លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​នៃ​អ្នក​កាន់​សាសនា

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សង្គម មក​ពី​ប្រទេស​សមាជិក​អាស៊ាន ចំនួន​១០ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ឯ​វិមាន​សន្តិភាព នៅ​ទីក្រុង​ភ្នំពេញ ផ្ដោត​លើ​វិស័យ​វប្បធម៌ និង​សង្គម នៅ​ក្នុង​តំបន់​អាស៊ាន។
ដោយ សុខ សេរី
2012-10-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន អាស៊ាន ស្ដីពី​វប្បធម៌ និង​សង្គម ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៨ របស់​អាស៊ាន ស្ដីពី​វប្បធម៌ និង​សង្គម នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។
RFA/Sok Serey

កិច្ច​ប្រជុំ​នេះ បាន​ចូល​រួម​បើក​ជា​ផ្លូវ​ការ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២៥ ខែ​តុលា បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ធ្វើ​សុខដុមនីយកម្ម ឬ​ការ​ស្រុះស្រួល​គ្នា​នៃ​អ្នក​កាន់​សាសនា​នានា ដើម្បី​ឲ្យ​មាន​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ាន នៅ​គ្រា​ដែល​ជម្លោះ​រវាង​អ្នក​កាន់​សាសនា​ឥស្លាម និង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ បាន​ចាប់​ផ្ដើម​រីក​រាលដាល​នៅ​តំបន់​អាស៊ាន នា​ពេល​ថ្មីៗ​នេះ។

កន្លង​មក មាន​សេចក្តី​រាយការណ៍​ថា ជម្លោះ​រវាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ និង​អ្នក​កាន់​សាសនា​ឥស្លាម នៃ​ក្រុម​ជន​ជាតិ​ភាគ​តិច​រហិនយ៉ា (Rohinya) នៅ​ក្នុង​រដ្ឋ​រ៉ាកឃិន (Rakhine) នៃ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) បាន​បណ្ដាល​ឲ្យ​មនុស្ស ១០​នាក់​បាន​ស្លាប់ និង​មនុស្ស ១៧​នាក់​ទៀត បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​អំពើ​ហិង្សា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​នេះ។ នៅ​ក្នុង​អំឡុង​ពេល​នោះ​ដែរ ផ្ទះ​ជិត ៥០០​ខ្នង​របស់​ជន​ជាតិ​ភាគ​តិច​រហិនយ៉ា ត្រូវ​បាន​ដុត​បំផ្លាញ​ចោល។

ក្រៅ​ពី​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ នៅ​តែ​បន្ត​ប្រើ​អំពើ​ហិង្សា​ដោយ​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ជា​ញឹកញាប់ ដើម្បី​បំបែក​រដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​សមាជិក​អាស៊ាន ទាំង​នោះ​ថា ការ​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​រវាង​អ្នក​កាន់​សាសនា​នានា គឺ​ជា​ការ​ចាំបាច់​ណាស់៖ «នៅ​ពេល​នេះ អំពើ​ហិង្សា​សាសនា​ទើប​បាន​ហូរ​ចូល​មក​ក្នុង​អាស៊ាន ក៏​ដោយ ក៏​គេ​មិន​គួរ​មើល​ស្រាល​បញ្ហា​នេះ​ពេក​ដែរ។ ការ​ពង្រឹង ការ​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​រវាង​សាសនា​នៅ​ក្នុង​តំបន់ គឺ​ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ ចំពោះ​មុខ​នេះ កម្ពុជា មាន​ភ័ព្វសំណាង​ល្អ ដោយ​កម្ពុជា មិន​ដែល​មាន​អំពើ​ហិង្សា​សាសនា»

ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ជម្លោះ​សាសនា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អូស្មាន ហាសាន់ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ប្រកាន់​យក​នូវ​នយោបាយ​ល្អ​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម នៅ​កម្ពុជា៖ «ដោយ​ឡែក​នៅ​កម្ពុជា យើង​នេះ គឺ​ថា​យើង​មាន​សុខដុមរមនា ដែល​យើង​មាន​សាសនា​ឥស្លាម យើង​មាន​សាសនា​ព្រះពុទ្ធ យើង​មាន​សាសនា​ផ្សេងៗ​ទៀត ដូច្នេះ​យើង​មាន​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ដែល​មាន​ជំនឿ​សាសនា​ផ្សេងៗ​គ្នា។ ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ទី​បំផុត​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា»

