វៀតណាម​ស្នើ​ព្រះមហាក្សត្រ​ខ្មែរ​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន

ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​វៀតណាម របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី។
ដោយ សុ ជីវី
2012-09-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ។
៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ។
RFA/Ayuthyea

ក្នុង​ជំនួប​ជា​ផ្លូវការ​នោះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្វែងរក​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ​ខ្មែរ​ចំពោះ​ដំណើរការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

អ្នក​ឃ្លាំមើល​កម្ពុជា ទូល​ស្នើ​ព្រះមហាក្សត្រ​ព្រះតម្រិះ​ពិចារណា​អោយ​បាន​ដិតដល់​នៅ​មុន​ពេល​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​វៀតណាម ដែល​ចង់​បាន​ការ​គាំទ្រ​របស់​ព្រះអង្គ​ទៅ​លើ​ដំណើរការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

ការ​ស្នើ​នេះ គឺ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់ យុង ( Nguyen Tan Dung) ត្រូវ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​​វៀតណាម វី.អិន.អេ (VNA) ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កញ្ញា ថា លោក​បាន​ស្វែងរក​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចំពោះ​ដំណើរការ​កំណត់​បង្គោល និង​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​អោយ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ទាន់​ពេល​វេលា និង​បង្កើត​បាន​បន្ទាត់​ព្រំដែន​ប្រកប​ដោយ​សន្តិភាព និង​សហប្រតិបត្តិការ​ល្អ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ថែរក្សា​បូរណភាព អធិបតេយ្យភាព​ទឹក​ដី ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក រ៉ុង ឈុន បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ចាប់​អារម្មណ៍​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់​ព្រះមហាក្សត្រ​ជា​ស្វ័យប្រវត្តិ គឺ​ត្រូវ​ទទួល​ស្គាល់​កិច្ចការ​ព្រំដែន​ណាមួយ​នោះ​នៅ​ក្រោយ​ពេល​ដែល​សភា​បាន​អនុម័ត ហើយ​ព្រះអង្គ​នឹង​មាន​ការ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ផ្ដល់​ការ​គាំទ្រ​ណា​មួយ​ទៅ​តាម​ព្រះ​តម្រិះ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ទៅ​លើ​ការ​សម្រេច​ណា​មួយ។

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក​សរុប ២.៥៧២​គីឡូម៉ែត្រ។ ដំណើរ​ការ​រុករក និង​បោះ​បង្គោល​ព្រំដែន​មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា កន្លង​មក​បាន​អោយ​ដឹង​ថា កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​បាន​ចំនួន​ជាង ២៨០​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដី​គោក​សរុប ៣១៤​បង្គោល។

ទាក់​ទិន​នឹង​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ​នេះ ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការងារ​បោះ​បង្គោល​ព្រំដែន រដ្ឋាភិបាល​កម្ពុជា តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ។

ព្រះ​មហាក្សត្រ​ខ្មែរ​បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ លើក​ទី​៤ រយៈពេល​បី​ថ្ងៃ នៅ​ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កញ្ញា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (36)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យួនវាដឹងចំណុចដែលធ្វើអោយខ្មែរស្អប់សៀម ដូចជាយករឿងសង្រ្គៀមរវាងខ្មែរនឹងសៀមពីច្រើនសតវត្សហើយមករំលឹក
រឿងព្រះគោព្រះកែវនឹងលង្វែកជារឿងមួយ ដែលធ្វើអោយខ្មែរទាំងគេទាំងខ្ញុំស្អប់សៀមមិនឈប់
ដូច្នេះ ពេលខ្មែរស្អប់សៀមខ្លាំងប៉ុណ្ណា ខ្មែរកាន់តែល្អនឹងយួនប៉ុណ្ណោះ យួនកាន់តែបានជិះសេះលែងដៃ
ក្បួនតម្រារបស់ហូជីមិញដែលចែងទុកសម្រាប់យួន យើងមិនងាយនិងទប់ស្កាត់បានឡើយ
វាជាស្នៀតក្ដៅសុីរាក់ត្រជាក់សុីជ្រៅ ស្នៀតស្វាយកបាយលាបមាត់ពពែ ស្នៀតឃើញកទ្ទេលធំបន្លំដេក
ស្នៀតប្រើសត្រូវសម្លាប់សត្រូវ ស្នៀតបញ្ជោរតម្កើងសូកប៉ាន់ បើជាស្នៀតថោកទាបវាមានទាំងអស់!

