ព្រះមហាក្សត្រ​យាង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ពោធិ៍សាត់

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មករា បាន​យាង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៧៩០​គ្រួសារ នៅ​ក្នុង​ឃុំ​ដាច់​ស្រយាល​ចំនួន​២ គឺ​ឃុំ​សន្ទ្រែ និង​ឃុំ​បាក់ចិញ្ចៀន ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។
ដោយ មណ្ឌលកែវ
2011-01-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះ​មហាក្សត្រ​៣០៥
៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ។
RFA/Ayuthyea

នៅ​ឃុំ​សន្ទ្រែ ព្រះអង្គ​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ៣៦០​គ្រួសារ និង​នៅ​ឃុំ​បាក់ចិញ្ចៀន ៤៣០​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន រួម​មាន​សារុង​បួន ក្រមា​មួយ ភួយ​មួយ មុង​មួយ  មី​មួយ​កេស អង្ករ ៥០​គីឡូក្រាម និង​ប្រាក់ ៧​ម៉ឺន​រៀល។

ស្ត្រី​ឈ្មោះ លិប ភេន អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ក្សេត្របូរី ឃុំ​សន្ទ្រែ បាន​សម្ដែង​ក្តី​រីករាយ​ក្នុង​ឱកាស​ដែល​គាត់​បាន​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ ៖ «ខ្ញុំ​មាន​ទឹក​ចិត្ត​រីករាយ​សប្បាយ​បំផុត ដែល​ព្រះអង្គ​បាន​យាង​ឡើង​លើ​ផ្ទះ​ខ្ញុំ​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ។ នេះ​បង្ហាញ​ពី​ព្រះទ័យ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ។ ខ្ញុំ​សូម​ថ្វាយ​ព្រះពរ​សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​យឺនយូរ ដើម្បី​ឲ្យ​ព្រះអង្គ​គ្រប់គ្រង​កូន​ចៅ​ត​រៀង​ទៅ»

ប្រភព​ពី​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ព្រះអង្គ​បាន​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ទាំង​២​រួច​មក ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ក៏​បាន​យាង​ចូល​បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ធ្វើ​ពិធី​បួង​សួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរ​ស្នេហា​ជាតិ​រូប​នេះ ជួយ​ផ្ដល់​សេចក្ដី​សុខ​ចំពោះ​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ​ផង៕

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គួរសរសើរៗ

Jan 21, 2011 11:51 AM