សាលាក្ដី​ខ្មែរក្រហម​ស្នើសុំ​លុយ​ជាង​៩០​លាន​ដុល្លារ​ទៀត​បន្ត​ការកាត់​ក្តី​

2009-12-18

សាលាក្តី​ខ្មែរ​ក្រហម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ដឹង​ថា មន្រ្តី​សាលាក្តី​ខ្មែរ​ក្រហម​បាន​ស្នើ​សុំ​ថវិកា​ពី​ប្រទេស​គាំទ្រ​ការ​កាត់ក្តី​ខ្មែរ​ក្រហម​ចំនួន ៤៦​លាន​ដុល្លារ​អា​មេរិក​សម្រាប់​ឆ្នាំ​២០១០ និង​ប្រាក់​ចំនួន ៤៧​លាន ៣​សែន​ដុល្លារ​សម្រាប់​ឆ្នាំ២០១១។

Courtesy of ECCC

សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​សាលាក្តី​ខ្មែ​ក្រហម​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំនួន​ទឹក​ប្រាក់​សរុប ៩៣​លាន ៣​សែន​ដុល្លារ​នោះ ខាង​សមាសភាព​ផ្នែក​អន្តរ​ជាតិ​​ត្រូវការ​ប្រាក់​ចំនួន ៣៤​លាន ៥​សែន​ដុល្លារ​សម្រាប់ឆ្នាំ​២០១០ និង ៣៥លាន ៦​សែន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំ​២០១១។ ចំណែក​សមាសភាព​ខាង​កម្ពុជា​ត្រូវ​ការ​ប្រាក់​ចំនួន ១១​លាន ៥​សែន​ដុល្លារ​សម្រាប់​ឆ្នាំ២០១០ និង ១១​លាន ៨​សែន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំ​២០១១។

ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក។

ការ​ស្នើ​សុំ​នេះ​បាន​ដាក់​បង្ហាញ​ជូន​គណៈ​កម្មាធិការ​នៃ អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប.) គាំទ្រ​ការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម (UNAKRT) និង​ក្រុម​ប្រទេស​ជាមិត្ត (GIS) របស់​អង្គជំនុំជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ ការ​បង្ហាញ​នេះ​ដឹក​នាំ​ដោយ​លោក ក្រាញ តូនី (Kranh Tony) ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី និង​លោក ខ្នូត ស៉ូស្សានដ៏ហក្ហ  (Knut Rosandhaug) អនុប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី​នៃ​សាលាក្តី​ខ្មែរ​ក្រហម៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សាលាក្ដី​ខ្មែរ​ក្រហម​ភាគី​កម្ពុជា​នឹង​អស់​ថវិកា​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០

ជន​រង​គ្រោះ​របប​ខ្មែរ​ក្រហម​ជាង​៤​ពាន់​នាក់​សុំ​ធ្វើ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី

អង្គការ​អន្តរជាតិ​អបអរ​និង​បារម្ភ​ចំពោះ​ដំណើរការ​តុលាការ​ខ្មែរ​ក្រហម

ហោ ណាំហុង មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ទោស​ឌុច

មេធាវី​ឌុច​នឹង​ប្ដឹង​ជំទាស់​ការ​កាត់​ទោស​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម

ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ប្រតិកម្ម​នឹង​ការ​ផ្ដន្ទា​ទោស ឌុច

Amnesty International​៖ ការ​កាត់​ទោស ឌុច ជា​ជំហាន​ទី​១​ឆ្ពោះ​ទៅ​រក​យុត្តិធម៌

អតីត​មេ​ខ្មែរ​ក្រហម​នៅ​ភ្នំ​វល្លិ​៖ ការ​ដាក់​ទោស​ឌុច​គឺ​ច្រើន​ហួស​ប្រមាណ

សាលាក្ដី​ខ្មែរ​ក្រហម​កាត់​ទោស​ឌុច​ឲ្យ​ជាប់​គុក​៣៥​ឆ្នាំ

តុលាការ​ខ្មែរ​ក្រហម​​​ប្រកាស​សាលក្រម ឌុច នៅ​​​ថ្ងៃ​២៦ កក្កដា