Sep 28, 2012 10:37 AM

អ្នក​អាន​អនាមិក

ពី សៀមរាប

ខ្មែរយើងសព្វថ្ងៃចូលចិត្តគាំទ្រមនុស្សអក្រក់ថោកទាបព្រៃផ្សៃខ្លាំងណាស់ មិនដឹងថា ខ្មែរយើងទាំងអស់យល់យ៉ាងចំពោះការដឹកនាំប្រទេសមនុស្សនេះ ។

Sep 27, 2012 11:16 PM

អ្នក​អាន​អនាមិក

ខ្មែរយើងសព្វថ្ងៃកំពុងរាប់អានខុសញាតិ យើងគិតតែនាំគ្នាស្អប់សៀមដែលដណ្ដើមប្រាសាទព្រះវិហាមានទំហ៊ំ៤គីឡូដី
យើងស្អប់សៀមដែលសម្លាប់ខ្មែរប៉ុន្មាននាក់ តែយើងភ្លេចសួរខ្លនួនយើងថារវាងសៀមនឹងយួន
តើមួយណាកំពុងចង់លេបទឹកដីខ្មែរយកទាំងមូលតែម្ដងសព្វថ្ងៃ?យើងមិនដឹងទេថាយួនសម្លាប់ខ្មែរអស់ប៉ុន្មាន
តាមពិតយួនសម្លាប់ខ្មែរច្រើនណាស់ ខ្មែរស្លាប់ដោយគ្មានដីធ្វើស្រែ គ្មានរបរដោយយួនដណ្ដើមយកអស់
គ្មានកន្លែងនេសាទដោយយួនយកអស់ គ្មានជំនួយបរទេសដល់ដៃខ្មែរ យួនប្រើខ្មែរសម្លាប់ខ្មែរ
យួនប្រើនយោបាយអោយសៀមនឹងខ្មែរសម្លាប់គ្នាទៅមក ច្រើនណាស់រាប់មិនអស់ទេ!

Sep 27, 2012 08:30 PM

អ្នក​អាន​អនាមិក

ពី សៀម​រាប

ឥឡូវវៀតណាមមិនគ្រាន់គាបសង្កត់ លោក ហ៊ុន សែនទេ ឥឡូវបន្តគាបសង្កត់ព្រះមហាក្សត្រខែ្មរទៀត នេះក៏ដោយសារការគ្រប់គ្រងរបស់លោក ហ៊ុន សែន ជាយ៉ងរបស់យួន ធ្វើឲ្យវៀតណាមមើលស្រាលខែ្មរ និងកេងចំនេញលើខែ្មរ ហើយត្រួតត្រាខែ្មរ ដូចេ្នះត្រូវដូរលោក ហ៊ុន សែន​ ចេញនៅឆ្នាំ២០១៣ខាងនេះចេញ ព្រោះថាកម្ពុជាជិតអស់ទឹកដីហើយ។

Sep 27, 2012 12:52 AM

អ្នក​អាន​អនាមិក

yes

Sep 27, 2012 12:11 PM

អ្នក​អាន​អនាមិក

បើខ្ញុំជាព្រះមហាក្សត្រខ្ញុំនិងស្នើរទៅយួនវិញ សូមអោយយួនសងកោះត្រល់មកខ្មែរវិញ
ចំណែករឿងទទួលស្គាល់ការបោះបង្គោលព្រំដែន សូមប្រជាជនខ្មែរទាំងអស់ជាអ្នកទទួលស្គាល់ឬសម្រេច

Sep 26, 2012 08:47 PM

អ្នក​អាន​អនាមិក

splease

Sep 27, 2012 12:10 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល