ក្មួយ​ប្រុស​លោក ហ៊ុន សែន ត្រៀម​ប្ដឹង​កាសែត The Age របស់​អូស្ត្រាលី

ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ក្រោយ​ពី​បាន​ទៅ​ទស្សនកិច្ច​ឯកជន​រយៈពេល​ជាង​ពីរ​សប្ដាហ៍ នៅ​ប្រទេស​អូស្ត្រាលី (Australia) ជា​ទី​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​នគរបាល​អូស្ត្រាលី​បាន​ស្វែង​រក​ចាប់​ខ្លួន​លោក​កន្លង​មក។
ដោយ សុខ សេរី
2012-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន តូ ក្មួយ​ប្រុស​លោក ហ៊ុន សែន ៣០៥
លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិល​ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី ក្នុង​សន្និសីទ​កាសែត នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

លោក​ឧកញ៉ា ហ៊ុន តូ បាន​ជួល​មេធាវី​ចំនួន​ពីរ​នាក់ ដើម្បី​រៀប​ចំ​ពាក្យ​បណ្ដឹង ប្ដឹង​កាសែត​អូស្ត្រាលី​មួយ​ឈ្មោះ The Age ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​ចោទ​ប្រកាន់​កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា នគរបាល​អូស្ត្រាលី​បាន​ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក។

ការ​មក​ដល់​របស់​លោក​ឧកញ៉ា ហ៊ុន តូ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​នាំ​ពាក្យ នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក​ឧកញ៉ា ហ៊ុន តូ មិន​បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​អ្វី​ទេ ចំពោះ​សំនួរ​របស់​អ្នក​កាសែត ប៉ុន្តែ​លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ តាម​ទូរស័ព្ទ ពី​ប្រទេស​អូស្ត្រាលី​មក​ថា លោក​បាន​ផ្តល់​សិទ្ធិ​នានា ឲ្យ​មេធាវី​ចាត់​ការ​ប្ដឹង​កាសែត​នោះ​ហើយ។

លោក​ឧកញ៉ា ហ៊ុន តូ៖ «គិត​មើល​ថា បើ​សិន​ខ្ញុំ​ពាក់​ព័ន្ធ​ជាមួយ​គ្រឿង​ញៀន ខ្ញុំ​ចូល​ដល់​ដី​អូស្ត្រាលី​ហ្នឹង គេ​ចាប់​ខ្ញុំ​បាត់​ទៅ​ហើយ។ អីចឹង មាន​ន័យ​ថា ពួក​កាសែត​ហ្នឹង វា​ដើរ​ចោទ​គេ តែ​ផ្ដេសផ្ដាស​អីចឹង វា​អត់​ល្អ​ប៉ុន្មាន​ទេ ប៉ះពាល់​ដល់​កិត្តិយស​ក្រុម​គ្រួសារ​របស់​ខ្ញុំ ហើយ​ប៉ះពាល់​ដល់​ការងារ​រក​ស៊ី​របស់​ខ្ញុំ​ទៀត។ មេធាវី​ខ្ញុំ គឺ​ស្ថានទូត​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ស្រុក​ខ្មែរ គេ​អ្នក​ឲ្យ​មក។ ចុះ​ឥឡូវ លោក​ត្រូវ​ដឹង​ហើយ គេ​ចោទ​យើង​របៀប​ម៉េច យើង​ត្រូវ​ប្ដឹង​វា​របៀប​ហ្នឹង​វិញ​ហើយ។ យើង​អត់​មាន​ខុស​អ្វី​ផង អ្នក​ឯង​ចេះ​តែ​ចោទ​ថា រដ្ឋាភិបាល​អូស្ត្រាលី​មក​ចង់​ចាប់​ខ្ញុំ​ស្អី។ ឥឡូវ​ខ្ញុំ​មក ខ្ញុំ​ដើរ​លេង ខ្ញុំ​នាំ​កូន​ខ្ញុំ​មក Queen Land។ ឥឡូវ ខ្ញុំ​នៅ Melbourne។ ខ្ញុំ​មិន​ដែល​រក​ស៊ី​អ្វី​ខុស​ច្បាប់​ផង អ្នក​ឯង​ចេះ​តែ​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស វា​អត់​ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ហើយ»

ទាក់​ទង​រឿង​នេះ​ដែរ អ្នក​តំណាង​ឲ្យ​លោក​ឧកញ៉ា ហ៊ុន តូ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ ថា ការ​ប្ដឹង​កាសែត​ឈ្មោះ The Age និង​វត្តមាន​របស់​លោក​ឧកញ៉ា ហ៊ុន តូ នៅ​ប្រទេស​អូស្ត្រាលី​កន្លង​មក​នេះ គឺ​ជា​ការ​ជម្រះ​ការ​សង្ស័យ​នានា​កន្លង​មក។