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​រិះគន់​ថា ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន ប្រកាន់​យក​នយោបាយ​តឹងរ៉ឹង រើសអើង​សាសនា និង​ជាតិ​សាសន៍៖ «គ្រាន់​តែ​ខ្មែរ​ហែ​ព្រះ​ត្រៃបិតក​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម មិន​ឲ្យ​ចូល​ផង ហើយ​និយាយ​ថា​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​យ៉ាង​ម៉េច? ឯ​វៀតណាម អាច​មក​សង់​វត្ត​នៅ​កម្ពុជា បាន អាច​មក​ធ្វើ​អី​នៅ​កម្ពុជា បាន។ អីចឹង យើង​ចង់​បើក​ចំហ​ដូច​គ្នា ដើម្បី​អី? ដើម្បី​ជាតូបនីយកម្ម ដើម្បី​សាសនានីយកម្ម ដើម្បី​ភាព​សុខដុមរមនា នៃ​សង្គម នៃ​អាស៊ី​អាគ្នេយ៍»

គេ​មាន​ផែនការ​បង្កើត​ជា​សហគមន៍​អាស៊ាន តែ​មួយ នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ទៀត។ សហគមន៍​អាស៊ាន នោះ មាន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់ និង​មាន​អំបូរ​ជាតិ​សាសន៍​ខុសៗ​គ្នា​ចំនួន​ជាង ៩០០​សាសន៍។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ចំនួន ៩៦% អ្នក​កាន់​សាសនា​ឥស្លាម ចំនួន ២% និង​អ្នក​កាន់​សាសនាគ្រិស្ដ ចំនួន ២%។ កន្លង​មក គេ​មិន​បាន​ឃើញ​មាន​ជម្លោះ​សាសនា​នៅ​ប្រទេស​កម្ពុជា ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ព្រះមានភ្នែក

ពី ភ្នំពេញ

តើលោក ហុន សែន បានត្រឹមតែអំពាវនាវឲ្យមានការស្រុះស្រួលផ្នែកខាសាសនាទេ ចុះក្រៅពីសាសនា មានបើកភ្នែកមើលទៅឆ្វេង ទៅស្តាំទេ ថាក្រៅពីសាសនា ដូចជានៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ មានសំរុះសំរួលទេ ? ដូចជាលោក សម្ស រង្សី ជាដើម ដែលជាជនជាប់ទោស គ្រាន់តែដកស្នឹងគោ ថាជាបង្គោលព្រំដែននោះ តើមានសំរួលគ្នាទេ? គួរតែទៅលាងខ្លួនឯងសិនទៅ៕ ដូចជាអ្នកនាំពាក្យរហ័ស លោក ផៃ ស៊ីផាន ខ្ញុំស្តាប់យួរៗទៅដូចកូនក្មេងយំ គឺគ្នានដឹងអីសោះ និយាយឲ្យរួចតែមាត់។

Oct 28, 2012 07:50 AM

អ្នក​អាន​អនាមិក

WHAT A HYPOCRITE ! HOW CAN HE TELL OTHER TO WORK TOGETHER AMID HE HIMSELF CANNOT WORK WITH SAM RAINGSY.

Oct 26, 2012 11:44 PM

អាន បាន សុខ

ពី តាកែវ

សុំសួរលោកហ៊ុន សែនថាលោកកាន់សាសនាអីដែរ?ព្រោះ
ខ្ញុំមិនដែលឃើញលោកដាក់បាទឫក៍បត់ជើងសំពះព្រះ
សង្ឃពុទ្ធសាសនាសោះ។កាលពីភ្ជំកន្លងមកនេះលោកទៅ
វត្តណាដែរ?ឫក៍អត់ទេ?។

Oct 26, 2012 03:27 PM

Reachsey

ពី Phnom Penh

96% of Cambodians are Buddist?. i don't get it!, why? I see and hear everyday about people commiting corruption, bribery, adultery,sexual immorality from the priminister, ministers and so on idolatay, murder, oppression the wak and poor,monks deceive and cheat people, record nacked women as they come to seek help from evil spirit and for good luck abuse humanright, stealing,robbering, killing even our own nation, selfish, drunkard, drug consumming, gambling....etc. how can they say the they are Buddhst? they are liar and fool themseles that's why they reap what they sowed.they drive their people from their home land and alow foreigner occupy. plundering the poor to feed the rich... Buddha is punishing you because you are disobedient to him and trempling his teaching doctrine with contemn and even take advatage from for granted.So repent! or the devastating is at hand, there will more and more to come as you remain disobedient to him and manipulate people.

Oct 26, 2012 04:06 AM

អ្នក​អាន​អនាមិក

He should have called for all leaders to work together for national interests in Cambodia!

Oct 26, 2012 02:13 AM

មើល​មតិ​ទាំង​អស់.