អ្នកកាសែតខ្មែរមួយរូបដែលបំពេញការងារកាសែតតាំងពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នកំពុងបម្រើការងារឲ្យទស្សនាវដ្តីជាភាសាអង់គ្លេសមួយឈ្មោះ ភូគោលអាស៊ីអាគ្នេយ៍ (Southeast Asia Globe) បានត្រូវតុលាការចោទសួរនិងចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត ហើយបានឃុំខ្លួនជាបណ្តោះអាសន្នដោយរង់ចាំការកាត់ក្តីជាលើកទី២ នៅថ្ងៃទី៦ វិច្ឆិកាខាងមុខ។
លោក រស់ សុឃិត ត្រូវបានមន្ត្រីប៉ូលីសនិយាយថាបានសរសេរសារជាអក្សរផ្ញើតាមទូរស័ព្ទជាអនាមិកទៅលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអំពិល ថា លោក សយ សុភាព ពុករលួយ។ លោកបានត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៨ តុលា នៅព្រំដែនកម្ពុជាវៀតណាមនៅក្នុងកាស៊ីណូមួយ ហើយបានបញ្ជូនខ្លួនមកតុលាការក្រុងភ្នំពេញចោទសួរ និងបានកាត់ទោសជាលើកទី១ នៅថ្ងៃព្រហស្បតិ៍ ទី២៩ តុលា។
ការពន្យារពេលកាត់ក្តីលើកទី១ បានកើតមានឡើងក្រោយពីលោក រស់ សុឃិត បានទាមទារឲ្យមានមេធាវីដើម្បីការពារក្តីរបស់លោក ប៉ុន្តែលោកមិនបានត្រូវអនុញ្ញាតឲ្យនៅក្រៅឃុំទេ។
លោក រស់ សុឃិត បានត្រូវចាប់ខ្លួនដោយប៉ូលិសក្រសួងមហាផ្ទៃតាមពាក្យបណ្តឹងរបស់លោក សយ សុភាព ពីប្រការដែលលោកទទួលសារជាអក្សរអនាមិក ចោទថា លោកជាអ្នកកាសែតពុករលួយ ជម្រិតទារប្រាក់ពីប្រជាពលរដ្ឋនិងមន្រ្តីគណបក្សប្រជាជនកម្ពុជា។
តាមកាសែតដើមអំពិលលេខចេញផ្សាយថ្ងៃទី៣០ ខែតុលា បានសរសេរថា ប្រការដែលលោក សយ សុភាព ប្តឹងឲ្យប៉ូលិសចាប់ខ្លួន លោក រស់ សុឃិត ដោយសារលោក រស់ សុឃីត បានផ្ញើសារចំនួន៤ដងក្នុងន័យគំរាមនិងបរិហារកេរ្តិ៍លោក។
លោក រស់ សុឃិត ជាអ្នកកាសែតម្នាក់ដែលធ្លាប់បំពេញការងារនៅស្ថាប័នព័ត៌មានធំៗជាច្រើននៅប្រទេសកម្ពុជាមានជាអាទិ៍ ព្រឹត្តិបត្រ The Cambodia Daily, កាសែត Phnom Penh Post, កាសែត Cambodia Time, វិទ្យុអាស៊ីសេរី, ទស្សនាវដ្តី អង្គរធំ ជាដើម៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
មន្រ្តីជាន់ខ្ពស់ខ្មែរខ្វែងគំនិតគ្នាក្នុងការលើកលែងទោស ហង្ស ចក្រា
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
That's true in Khmer society you cannot denounce the wrongdoer if you did meant jail waiting for you or big fine. The weak is the victim of the unduly Powerful men. Unjustice is very stronger, the court in Cambodia which not gives the service or represents for Khmer every time, they would be cheerful to say black is white, white is black. So I think all the opposition Parties must consolidate single-mindedly to topple and fight the tyranny regime by people vote now otherwise everything will be late, Guy.
2009-10-30 23:43
Who is Mr Soy Sopheap? he good or bad!!
2009-10-30 23:20
មើលមតិទាំងអស់.