ហើយថា អភិបាលខេត្ត លោក ខូយ ឃុនហ៊ួ ហាក់ដូចជាមិនហ៊ានពន្យល់អំពីមូលហេតុនោះទេ។
កាសែតក្នុងស្រុកក៏មានចុះផ្សាយដែរ អំពីអាជីវកម្មបូមខ្សាច់នាំចេញពីសំណាក់ក្រុមហ៊ុនម៉ៅថាក់និន ក្រុមហ៊ុន ថាក់និនថារិទ្ធ អាហរ័ណនីហរ័ណ ក្រុមហ៊ុនកែវថា ក្រុមហ៊ុន ថែវវរិន្ទ នៅក្នុងស្រុកទឹកឈូរ។
អភិបាលរងស្រុកទឹកឈូរ លោក សែ ដាង បានចុះពិនិត្យទីតាំងបីកន្លែងនៅស្ទឹងព្រែកឆា ម៉ាក់ប្រ៉ាង កំពង់គ្រែង ហើយរកឃើញថា ក្រុមហ៊ុនបូមខ្សាច់ខុសកន្លែងបានជាធ្វើឲ្យបាក់ច្រាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យបញ្ឈប់ការបូមខ្សាច់សម្រាប់នាំចេញក្នុងឆ្នាំ២០០៩៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។