីន​កុំព្យូទ័រ និង​ម៉ាស៊ីន​ភ្លើង​ជាដើម ទៅ​ប្រគល់​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ល្បើក តាម​កិច្ច​សន្យា​របស់​គណបក្ស​ខ្លួន​ពី​មុន ក្រោយ​ដែល​បាន​ឈ្នះ​តំណែង​ជា​មេ​ឃុំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិក្ខាកាម​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​ជ័យ​លាភី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ តុលា បាន​ថ្លែង​ថា លោក​អបអរ​សាទរ​ចំពោះ​ការ​គោរព​ពាក្យ​សន្យា​របស់​គណបក្ស​មួយ​ចំនួន មុន​ការ​បោះ​ឆ្នោត។ ប៉ុន្តែ លោក​ថា តើ​គេ​មាន​បាន​គិត​អំពី​ផល​វិបាក​ទៅ​ថ្ងៃ​អនាគត​ដែរ ឬ​ទេ ដែល​គេ​ត្រូវ​ការ​ប្រាក់​សម្រាប់​ការ​ចំណាយ​ផ្សេងៗ ដូច​ជា ថ្លៃ​សាំង និង​ថ្លៃ​ជួស​ជុល​ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ឥឡូវ​យើង​កំពុង​រង់ចាំ​មើល យើង​អបអរ​សាទរ​ណាស់​ចំពោះ​ការ​ដែល​គេ​អាច​សម្រេច​បាន។ ឧទាហរណ៍​ថា មួយ​ឃុំ​ឲ្យ​មាន​ឡាន​មួយ មិន​ពិបាក​ទេ​គ្រាន់​តែ​ទិញ​ឡាន ព្រោះ​ឡាន​ជជុះ​ឥឡូវ​តម្លៃ ៣ ឬ​៤ពាន់​ដុល្លារ​ទេ។ ប៉ុន្តែ​បន្ទាប់​ទៅ ចាំ​មើល​គេ​ដោះ នរណា​ធ្វើ​តៃកុង​ឡាន បាន​លុយ​ពី​ណា​ផ្តល់​ឲ្យ ព្រោះ​ថវិកា​មូលនិធិ​ឃុំ​សម្រាប់​តៃកុង​ឡាន អត់​មាន​ទេ ហ្នឹង​ទី១។ ទី២ នរណា​ដែល​ជិះ​ឡាន​ហ្នឹង បើ​មិន​ស្រួល គឺ​អា​មេ​ឃុំ​អ្នក​ជិះ​នោះ។ រឿង​ត​ទៅ​ទៀត អ្នក​ណា​ចាក់​សាំង បន្ទាប់​ពី​ហ្នឹង​ទៅ​ទៀត ដល់​ពេល​ខូច​ខាត នរណា​ដែល​ជួស​ជុល រឿង​ហ្នឹង​មិន​លេង​ទេ​ណា៎»

ក្រោយ​ពី​បាន​ទទួល​រថយន្ត និង​សម្ភារៈ​មួយ​ចំនួន​ពី​គណបក្ស សិទ្ធិ​មនុស្ស មក ប្រជាពលរដ្ឋ​ជិត ២ពាន់​គ្រួសារ ដែល​ភាគ​ច្រើន​មាន​ជីវភាព​រស់នៅ​ក្រីក្រ ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក បាន​សម្ដែង​ក្តី​រីករាយ​ជា​ខ្លាំង។ មេ​ឃុំ​ល្បើក នៃ​គណបក្ស សិទ្ធិ​មនុស្ស លោក ម៉ែន សុខៃ អះអាង​ថា ប្រការ​ដែល​មាន​រថយន្ត​ដឹក​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ និង​ការ​ធ្វើ​លិខិត​ស្នាម​នានា​ជូន​ប្រជាពលរដ្ឋ មិន​យក​ប្រាក់​លើស​ច្បាប់​កំណត់ អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​បាន​ច្រើន​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Both Angkor

WHY HUN SEN IS SO WORRY ABOUT ONE CAR THAT Mr kIM SOKHA GIVE TO PEOPLE???????? IT'S SO RIDICULOUS .SO SHAME. DAM

Oct 13, 2012 02:02 AM

ផា

ពី ស្វាយរៀង

ធ្វើជារដ្ធមន្ត្រីមិនត្រូវឈឺក្បាលរឿងខ្មែរជួយខ្មែរទេ។រដ្ធមន្ត្រីត្រូវទុកកម្លាំងគិតការពារប្រទេសកុំឲ្យបាត់ដីនិងកោះ​ វាគ្រាន់បើជាង។

Oct 06, 2012 06:24 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

សម្ដេចអ្ហើយសម្ដេច! បើយើងមិនជួយរាស្រ្តទុកពេល ឲ្យអ្នកមានគុណធម៌ចំពោះមនុស្សជាតិ គេធ្វើទៅ!កិច្ចការសំខាន់មិនព្រមគិត បែរមកគិតអ្វីដែលគេគិតហើយ។

Oct 06, 2012 10:26 AM

Former E.T.A.P.P' s Student

ពី Phnom Chhat

Laborious job is for an uneducated person and educated one deserves to hold a critical thinking position(prime minister). Hun Sen is not an educated man, so his speechs and actions are amount to garbages, gangsters, and/or buffalo boy. Youn likes to see a Khmers' leader as Hun Sen remains in power for a long period of times so it could gain more lands/islands. The worst of the worst, an uneducated, stubborn, and the Motherland seller Hun Sen were/are carelessly destroying Khmers integrity and sovereignty. Hun Sen's final day is coming soon and a strong, giant iron bars cage will be built in the jungle just for him and his innercircle. Poor and innocent Khmers are so frustrated and no longer want this barbarous man(Hun Sen) as their leader for 5 more years. Hun Sen must overthrown by force that will be formed by all suffered, poor peasants and others, not by negotiation!

Oct 06, 2012 12:43 AM

អ្នក​អាន​អនាមិក

លោក ហ៊ុន សែន លុយទាំងអស់បានមកពីររាស្រ្តទេ ដែលលោក ចាយវាយរាល់ថ្ងៃ ដូចជា ចាក់សាំឡានរបស់លោក ធ្វើវីឡា ទៅព្យាបាលជម្ងឺ នៅបរទេសជាដើម ចុះហេតុអ្វី បានជាគេចេះដឹងគុណប្រជារាស្រ្តលោកនិយាយដូចឆ្នេះ ?

Oct 05, 2012 04:50 AM

មើល​មតិ​ទាំង​អស់.