លោក រ៉ុង ឈុន ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្ដាល​លើក​ទី២

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​ជា​លើក​ទី២ របស់​តុលាការ​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២។
ដោយ វណ្ណ វិចារ
2012-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រ៉ុង ឈុន បំភ្លឺ​នៅ​តុលការ​ខេត្ត​កណ្ដាល ៣០៥
លោក រ៉ុង ឈុន ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ចូល​បំភ្លឺ​រួច កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Vann Vicha

លោក រ៉ុង ឈុន រង​ការ​ចោទ​ប្រកាន់​ថា បាន​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ និង​បរិហារកេរ្តិ៍ ដែល​ប្ដឹង​ដោយ​ថៅកែ​រោងចក្រ​កាត់​ដេរ​តៃណាន។ ក្នុង​រយៈពេល​ផ្តល់​ចម្លើយ​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ លោក រ៉ុង ឈុន បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ និង​បាន​ស្នើសុំ​ឲ្យ​អយ្យការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ដោយ​គ្មាន​លក្ខខណ្ឌ។

សវនាការ​សាក​សួរ​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៧ កញ្ញា ក្នុង​សំណុំ​រឿង​ដឹកនាំ​កូដកម្ម​ខុស​ច្បាប់ និង​បទ​បរិហារកេរ្តិ៍ ដែល​រោងចក្រ​តៃណាន ប្ដឹង​លោក រ៉ុង ឈុន ធ្វើ​ឡើង​អស់​រយៈពេល​ជាង ៣ម៉ោង ប៉ុន្តែ​តុលាការ​មិន​ទាន់​សម្រេច​ថា លើក​លែង​ចោល​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នៅ​ឡើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា លោក​ជួប​នឹង​កម្មករ​ក្នុង​នាម​ជា​សហជីព​ប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​បំផុស​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម ឬ​បរិហារកេរ្តិ៍​លើ​និយោជក​ទេ។ លោក​បន្ត​ថា តុលាការ​ខេត្ត​កណ្ដាល សាក​សួរ​លោក​ដើម្បី​បំភ្លឺ​ទាក់​ទង​នឹង​ពាក្យ​បណ្ដឹង​របស់​ថៅកែ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយៀន (Tai Yean) ប៉ុន្តែ​តុលាការ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ។

លោក រ៉ុង ឈុន៖ «ព្រះរាជ​អាជ្ញា គាត់​សរសេរ​ឲ្យ​តាម​អ្វី​ដែល​យើង​លើក​ឡើង។ អត់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។ យើង​ធ្វើ​ការងារ​តាម​ការ​ស្នើសុំ​របស់​កម្មករ តាម​នីតិវិធី ខ្ញុំ​គិត​ថា តុលាការ​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​សហជីព»

លោក រ៉ុង ឈុន បន្ត​ថា ថៅកែ​ហាក់​ដូច​ជា​មាន​បំណង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បន្លាច​ទៅ​សហជីព និង​គាប​សង្កត់​កម្មករ។

ទន្ទឹម​នឹង​នេះ តំណាង​កម្មករ​រោងចក្រ​តៃណាន លោកស្រី ផូ ហាន មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា កាល​ពី​ខែ​មិថុនា ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​គោរព​ច្បាប់​ការងារ។ លោកស្រី​បន្ត​ថា ភាគី​រោងចក្រ​មាន​បំណង​កេងប្រវ័ញ្ច​ប្រាក់​បំណាច់​របស់​ក្រុម​កម្មករ តាម​រយៈ​ការ​ប្ដូរ​ឈ្មោះ​រោងចក្រ ពី​ខេមវែល (Camwell) និង​តៃយៀន ទី១ ទី២ ទៅ​តៃណាន ហើយ​កម្មករ​ក៏​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់។ លោកស្រី ផូ ហាន បញ្ជាក់​ថា ភាគី​កម្មករ​ជា​អ្នក​ពឹង​សហជីព​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ឲ្យ​ជួយ​រក​យុត្តិធម៌​ប៉ុណ្ណោះ។

លោកស្រី ផូ ហាន៖ «ពី​ដើម​ដំបូង​មក ពួក​ខ្ញុំ​ចេញ​ធ្វើ​កូដកម្ម​ហ្នឹង ដោយ​ខ្លួន​ឯង មិន​មាន​អ្នក​ដឹកនាំ។ ពេល​ថ្ងៃ​ក្រោយ​ទៅ រក​គាត់​ឲ្យ​ជួយ។ តុលាការ​ហៅ​តែ​គាត់ អត់​ហៅ​ពួក​ខ្ញុំ​មក​បំភ្លឺ​ផង​ហ្នឹង ដឹង​ថា​ពួក​គាត់​ឡើង​ថ្ងៃ​ហ្នឹង ស្ម័គ្រចិត្ត​មក​តែ​ម្តង»

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក ទេព មុនិន្ន បាន​ចេញ​ដីកា​កោះ​ជា​លើក​ទី២ ឲ្យ​លោក រ៉ុង ឈុន ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ម៉ោង​៩ ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង ដែល​អគ្គនាយក​នៃ​សហគ្រាស​តៃណាន ឈ្មោះ ជេក លូ (JACK LIU) ប្ដឹង​ពី​បទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។ ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​លើក​ទី១ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩​ព្រឹក តែ​ត្រូវ​លោក រ៉ុង ឈុន សុំ​លើក​ពេល ព្រោះ​ថា លោក​ជាប់​រវល់​ការងារ និង​មិន​ទាន់​រក​មេធាវី​ការពារ​ក្តី​បាន។

កន្លង​មក កម្មករ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយៀន ទី១ ទី២ និង​ខេមវែល បាន​ធ្វើ​កូដកម្ម​ទាមទារ​ជាច្រើន​ដង​ច្រើន​សារ ទៅ​កាន់​រដ្ឋាភិបាល និង​ភាគី​រោងចក្រ ប៉ុន្តែ​មិន​មាន​លទ្ធផល​ជា​វិជ្ជមាន​ជូន​ពួក​គេ​វិញ​ឡើយ។ ភាគី​សហជីព ដែល​ចូល​រួម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក៏​ធ្លាប់​ត្រូវ​បាន​កង​នគរបាល​វាយ​បែក​ក្បាល​ហូរ​ឈាម​របួស​ធ្ងន់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី សៀម​រាប

អ្នករកស៊ីធំៗកំពុងប្រើតុលាការគាបសង្កត់កម្មករ ដូចលោក ហ៊ុន សែន ប្រើតុលាការគាបសង្កត់អ្នកប្រឆាំងគាត់ដែរ។

Sep 28, 2012 11:01 PM

Khmer Kampuchea Krom

ពី Kheat Khleang, Srok Ksach

Never get tired of doing little things for others sometimes those little things occupy the biggest part of their heart.
If you don't build your dream someone will hire you to help build their.
When someone hurt you cry a river,Build a bridge and over it.
The only way to do great work is to love what you do. If you haven't found it yet, keep looking. Don't settle. As with all matters of the heart. you will know when you find it.

Sep 28, 2012 10:19 AM

Battambang

IF ANYONE DARE TO STAND UP AGAINST ME THEN I WILL USE MY COURT TO DEFEAT THEM. THIS IS CAMBODIA TODAY.

Sep 27, 2012 10:59 PM

អ្នក​អាន​អនាមិក

Hope lightning will strike or car accident to the injustice judges.

Sep 28, 2012 09:55 AM