ខ្មែរ​ក្រោម​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ពល​រដ្ឋ​ខ្មែរ​កណ្ដាល​នៅ​គ្រប់​ទិសទី​ទូទាំង​ពិភព​លោក ដែល​បាន​ជួប​ជុំ​គ្នា​ពិនិត្យ​ពិភាក្សា និង​រួបរួម​គ្នា​ធ្វើ​មហា​បាតុកម្ម​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
ដោយ កេសរណ្ណីយ្យា
2011.10.24
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
RFA/Quoc Viet

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​ឡើង​នូវ​ការ​កត់​សម្គាល់​នូវ​ចំណុច​ចម្បង​ៗ មួយ​ចំនួន ដែល​គណ​បក្ស​កាន់​អំណាច​បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ។ សេចក្ដី​ថ្លែងការណ៍​បាន​គូស​បញ្ជាក់​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ របត់​នយោបាយ​បាន​ផ្លាស់​ប្ដូរ​ឃ្លាត​ឆ្ងាយ​ទៅៗ ពី​សន្ធិសញ្ញា​សន្តិភាព​នេះ ទៅ​រក​ការ​ដឹក​នាំ​ប្រទេស​តាប​បែប​កុម្មុយនិស្ត​ផ្ដាច់​ការ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ទី​បំផុត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​គូស​បញ្ជាក់​អំពី​ឧបសគ្គ​ដ៏​ធំ​បំផុត ដែល​ជា​មូល​ហេតុ​នៃ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​នេះ ៖ «…បរាជ័យ​ក្នុង​ការ​កសាង​អំណាច​តុលាការ​ឯករាជ្យ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៍។ អា​ហ្នឹង​គឺ​បរាជ័យ​ធំ ដែល​ធ្វើ​ឱ្យ​មាន​ការ​រាំងស្ទះ និង​ការ​លំបាក​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ធំ​ណាស់»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហាញ​អំពី​យន្តការ​ដែល​អាច​ជួយ​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ជោគជ័យ ៖ «ខ្ញុំ​ថា​ដំបូង​ដៃ គឺ​កសាង​តុលាការ​ឯករាជ្យ។ គឺ​ឱ្យ​ចៅក្រម ព្រះ​រាជ​អាជ្ញាធរ កុំ​ចូល​គណ​បក្ស​ណា​មួយ ហើយ​ផ្ដល់​មធ្យោបាយ​គ្រប់​គ្រាន់​ឱ្យ​គាត់ ដើម្បី​គាត់​ធ្វើ​ការ …តាំង​ពី​រឿង​ព្រំដែន​អី​ទៅ។ មួយ​ទៀត គឺ​ឱ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ឡើង មាន​សមត្ថភាព​ថែម​ទៀត ឱ្យ​សម្រេច​ថា អ្វី​ដែល​ខុស​ពី​រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​បដិសេធ​ចោល។ …រហូត​មក​ដល់​ពេល​នេះ គឺ​មិន​បាន​ធ្វើ​អ៊ីចឹង​ទេ។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ខ​ប៉ុន្មាន​ប្រការ ប៉ុន្មាន​ហ្នឹង គឺ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំង​អស់​ហើយ ប៉ុន្តែ​យើ​មិន​បាន​អនុវត្ត ព្រោះ​គ្មាន​វិធានការ​ចាប់​បង្ខំ​ឱ្យ​អនុវត្ត»

សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រទេស​ហត្ថលេខី​ទាំង​អស់ សូម​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​តម្រង់​ទិស​រដ្ឋាភិបាល​ឱ្យ​ទទួល​ខុស​ត្រូវ និង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Oct 24, 2011 02:04 PM

This pic makes me sick. It must be Yuon Soldier or Khmer Kbal Yuon who has no respect for Lok Song.. When He die he'll go to Hell-Annon Tarey Yak Kama.

Anonymous
Oct 24, 2011 04:55 PM

His boss and him were former khmer rouge so they are not a fraid to kill people or mongs.

Anonymous
Oct 25, 2011 11:19 AM

Hun Sen...! Should leave of your Prime Minister. Khmer wanna see new Leader to lead Cambodia, If you are Khmer? get out please! We knew that the Vote Election will not win you, because you and of yours did corruption to all Cambodian.

Anonymous
Oct 24, 2011 06:45 PM

Of course , I do not believe the court in Cambodia .If it is free maybe everything change. someone who are living freely might go to the prison .