កាសែតអូស្រ្តាលីឈ្មោះ The Earth Times បានសរសេរអត្ថបទមួយ ដែលនិយាយអំពីការវិលវល់គំនិតនៃប្រជាពលរដ្ឋខ្មែរចំពោះព្រះរាជសាររបស់អតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់លិខិតកាលពីថ្ងៃទី៥ មិថុនា ដោយមានពាក្យពេចន៍មួយចំនួន អ្នកអានរកគិតមិនយល់ស្មានមិនត្រូវ មិនដឹងជាព្រះអង្គទ្រង់ចង់បញ្ជាក់អំពីអ្វី ។
សម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជសារផ្ទាល់ព្រះហស្តជាភាសាបារាំងនោះ ព្រះអង្គទ្រង់លិខិតថា ៖ ក្នុងអនាគតមិនយូរមិនឆាប់ខាងមុខនេះ រាជាធិបតេយ្យខ្មែរ មានឱកាសជាថ្មីម្តងទៀត ត្រូវគេទម្លាក់ ឬ រំលំរាជបល្ល័ង្ក ។
ក្នុងព្រះរាជសារដដែលនោះ អតីតព្រះរាជាខ្មែរទ្រង់បានស្រង់ព្រះរាជបន្ទូលព្រះមហាក្សត្រ គឺព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រ ដែលមានសេចក្តីថា ៖ ព្រះបិតា តើព្រះបិតា មិនព្រួយព្រះទ័យចំពោះបុត្រទេឬ ! ខ្ញុំនឹងវិលទៅក្រុងប៉ារីសវិញ ដើម្បីគង់នៅទីនោះ ក្នុងបន្ទប់ស្ទូឌីយោមួយ មិនឆើតឆាយ ។
អតីតព្រះមហាក្សត្រ ក៏បានបញ្ជាក់អំពីព្រះរាជបំណង ចង់គង់នៅរបៀបនិរទេសព្រះកាយក្នុងស្រុក ដែលគេទទួលរាក់ទាក់ព្រះអង្គដែរ ។ ឆ្លើយតបនឹងកាសែតអូស្រ្តាលីនោះ ព្រះអង្គទ្រង់ធ្វើព្រះចំណារថា បស្ចិមប្រទេសនិងព្រះអង្គ មិនយល់គ្នាទេ តាំងពីទសវត្សរ៍ ១៩៥០មកម្ល៉េះ ។
សម្រាប់បស្ចិមប្រទេសនិងពិភពលោក ដែលថា សេរី នោះ ព្រះអង្គផ្ទាល់ គេស្អប់ខ្ពើមជាងអ្នកដឹកនាំឯទៀតៗ ហើយព្រះអង្គមានកំហុសគ្រប់បែបយ៉ាង ជាគំរូអាក្រក់ដល់មនុស្សជាតិ ។
កាសែតសរសេរថា អតីតព្រះមហាក្សត្រខ្មែរ ទ្រង់លិខិតដូច្នេះ នៅមុនពេលបោះឆ្នោតជាតិ ថ្ងៃ២៧ កក្កដា ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សម្ដេចឪសុំកុំឲ្យមានការផ្ញើសារលិខិតថ្វាយពរនិងតង្វាយផ្សេងៗ
បក្សសមរង្ស៊ីអះអាងថាព្រះមហាក្សត្រយល់ព្រមតាមសំណូមពរ
ព្រះមហាវីរក្សត្រប្រកាសថាមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ
ព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រជុំវិញបញ្ហារាជវង្សានុវង្សនិងនយោបាយ
អតីតព្រះមហាក្សត្រមានបន្ទូលពីមិត្តភាពជាមួយអតីតប្រធានាធិបតីស.រ.អា.
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ប្រកាសព្រះរាជទ្រព្យ
ព្រះមហាវីរក្សត្រ, ព្រះមហាក្សត្រ, សម្ដេចម៉ែ យាងទៅប្រទេសចិន
ព្រះមហាក្សត្រ, ព្រះបិតា, ព្រះមាតា នឹងយាងទៅចិននៅថ្ងៃ១ សីហា
ព្រះមហាវីរក្សត្រសុំឲ្យរាស្ត្រថៃនិងខ្មែររក្សាមិត្តភាពនឹងគ្នា
សម្ដេចឪស្នើឲ្យបក្សហ៊្វុនស៊ិនប៉ិចឈប់ប្រើព្រះឆាយាល័ក្ខណ៍ព្រះអង្គ