ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទទួលជំនួយជាឧបករណ៍ម៉ាស៊ីនសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ដល់ក្រុមសំណង់របស់រាជវាំង ។
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (ស្ដាំ) ។
ក្នុងព្រះនាមព្រះអង្គនិងតាងនាមរាជវង្សានុវង្ស ព្រះករុណាទ្រង់បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានផ្តល់ដល់ក្រុមនេះឲ្យបំពេញកាតព្វកិច្ចក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំណែទម្រង់លម្អផ្ទះសម្បែង ការសាងសង់ប្រព័ន្ធបញ្ចូលទឹកក្នុងស្រែ ហើយនិងការជួសជុលផ្លូវគមនាគមន៍ នៅជនបទជាដើម។
នៅក្នុងព្រះរាជពិធីថ្វាយសម្ភារៈដល់ព្រះមហាក្សត្រនៅក្នុងព្រះរាជវាំងដោយលោកស្រី Zhang Jinfeng ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានថ្វាយសម្ភារៈទាំងនោះ មានឡានជីកចូកដី រូឡូកិនថ្នល់ ឡានដឹកសំរាម ម៉ាស៊ីនឈូស ឬរុញដី ម៉ាស៊ីនខូងជាដើម ចំពោះព្រះមហាក្សត្រ ។
នៅក្នុងឱកាសនោះដែរ ព្រះមហាក្សត្រខ្មែរបានប្រទានពរដល់មេដឹកនាំចិនទាំងអស់ឲ្យមានសុខភាពល្អនិងឲ្យបានសម្រេចនូវភារកិច្ចរបស់លោកទាំងនោះ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០៧ កន្លងមកនេះ រាជវាំងខ្មែរបានទទួលប្រាក់ពីចិនសារុបចំនូន ១លាន៩សែនដុល្លារអាមេរិកហើយ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មនុស្ស២នាក់នៅបាត់ដំបងត្រូវចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន
ព្រះមហាវីរក្សត្រប្រកាសថាមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ
ព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រជុំវិញបញ្ហារាជវង្សានុវង្សនិងនយោបាយ
អតីតព្រះមហាក្សត្រមានបន្ទូលពីមិត្តភាពជាមួយអតីតប្រធានាធិបតីស.រ.អា.
ស.រ.អា.សម្រេចផ្ដល់ជំនួយគាំទ្រវិស័យសុខាភិបាលនិងអប់រំនៅកម្ពុជា
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ប្រកាសព្រះរាជទ្រព្យ
កម្ពុជានឹងដាក់ទូតប្រចាំនៅប្រទេសគូវ៉េត
ជប៉ុនគ្រោងផ្ដល់ជំនួយថវិកាជាង២សែនដុល្លារដល់កម្ពុជា
កម្ពុជា-អាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៥០លានដុល្លារ