ពលករ​ខ្មែរ​រាប់​រយ​នាក់​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន

ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ដើម្បី​សម្រុក​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ លំហូរ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​នេះ មាន​សន្ទុះ​កើន​ឡើង​នា​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​ច្រក​ផ្សារ​ព្រំ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​ពួក​គេ​ឆ្លង​កាត់ និង​ពុំ​មាន​ការ​ហាម​ឃាត់​រឹងមាំ​ពី​សំណាក់​ក្រុម​អាជ្ញាធរ។
ដោយ សួន សុផលមុន្នី
2012-10-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជន​ចំណាក​ស្រុក​ខ្មែរ ទៅ​ស្រុក​ថៃ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រយ​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​ផ្សារ​ព្រំ ពី​ខេត្ត​ប៉ៃលិន ចូល​ក្នុង​ទឹក​ដី​ខេត្ត​ចាន់បូរី ប្រទេស​ថៃ បន្ទាប់​មក អ្នក​ខ្លះ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​ក្រុង​នានា​ផ្សេង​គ្នា ទៅ​តាម​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ទៅ និង​អ្នក​ខ្លះ​ទៀត​តាម​រយៈ​មេ​ខ្យល់​ជា​អ្នក​ដឹកនាំ​ផ្លូវ៖ «ច្រើន​បង ភាគ​ច្រើន​ចេញ​តាម​ច្រក​ប៉ៃលិន។ ថ្ងៃ ខ្ញុំ​ចេញ​ចូល​ប្រហែល​ជា​១០០​នាក់ ព្រោះ​អី​ច្រក​ប៉ៃលិន អត់​មាន​អ្នក​ណា​ត្រួត​អី​ទេ។ ចូល​ផ្សារ​ផុត​ទៅ ចេញ​ពី​ផ្សារ​វិញ លួច​មក​យក​ឥវ៉ាន់​តាម​ក្រោយ។ យើង​វា​អត់ ហើយ​ធ្វើ​ម៉េច​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក នៅ​ខាង​ទឹក​ដី​ខ្មែរ»

ក្នុង​រយៈពេល​កន្លង​ទៅ នៅ​ខាង​មុខ​ច្រក​ផ្សារ​ព្រំ ក្នុង​ខេត្ត​ប៉ៃលិន មាន​ការ​កកស្ទះ ដោយ​សារ​មាន​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន នាំ​គ្នា​រង់ចាំ​ឆ្លង​កាត់​ចូល​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ។ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​រយ​នាក់ នាំ​គ្នា​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ដូច្នេះ​មែន ប៉ុន្តែ​សមាសភាព​នៃ​ប្រជាពលករ​ខ្មែរ​ទាំង​នោះ ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​រយៈ​ក្រុមហ៊ុន ខ្លះ​ទៀត​ត្រូវ​គេ​សង្ស័យ​ថា​តាម​រយៈ​មេ​ខ្យល់ និង​មួយ​ចំនួន​ទៀត ចូល​ទៅ​ដោយ​ខ្លួន​ឯង។

អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ មាន​រឿង​ពីរ​ទាក់​ទិន​ទៅ​នឹង​លំហូរ​ប្រជាពលករ​ខ្មែរ​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ចូល​ទៅ​ក្នុង​ប្រទេស​ថៃ តាម​ច្រក​ផ្សារ​ព្រំ។ រឿង​ទី១ មាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេង​គ្នា ទៅ​ស៊ី​ឈ្នួល​គេ។ ប៉ុន្តែ រឿង​ទី២ អាជ្ញាធរ​មាន​ការ​លំបាក ព្រោះ​កន្លង​ទៅ​ជិត​រដូវ​បោះ​ឆ្នោត ប្រជាជន​ចេះ​តែ​ធ្វើ​ចំណាក​ស្រុក៖ «ប៉ុន្តែ​យើង​ខ្ញុំ​ឃាត់​បី​ទៅ​បួន ហើយ​មក​បី​បួន​រយ​នាក់ ប៉ុន្តែ យើង​ទៅ​ឃើញ​ក្រដាស​ក្រុមហ៊ុន មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង អាជ្ញាធរ​ដែន​ដី មាន​ការ​លំបាក ដែល​ជួន​កាល​បើ​ធ្វើ​មិន​ស្រួល​ទេ ប៉ះពាល់​ដល់​ការ​អនុវត្ត​របស់​ក្រសួង របស់​រាជ​រដ្ឋាភិបាល​ទៀត»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន ដែល​បាន​នាំ​ពលករ​ខ្មែរ​ឆ្លង​កាត់​ច្រក​ផ្សា​ព្រំ ក្នុង​ទឹក​ដី​ខេត្ត​ប៉ៃលិន នោះ​ទេ។ លោក អ៊ី ឈាន បាន​បញ្ជាក់​ថា លោក​បាន​ណែនាំ​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​រួម​គ្នា​ទប់ស្កាត់​លំហូរ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ប៉ុន្តែ​ប្រជាពលករ​ទៅ​តាម​រយៈ​ក្រុមហ៊ុន​នោះ អាជ្ញាធរ​មិន​អាច​ទប់​ស្កាត់​បាន​ទេ៖ «ខ្ញុំ​យល់​ថា បើ​យើង​ឯកភាព​គ្នា​និយាយ​អំពី​គោលការណ៍​ទប់​ស្កាត់​អី យើង​ធ្វើ​បាន ធ្វើ​ម៉េច ទូទាំង​ប្រទេស យើង​ឯក​ភាព​គ្នា​ឲ្យ​ទប់​ស្កាត់ ជាពិសេស​ក្រុមហ៊ុន​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ពី​ក្រសួង​ផ្សេងៗ រួម​គ្នា​ទប់​ស្កាត់ ខ្ញុំ​ឃើញ​ថា ទប់​ស្កាត់​បាន ប៉ុន្តែ​បើ​ឲ្យ​អាជ្ញាធរ​ដែនដី​ទទួល ពិបាក​ណាស់»

លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រៅ​ពី​ទៅ​តាម​រយៈ​ក្រុមហ៊ុន ក៏​មាន​ការ​លួច​ឆ្លង​ចូល​ដោយ​ខុស​ច្បាប់​ដូច​គ្នា​ដែរ ប៉ុន្តែ​ពួក​គេ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ មិន​មែន​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ទេ។

បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧ពាន់​នាក់ កំពុង​ស៊ី​ឈ្នួល​ឲ្យ​ថៃ នៅ​ក្នុង​ខេត្ត​ចាន់បូរី និង​ខេត្ត​រ៉ាក់យ៉ង។ លោក​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ថៃ ខ្លះ បាន​បោក​ប្រាស់​កម្លាំង​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ខុស​ច្បាប់។ មាន​ករណី​ផ្សេង​មួយ​ទៀត គឺ​កម្មករ​ខ្មែរ​ចំនួន ២៩៦​នាក់ បាន​ធ្វើ​ការ​នៅ​ទីលាន​វាយ​កូន​ហ្គោល​មួយ នៅ​ក្រុង​ប៉ាតយ៉ា ប្រទេស​ថៃ ដោយ​សន្យា​ថា​ផ្ដល់​ប្រាក់​ខែ​ក្នុង​មួយ​ខែ ៥ពាន់​បាត ស្មើ​ជាង ៧០ម៉ឺន​ប្រាក់​រៀល ប៉ុន្តែ​ធ្វើ​បាន​រយៈពេល​ជិត​មួយ​ឆ្នាំ ថៅកែ​ក្រុមហ៊ុន​អត់​បើក​លុយ​ឲ្យ ហើយ​ថែម​ទាំង​ប្ដឹង​ប៉ូលិស​ថៃ អោយ​ចាប់​ខ្លួន​ទាំង​អស់ ដោយ​ចោទ​ថា ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើអ្នកដឹកនាំខ្មែរបច្ចុប្បន្នមានខ្មាសគេខ្លះទេ បើពលរដ្ឋខ្លួនឯង អត់មានការងារធ្វើ ហើយរត់ទៅរកការ ងារនៅស្រុកគេ? ធ្វើអ្នដឹកនាំគេយ៉ាងម៉េចកើតទៅ?

Oct 14, 2012 12:03 PM

អ្នក​អាន​អនាមិក

គិតៗទៅប្រទេសកុម្មុយនិសយួនចំណេញរហូត នយោបាយយួនឆ្លាតណាស់
ធ្វើមិនអោយជនជាតិណាៗ ចង់រត់ចូលទៅរកសុីក្នុងប្រទេសវាបានឡើយ
ជនជាតិយួនរត់ចូលមករស់ក្នុងដីខ្មែរនិងថៃបាន តែខ្មែរនិងថៃគ្មានផ្លូវណារត់ចូលស្រុកយួនទេ
នេះហើនយោបាយឈ្នះៗៗៗរបស់យួនហាណូយ!ប្រទេសខ្មែរនិងថៃប្រហែលគេចពីយួនមិរួចទេមើលទៅ?

Oct 13, 2012 08:01 PM

អ្នក​អាន​អនាមិក

លោក អី ឈាន​ គេឲ្យទប់ស្កាត់ពលករខុសច្បាប់ ម៉េចបានជាលោកឆ្លើយចាកប្រធានអញ្ចឹង? ក្រុមហ៊ុនគេមានអជ្ញាប័ណ្ណម៉េចបានចង់បិតគេ? បើលោកមានទស្សនះបែបន្នឹងច្បាស់ជាស្រុកខ្មែរគ្មានវិនិយោគល្អៗទេ

Oct 13, 2012 02:59 AM

អ្នក​អាន​អនាមិក

Because Khmer Rouge Ee Chhean and Khmer Rouge Hun Sen are the same. They do not know how to solve economic problem with economic, instead ,they dominate or kill people if people don't do what they say. They never bother to find the cause and the effects.

Oct 13, 2012 10:03 AM