ឆ្អឹង​មនុស្ស​រាប់​រយ​នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ខេត្ត​សៀមរាប

ឆ្អឹង​​សាកសព​មនុស្ស​រាប់​រយ​នាក់​ដែល​កប់​ក្នុង​រណ្ដៅ​រួម​មួយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នៅ​ក្នុង​ឃុំ​កំពង់ថ្កូវ នៃ​ស្រុក​ក្រឡាញ់ ចម្ងាយ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ ភាគ​​និរតី​ពី​ទី​ខេត្ត​សៀមរាប។
ដោយ ហង្ស សាវយុត
2012-08-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សៀមរាប ខ្មែរ​ក្រហម ៣០៥
៥-មីនា-២០១២៖ ទី​តម្កល់​ឆ្អឹង​ជន​រងគ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ១​កន្លែង នៅ​ជិត​ជើង​ភ្នំ​ទ្រង់បាត នា​ខេត្ត​សៀមរាប។
RFA/Hang Savyouth

សមត្ថកិច្ច​កំពុង​ត្រូវ​ការ​ក្រុម​អ្នក​ជំនាញ​ផ្នែក​កោសល្យ​វិច័យ ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​ឆ្អឹង​សាកសព​ទាំង​នោះ​អាច​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ថ្មីៗ​ណា​មួយ ឬ​ក៏​ជា​ឆ្អឹង​ជន​រង​គ្រោះ​ដែល​សម្លាប់​នៅ​ក្នុង​របប​ខ្មែរ​ ក្រហម កាល​ពី​ជាង ៣០​ឆ្នាំ​មុន?

ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​កាន់​ស្រុក​ក្រឡាញ់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ ខែ​សីហា ដើម្បី​ពិនិត្យ​មើល​ឆ្អឹង​សាកសព​មនុស្ស​ជា​ច្រើន​ដែល​គេ​ទើប​តែ​ប្រទះ​ឃើញ ដើម្បី​រក្សា​ទុក​​ទី​នោះ​ឱ្យ​ស្ថិត​នៅ​ក្នុង​សភាព​ដើម ហើយ​និង​ធ្វើ​ការ​អង្កេត​ទៅ​ភិនភាគ​ស្លាក​ស្នាម​​​ឆ្អឹង​សាកសព​ទាំង​នោះ ថា​តើ​ពួកគេ​បាន​ស្លាប់​ដោយសារ​អ្វី?

លោក ញឹម សិលា ជា​មេបញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ដែល​បាន​ទៅ​ពិនិត្យ​ដល់​ កន្លែង​ឆ្អឹង​សាកសព។ លោក​បាន​មាន​ប្រសាសន៍​ថា ឆ្អឹង​សាកសព​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​នៅ​ក្នុង​រណ្ដៅ​រួម​មួយ​កន្លែង ជម្រៅ​ប្រមាណ​​ពី៥ ទៅ ៦​ម៉ែត្រ នៅ​ក្នុង​ភូមិសាស្ត្រ​ជិត​តំបន់​ភ្នំ​ទ្រង់បាត នៃ​ឃុំកំពង់ថ្កូវ ក្នុង​ស្រុក​ក្រឡាញ់។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ឆ្អឹង​សាកសព​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា កន្លង​ទៅ ដោយសារ​តែ​ក្រុម​អ្នក​​ដឹក​អាចម៍​ដី​លក់ បាន​ទៅ​ជីក​យក​ដី​ពី​ទី​នោះ។

លោក ញឹម សិលា៖ «ភិនភាគ​ស្លាកស្នាម​នៃ​ការ​ស្លាប់​មនុស្ស មិន​មែន​រាប់​សិប​នាក់​ទេ គឺ​រយ​នាក់។អ៊ីចឹង​គឺ​ការ​សម្លាប់​នៅ​ក្នុង​រណ្ដៅ ដែល​កម្ពុជា​យើង​មិន​មែន​រឿង​ថ្មី​ទេ គឺ​រឿង​ចាស់ ជា​ទូទៅ។ អ៊ីចឹង​ខ្ញុំ​សន្និដ្ឋាន​ថា ការ​សម្លាប់​នៅ​ក្នុង​របប ប៉ុល ពត ហ្នឹង​ហើយ ប៉ុន្តែ​រណ្ដៅ​វា​ធំធេង​ពេក បើ​យើង​រុក​រក​វា​ច្រើន។ ក្រោយ​ពី​ការ​រក​ឃើញ​បាន​ប៉ុណ្ណា ខ្ញុំ​រាយការណ៍​ជូន​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សៅ សុខា គឺ​ឱ្យ​ផ្អាក​ត្រឹម​ប៉ុណ្ណឹង ឃើញ​ប៉ុណ្ណឹង ការពារ​ប៉ុណ្ណឹង​សិន រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ដែល​អាច​ធ្វើ​ជា​ស្តូប ឬ​ក៏​ជា​កន្លែង​ទី​សក្ការៈ​បូជា​ណា​មួយ​ ដើម្បី​គោរព​ដល់​អ្នក​រងគ្រោះ​ទាំង​ហ្នឹង»

