ក្នុងព្រះនាមព្រះអង្គនិងតាងនាមរាជវង្សានុវង្ស ព្រះករុណាទ្រង់បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានផ្តល់ដល់ក្រុមនេះឲ្យបំពេញកាតព្វកិច្ចក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំណែទម្រង់លម្អផ្ទះសម្បែង ការសាងសង់ប្រព័ន្ធបញ្ចូលទឹកក្នុងស្រែ ហើយនិងការជួសជុលផ្លូវគមនាគមន៍ នៅជនបទជាដើម។
នៅក្នុងព្រះរាជពិធីថ្វាយសម្ភារៈដល់ព្រះមហាក្សត្រនៅក្នុងព្រះរាជវាំងដោយលោកស្រី Zhang Jinfeng ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានថ្វាយសម្ភារៈទាំងនោះ មានឡានជីកចូកដី រូឡូកិនថ្នល់ ឡានដឹកសំរាម ម៉ាស៊ីនឈូស ឬរុញដី ម៉ាស៊ីនខូងជាដើម ចំពោះព្រះមហាក្សត្រ ។
នៅក្នុងឱកាសនោះដែរ ព្រះមហាក្សត្រខ្មែរបានប្រទានពរដល់មេដឹកនាំចិនទាំងអស់ឲ្យមានសុខភាពល្អនិងឲ្យបានសម្រេចនូវភារកិច្ចរបស់លោកទាំងនោះ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០៧ កន្លងមកនេះ រាជវាំងខ្មែរបានទទួលប្រាក់ពីចិនសារុបចំនូន ១លាន៩សែនដុល្លារអាមេរិកហើយ ៕