លោក ផៃ ស៊ីផាន៖ «វា​មិន​ត្រឹម​ត្រូវ គ្រាន់​តែ​ជា​ទិស​ដៅ​មួយ នៃ​ការ​វាយ​ប្រហារ​ដល់​កិត្តិយស​របស់​អ្នក​ឧកញ៉ា ជា​សាមី​ខ្លួន​ផ្ទាល់ ក៏​ដូច​ជា​កិត្តិយស​របស់​អគ្គសេនាបតី​តេជោ ហ៊ុន សែន ក៏​ដូច​ជា​កិត្តិយស​របស់​រាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ឆាក​អន្តរជាតិ។ នេះ​ជា ប៉ាសស្ព័រ (Passport) របស់​អ្នក​ឧកញ៉ា ដែល​លោក​បាន​អញ្ជើញ​មក​វិញ។ ប៉ាសស្ព័រ​នេះ ដែល​គេ​បាន​ចោទ​ប្រកាន់ ប៉ុន្តែ​ការ​ពិត​នោះ លោក​បាន​ទទួល​ទិដ្ឋាការ​រួច​ស្រេច​ទៅ​ហើយ ក្នុង​រយៈពេល​មួយ​ឆ្នាំ ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ឡើង»

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី លោក បុប ខា (Bob Carr) ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

If you don't say anything nobody gonna say you are muted. Whoever got convicted on any cases will be prosecuted and nobody can be on top of the law. It goes after you like shadow "The traps never forget those birdies, only those birdies forget the traps." And remember nothing is remained forever!! Nobody can cover up elephant's dead with a small dish even you use a giant dish to cover but the smell will be spreaded stinck to the atmosphere.

Jun 25, 2012 12:58 PM

អ្នក​អាន​អនាមិក

ពី Long Beach, USA

I wonder what kind of business and done good to the Nation by this IDIOT do have a title "OKhna". Please Mr. Phann Siphai explain what is the definition of Oknha. Please read the Global Witness Report-Family of Louch Cheat Khmer.

Jun 24, 2012 08:43 AM

អាគួយសំរែ

ពី កាលោមប៊ុស

ជាសារៈជាតិរបស់លោកផៃស៊ីផានក៍ជាទម្លាប់និយាយលើក
ឬការពារកិតិ្តយស់គ្រួសារចៅហ្វាយដែលលោកជានិច្ចជា
កាលតែងទទួលបានកាកសំណល់សំរាប់អាជីពជាអ្នករាយ
ការណ៍ពិសេសឥតចេះអៀនខ្មាស់អីបន្ដិចទេ នោះក៍ព្រោះតែ
គ្រួសារឬសែសាឡាយខាងសំដាច់មានគ្រឿងប្រដាប់រំលាយ
អាហារបានល្អហើយបញ្ចេញឧស្ម័នបរិសុទ្ធសំរាប់ឱ្យឡជីវ
ឋាមពលរបស់លោកដំណើរការបានស្រួលរឿងបែបនេះក្នុង
សង្គមណាៗត្រូវតែមាន១,២មិនដែលខាន ក៍មិនមែនជា
រឿងចំលែកអីដែរ។

Jun 24, 2012 07:50 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

តើលោក ផៃ ស៊ីផាន ធ្វើការអោយរដ្ឋាភិបាល ឬធ្វើការអោយបុគ្គល ហ៊ុន តូ។ ត្រូចងចាំពុទ្ធិឧវាទ អ្នកណាធ្វើល្អ និងបានផលល្អ ឯអ្នកណាសាងអាក្រក់នឹងទទួលកម្មនេះជាមិនខាន។ ខ្ញុំហ៊ានភ្នាល់ថា លោក ហ៊ុន​ តូ គាត់មិនហ៊ានប្តឹងទេ ពីព្រោះថានគាត់ធ្វើអ្វីខ្លះគាត់ដឹងខ្លួនគាត់ច្បាស់ណាស់។

Jun 24, 2012 12:31 AM

ជា សេរីមករា

ខ្ញុំសង្ឃឹមថារដ្ឋាភិបាល និងធ្វើការដោយយុត្តិធម៏ ចំពោះរឿងរ៉ាវទាំងនេះ៕ បើមានអ្វីប្លែកសូមមេត្តាផ្សាយបន្តទៀតផង ព្រោះខ្ញុំចង់ដឹងណាស់!!

Jun 23, 2012 11:48 PM

មើល​មតិ​ទាំង​អស់.