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ស្រាវជ្រាវ​ពី​របប​ខ្មែរ​ក្រហម​ បាន​ឱ្យ​ដឹង​ថា គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​ការ​ជួប​ប្រទះ​ឆ្អឹង​សាក​សព​មនុស្ស​រាប់​រយ​នាក់​នោះ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា អ្នក​ស្លាប់​ទាំង​នោះ​ទំនង​ជា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ឌី ខាំបូលី ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​អំពី​របប​ខ្មែរ​ក្រហម​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ចាប់​អារម្មណ៍​ជាមួយ​ព័ត៌មាន​ដែល​ប្រទះ​ឃើញ​ឆ្អឹង​សាកសព​មនុស្ស​រាប់​រយ​នាក់​នៅ​តំបន់​ភ្នំ​ទ្រង់​បាត​នោះ។

លោក ឌី ខាំបូលី បាន​សន្និដ្ឋាន​ថា ឆ្អឹង​សាកសព​ទាំង​នោះ​ អាច​ជា​ការ​សម្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ពី​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ចុង​ឆ្នាំ​១៩៧៨ ពីព្រោះ​តែ​តាម​ការ​ស្រាវជ្រាវ​លោក​ដឹង​ថា ទី​នោះ​ ក៏​ជា​អតីត​កន្លែង​គុក​​​​សម្លាប់​មនុស្ស​របស់​ពួក​ខ្មែរ​ក្រហម​ដែរ។

លោក ឌី ខាំបូលី៖ «ខ្ញុំ​នឹង​ជូន​ព័ត៌មាន​នេះ​ទៅ​លោក​នាយក ឆាំង យុ ដើម្បី​ឱ្យ​គាត់​ធ្វើ​ការ​សំរេច​ចិត្ត​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ពីព្រោះ​ថា មជ្ឈមណ្ឌល​បាន​​ស្រាវជ្រាវ​កន្លែង​ទីតាំង​សម្លាប់​មនុស្ស ហើយ​និង​គុក​ខ្មែរ​ក្រហម​ហ្នឹង​តាំង​ពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ។ ជា​ទូទៅ​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​របប​ខ្មែរ​ក្រហម ជា​ព័ត៌មាន​មួយ​ចាប់​អារម្មណ៍ ហើយ​ជា​ព័ត៌មាន​ថ្មី ដែល​អាច​ជា​ព័ត៌មាន​បន្ថែម​សម្រាប់​ការ​សិក្សា​ពី​រឿង​ខ្មែរ​ក្រហម​ផង​ដែរ»

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​១៩៩៨ កន្លង​ទៅ គេ​ដឹង​ថា តំបន់​ជិត​ភ្នំទ្រង់​បាត នៃ​ស្រុក​ក្រឡាញ់​នោះ គឺ​ជា​ឡ​ពិឃាដ​ដែល​របប​ខ្មែរ​ក្រហម​ធ្វើ​សម្រាប់​​​សម្លាប់​មនុស្ស ហើយ​ដុត​យក​ឆ្អឹង​ទៅ​ធ្វើ​ជា​ជីរ​បាច​ស្រែ។

ការ​ស្រាវជ្រាវ​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣​ម៉ឺន​៥​ពាន់​នាក់ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​ចាប់​ខ្លួន​យក​ទៅ​សម្លាប់​នៅ​តំបន់​ភ្នំទ្រង់​បាត​នោះ​ ចាប់​ពី​អំឡុង​ឆ្នាំ​១៩៧៥ ទៅ​ដល់​ចុង​ឆ្នាំ​១៩៧៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

INVESTIGATOR NEEDS TO PERSUE THE KILLING FIELD IN POSAT PROVICE. PRISON 008 AT THLEA AMPIL. CALLED CAMP 008. MANY HAD BEEN KILLED THERE.

Aug 09, 2012 12:06 AM

Sarun

ពី Lowell

Thank you SAMDECH HUN SEN, without you Mass grave like this one would be all over the country. you'd save Cambodia.

Aug 06, 2012 07:28 PM

someone

ពី boston

I think we should ask Sam Rainsy.

Aug 06, 2012 07:20 PM

My daughters asked me why so many people were killed who killed them??? I cleared the answer for them "There is nothing new as I remember since I was born is that Khmer are very brave to kill its own people.But bow their heads into the ground with foreigners". THIS IS KHMER STYLE.

Aug 06, 2012 09:10 AM

Sovann

ពី Siem Reap

Dear Investigator,
Hopefully, the international investigator do their best to investigate this issue properly because I do not think those patients are likely killed in Pol Pot time, but I do think they were killed in the period of 1997.
By Sovann!

Aug 06, 2012 03:43 AM

មើល​មតិ​ទាំង​អស់.