លោក យន្ត ថារូ ជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្រ្តគណបក្សសមរង្ស៊ី។ លោកមានប្រសាសន៍ថា កាលពីថ្ងៃទី១៤ មេសា ដែលជាថ្ងៃទី២ នៃថ្ងៃចូលឆ្នាំថ្មី អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានធ្វើពិធីបង្សុកូល ដែលមានមនុស្សជាង ១០០នាក់ចូលរួម ក្នុងគោលបំណងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរកម្ពុជាក្រោម និងដើម្បីបង្ហាញពីភាពសាមគ្គីគ្នា។
លោក យន្ត ថារូ បានអះអាងថា បានជាអង្គការសមាគមខ្មែរកម្ពុជាក្រោមនាំគ្នាធ្វើពិធីបង្សុកូលនៅចេតិយលោកឧកញ៉ា សឺន គុយ នេះ ដោយសារតែលោកឧកញ៉ា សឺន គុយ ជាវីរបុរសខ្មែរ ក្លាហានហ៊ានបូជាជីវិតឲ្យអាជ្ញាធរវៀតណាម ដើម្បីការពារជាតិសាសន៍ខ្មែរ និងព្រះពុទ្ធសាសនានៅកម្ពុជាក្រោមឲ្យបានគងវង់ដល់សព្វថ្ងៃ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។