តុលាការក៏អនុញ្ញាតឲ្យលោកចេញពីសវនាការ ដើម្បីទៅព្យាបាលខ្លួននៅឯមន្ទីរពេទ្យ។
លោក អៀង សារី មានជំងឺប្រចាំកាយ រួមមានជំងឺបេះដូង និងឈឺខ្នង ដែលមិនអាចឲ្យគាត់អង្គុយនៅក្នុងបន្ទប់សាលាក្ដីបានយូរទេ។
លោក ម៉ៃឃើល កាណាវាស (Michael Karnavas) ដែលជាមេធាវីអន្តរជាតិរបស់លោក អៀង សារី ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាអ្វេសប៉េ (AFP) ថា លោកក្អក ២-៣សប្ដាហ៍មកហើយ ទើបតែនៅថ្ងៃទី១៧ ខែឧសភា កន្លងមក គាត់មានបញ្ហាបំពង់ក ដូចជាមានស្លេស្មជាដើម។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឡា អូសិន (Lars Olsen) បានឲ្យដឹងថា ជនជាប់ចោទ អៀង សារី មានអាការពិបាកដកដង្ហើម ហើយគាត់កំពុងឋិតនៅក្នុងមន្ទីរពេទ្យនៅឡើយ កាលពីយប់មិញ៕
