មន្ត្រីសាលាក្ដីកាត់ទោសខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក សាយ បូរី ដែលជាសហមេធាវីខ្មែររបស់លោក ខៀវ សំផន បានដាក់ពាក្យលាលែងពីការងារហើយ ។
លោក សាយ បូរី សហមេធាវីការពារក្ដីឲ្យអតីតមេខ្មែរក្រហម បានសុំលាលែងពីការងារហើយ។
មន្ត្រីអ្នកនាំពាក្យសាលាក្ដីកាត់ទោសខ្មែរក្រហម លោក រាជ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងថា លោក សាយ បូរី ដែលជាសហមេធាវីការពារក្ដីឲ្យអតីតប្រធានគណៈប្រធានរដ្ឋរបបខ្មែរក្រហម គឺលោក ខៀវ សំផន នឹងបន្តធ្វើការរហូតដល់មេធាវីការពារក្ដីថ្មី ចូលមកកាន់តំណែង ។
លោក រាជ សម្បត្តិ មានប្រសាសន៍ដូច្នេះថា ៖ «នៅពេលដែលមានអ្នកថ្មីចូលមក គាត់[សាយ បូរី]នឹងផ្ទេរកិច្ចការឲ្យអ្នកថ្មី ប៉ុន្តែឥឡូវនេះ យោងតាមការប្រាប់ គាត់នឹងនៅជួយបន្តរហូតដល់អ្នកថ្មីចូលមក» ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា លោក សាយ បូរី បានលាលែងតំណែងជាសហមេធាវីខ្មែរការពារក្ដីឲ្យលោក ខៀវ សំផន ដោយសារតែបញ្ហាសុខភាព ដែលធ្វើឲ្យគាត់ព្រួយបារម្ភថា គាត់មិនអាចធ្វើការការពារក្ដីឲ្យលោក ខៀវ សំផន រហូតដល់ការកាត់ក្ដីបានចប់រួចរាល់នោះឡើយ ។
មិនអាចទាក់ទងសុំការបំភ្លឺពីលោក សាយ បូរី បានទេ ប៉ុន្តែអ្នកលើកទូរស័ព្ទ បានឲ្យដឹងថា លោក សាយ បូរី មិននៅផ្ទះ ។
លោក រាជ សម្បត្តិ បានមានប្រសាសន៍ថា អង្គភាពគាំពារការពារក្ដីរបស់សាលាក្ដី កំពុងរៀបចំបញ្ជីរាយនាមបេក្ខជនសហមេធាវីការពារក្ដីថ្មី ដើម្បីឲ្យលោក ខៀវ សំផន ធ្វើការជ្រើសរើស ។
សព្វថ្ងៃ លោក ខៀវ សំផន មានសហមេធាវីការពារក្ដីបរទេសម្នាក់ទៀត គឺលោក Jacque Verges ដែលជាជនជាតិបារាំង ។
គួរជម្រាបថា លោក ខៀវ សំផន ដែលជាអតីតប្រធានគណៈប្រធានរដ្ឋក្នុងរបបខ្មែរក្រហម កំពុងត្រូវបានសាលាក្ដីឃុំខ្លួនបណ្ដោះអាសន្ន ដោយត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានកើតឡើងក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅពេលដែលខ្មែរក្រហមកាន់អំណាច ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
កម្ពុជាស្នើឲ្យដាក់បញ្ចូលអតីតគុកទួលស្លែងជាសារមន្ទីរចងចាំរបស់ពិភពលោក
មន្ត្រីសាលាក្ដីខ្មែរក្រហមចង់ឲ្យអាមេរិកបញ្ជាក់ច្បាស់អំពីការផ្ដល់ជំនួយ
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហម
សាក្សីក្នុងសំណុំរឿង ឌុច សុំឲ្យមានការការពារសន្តិសុខនិងអត្តសញ្ញាណក្នុងសវនាការ
ចៅក្រមស៊ើបអង្កេតនិយាយពីបញ្ហាបណ្ដឹងឧទ្ធរណ៍តវ៉ាចំពោះដីកាបញ្ជូនសំណុំរឿងឌុច
អ្នកស្រាវជ្រាវរកឃើញឯកសារសម្ងាត់របស់គុកទួលស្លែង
ព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមប្ដឹងឧទ្ធរណ៍ករណី ឌុច
លទ្ធផលកោសល្យវិច័យ បង្ហាញថា ឌុច គ្មានបញ្ហាផ្លូវចិត្តទេ
មណ្ឌលបុប្ជាណាធ្វើពិធីតាំងពិព័រណ៍រូបគំនូរបង្ហាញពីរបបខ្មែរក្រហម
សាលាក្ដីខ្មែរក្រហមសម្រេចបង្កើតក្រុមប្រឆាំងអំពើពុករលួយ