សាក្សី ដេវីដ ឆេនល័រ ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរក្រហម ចាប់​ផ្ដើម​សវនាការ​របស់​ខ្លួន​សា​ជា​ថ្មី​ឡើង​វិញ នៅ​ថ្ងៃ​ពុធ ទី​១៨ កក្កដា បន្ទាប់​ពី​បាន​ផ្អាក​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​មក។
ដោយ ឡេង ម៉ាលី
2012-07-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អង្គ​ជំនុំជម្រះ​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ជា​អ្នក​ជំនាញ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​មួយ​រូប ឈ្មោះ​លោក ដេវីដ ឆេនល័រ (David Chandler)។

សាក្សី ដេវីដ ឆេនល័រ ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​សួរ​ដេញដោល​អំពី​ការ​ស្រាវជ្រាវ​របស់​គាត់​ទាក់ទង​នឹង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ក្នុង​គណៈ​មជ្ឈិម​បក្ស​កម្ពុជា​កម្ពុជា។

សហ​ព្រះរាជអាជ្ញា សួរ​សាក្សី​ចង់​ដឹង​ថា តើ​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម ដូច​ជា នួន ជា ខៀវ សំផន និង​អៀង សារី ស្ថិត​ក្នុង​គណៈមជ្ឈិម​បក្ស​កម្ពុជា​ ឬ​ទេ?

សាក្សី​ ដេវីដ ឆេនល័រ បាន​បញ្ជាក់​ថា ការ​ស្រាវជ្រាវ និង​យោង​តាម​សៀវភៅ​របស់​លោក ឈ្មោះ "សំឡេង​ចេញ​ពី​មន្ទីរ ស២១" គឺ​ជន​ជាប់​ចោទ​ទាំង​នេះ ពិត​ជា​នៅ​ក្នុង​គណៈ​មជ្ឈិម​បក្ស​កម្ពុជា។ លោក​បាន​បន្ថែម​ឈ្មោះ សុន សេន ថា​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ផង ជា​គណៈ​មជ្ឈិម​បក្ស​កម្ពុជា​​ផង និង​ជា​អ្នក​គ្រប់គ្រង​ធំ​លើ​គុក​ទួល​ស្លែង​ផង។

ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម កន្លង​មក​តែង​បដិសេធ​ចំពោះ​ការ​ដឹង​ឮ​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​នៅ​គុក​ទួល​ស្លែង ចន្លោះ​ឆ្នាំ ១៩៧៥ និង ១៩៧៩។ ការ​បញ្ជាក់​របស់​សាក្សី ដេវីដ ឆេនល័រ គឺ​ជា​ការ​ភ្ជាប់​ជន​ជាប់​ចោទ​ទៅ​នឹង​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​នៅ​ក្នុង​គុក​ទួល​ស្លែង។

សាលាដំបូង​គ្រោង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​អ្នក​ជំនាញ ដេវីដ ឆេនល័រ រយៈ​ពេល ៥​ថ្ងៃ។

សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កក្កដា​ទៀត ហើយ​ជន​ជាប់​ចោទ អៀង សារី ដែល​ធ្លាប់​តែ​សុំ​បោះបង់​សិទ្ធិ​ចូលរួម​ដោយ​ផ្ទាល់​នោះ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ​តម្រូវ​ឱ្យ​នាំ​ខ្លួន​ចូល​សវនាការ​ផ្ទាល់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I wonder international community focus only the Khmer Rouge Leaders. why they do not focus on the real root of the issue. They should focus on the international communist theory, which is leaded to worldwide crime, such as in Soviet, China, Vietnam. Millions millions people had been killed by communists. The Khmer Rouge Leaders just followed the communist theory crazily.

Jul 23, 2012 09:32 AM

អ្នក​អាន​អនាមិក

all those guys have to go to the preson,can't let them free.

Jul 19, 2012 12:54 PM