លោក កឹម សុខា ត្រឡប់​មក​ដល់​កម្ពុជា​វិញ

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​បេសកកម្ម​ជាង​១​ខែ នៅ​សហរដ្ឋ​អាមេរិក បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ ២០​នាក់ ចូល​រួម​ស្វាគមន៍​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ។
ដោយ ទេព សុរ៉ាវី
2012-09-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កឹម សុខ ៣០៥
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១២។
RFA/Tep Soravy


លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​ឲ្យ​ក្រុម​អ្នក​កាសែត​ថា គាត់​បាន​ធ្វើ​កិច្ចការ​ធំៗ​ចំនួន ៤ នៅ​ក្នុង​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក គឺ​ទី​១ ការ​ចូល​រួម​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​ដែល​មាន​ឈ្មោះ​ថា ខ្មែរ​ក្រោម​ម្ចាស់​ស្រុក​នៅ​ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា។ ទី​២ លោក​បាន​ចូល​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញីវយ៉ក ជួប​មន្ត្រី​ក្រសួង​ការបរទេស និង​តំណាងរាស្ត្រ​អាមេរិក ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ទី​៣ លោក​បាន​ជួប​សហគមន៍​ខ្មែរ​មួយ​ចំនួន ដែល​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៤ សំខាន់​ជាង​គេ​នោះ គឺ​លោក​បាន​ទទួល​ការ​អញ្ជើញ​ពី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក ចូល​រួម​ក្នុង​ពិធី​សមាជ​របស់​ខ្លួន​ក្នុង​រយៈពេល ៤​ឆ្នាំ។

លោក កឹម សុខា បន្ត​ថា ជា​លទ្ធផល​អង្គការ​សហ​ប្រជាជាតិ និង​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក គាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​កំពុង​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន ដោយ​អន្តរជាតិ​យល់​ឃើញ​ថា ប្រសិន​បើ​គ្មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទេ​នោះ មាន​ន័យ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​សេរី និង​យុត្តិធម៌ ដូច​ដែល​អន្តរជាតិ​រំពឹង​ទុក​នោះ​ទេ។

លោក កឹម សុខា៖ «យើង​ជួប​នឹង​មន្រ្តី​សហរដ្ឋអាមេរិក​ហ្នឹង គឺ​យើង​បាន​ទទួល​ការ​ផ្តល់​យោបល់​មក​វិញ​ថា គេ​នឹង​គាំទ្រ​ចង់​ឲ្យ​ប្រទេស​កម្ពុជា ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​មន្រ្តី​សហរដ្ឋ​អាមេរិក ជា​ពិសេស​តំណាងរាស្ត្រ ឌឺម៉ូក្រាត (Democrat) ដែល​ជា​មេដឹកនាំ​ធំៗ គេ​ថា​នឹង​ប្ដេជ្ញា​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ការ​បោះឆ្នោត​២០១៣ នៅ​កម្ពុជា»

លោក កឹម សុខា បន្ត​ថា តាម​គម្រោង​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ នឹង​យក​របាយការណ៍​ស្ដីពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដាក់​បង្ហាញ​នៅ​ក្នុង​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ខាង​មុខ ដើម្បី​ឲ្យ​អន្តរជាតិ​ដឹង​ពី​ស្ថានភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ស្រប​ពេល​នឹង​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក កឹម សុខា លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​គេច​ខ្លួន​នៅ​បរទេស ក៏​បាន​ប្រមែប្រមូល​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស និង​បាន​ប្រកាស​បង្កើត​គណៈកម្មការ​សភា​អន្តរជាតិ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នៅ​ឯ​ក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) ដែល​មាន​សមាជិក​ជា​អ្នក​តំណាងរាស្ត្រ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ចូល​រួម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី មូរ សុខហួរ អគ្គលេខាធិការ​ចលនា​សង្គ្រោះ​ជាតិ។

លោកស្រី មូរ សុខហួរ៖ «អ្នក​តំណាងរាស្ត្រ​គេ​នឹង​ជំរុញ​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​គេ ដែល​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នេះ គឺ​ចងក្រង​នៅ​ក្នុង​សង្គម ចង្កោម​នៃ​អ្នក​តំណាងរាស្ត្រ​អន្តរជាតិ»

ចំពោះ​ការ​លើក​ឡើង​របស់​លោក កឹម សុខា និង​លោកស្រី មូរ សុខហួរ នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

នាយក​ប្រតិបត្តិ​គណៈកម្មការនីតិកម្ម​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​មិន​មែន​ជា​រឿង​សំងាត់​ដែល​ត្រូវ​លាក់​បាំង​ពិភពលោក​នោះ​ទេ។

លោក​បញ្ជាក់​ថា ចង់​មិន​ចង់ គណៈកម្មការ​សភា​អន្តរជាតិ​ដើម្បី​បោះ​ឆ្នោត​ដែល​ទើប​បង្កើត​នៅ​ប្រទេស​ហ្វីលីពីន នឹង​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា ហើយ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ដល់​ស្ថានភាព​នយោបាយ ឬ​សន្តិសុខ​នោះ​ទេ តែ​វា​ជា​ការ​រីក​ចំរើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ទៅ​វិញ។

គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​សម្រេច​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​កក្កដា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

mike lee

ពី pp

looked at Kems Eyes he never say the truth, if you spend 1200$ to buy ticket for the food you can have one seat to listen to the democrate conference, no need invitation to listen to Obama any people who suport Democrat can come if they afford to pay the fee. Sokha please stope lying Khmer peole

Sep 15, 2012 09:45 AM

Castro De La Monreo

ពី Paris, France

Wow, H.E Kem came back with a lot of promises from foreigners also UN. I don't know if Mr. Kem and Mr. Sam met the higher ranking of those foreigners. Let see what's next we will know!!!!

Sep 11, 2012 08:29 PM

Mr. Independen

ពី PP

You both did a great job for Cambodian citizens. Remember, you both are the least hope of Khmer people.

Sep 10, 2012 09:32 PM

peaple

ពី lowell

the best demoncrat songroscheat in cambodia this is unounsment for peaple. mr kimsokha and mr somrinsiy can work succes job in defferant place .

Sep 10, 2012 10:01 AM

មករា

ពី ភ្នំពេញ

ខ្ញុំគិតថាលោក កឹមសុខា ភ្លេចចំនុចទី៥ហើយ ចំនុចទី៥គឺ
លោកទៅរៃអង្គាសប្រាប់ពីខ្មែរនៅឯនាយសមុទ្រ។

Sep 10, 2012 09:36 AM

មើល​មតិ​ទាំង​អស់.