សាក្សី​សាលាក្ដី​ខ្មែរ​ក្រហម​បដិសេធ​ចម្លើយ​ទាក់​ទង​នឹង​លោក ហ៊ុន សែន

សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មិថុនា បន្ត​ស្ដាប់​សាក្សី​អាយុ ៥៧​ឆ្នាំ ឈ្មោះ ខឹម ងន ជា​អតីត​យុទ្ធជន​មួយ​រូប​នៅ​ក្រសួង​ការ​បរទេស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ដោយ ឡេង ម៉ាលី
2012-06-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សាក្សី ខឹម ងន ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សួរ​ដេញដោល​អំពី​ហេតុការណ៍​ទូទៅ​ ដែល​គាត់​ធ្លាប់​ដឹង​ទាំង​មុន​របប​ខ្មែរ​ក្រហម និង​នៅ​ក្នុង​អំឡុង​របប​ខ្មែរក្រហម។

សាក្សី ខឹម ងន នៅ​ថ្ងៃ​ច័ន្ទ នេះ ត្រូវ​បាន​មេធាវី​ការពារ​ជន​ជាប់​ចោទ នួន ជា គឺ​លោក ម៉ៃឃើល ផេសមេន (Michiel Pestman) សួរ​ដេញដោល​អំពី​ចម្លើយ​របស់​គាត់​ដែល​ធ្លាប់​ផ្ដល់​ឱ្យ​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៤។ ក្នុង​ចម្លើយ​របស់​គាត់​នៅ​ពេល​នោះ ត្រូវ​បាន​គេ​កត់ត្រា​ថា គាត់​បាន​ឃើញ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​សំខាន់ៗ មួយ​ចំនួន​ជួប​ប្រជុំ​គ្នា​ជា​ញឹកញាប់។

មេធាវី ម៉ៃឃើល ផេសមេន លើក​យក​ចម្លើយ​ក្នុង​ឯកសារ​នោះ​មក​អាន​ឡើង​វិញ ដើម្បី​បញ្ជាក់​សាក្សី ខឹម ងន៖ «តើ​លោក​រាប់​មន្ត្រី​ធំៗ ហ្នឹង​បាន​ទេ ហើយ​លោក​និយាយ​ថា តា​ម៉ុក អៀង សារី ហើយ​ច្រើន​ណាស់​អ្នក​ធំៗ។ សំណួរ៖ ចុះ នួន ជា ម៉េច​ដែរ? លោក​ឆ្លើយ​ថា៖ នួន ជា នៅ​ទី​នោះ​ដែរ។ និយាយ​ដោយ​សង្ខេប គឺ ហ៊ុន សែន អី​ហ្នឹង។ ប៉ុល ពត ឃើញ​ទាំង​អស់។ តា​យើង​ទាំង​អស់​ហ្នឹង»

យើង​សង្កេត​ឃើញ​ថា ជារឿយៗ ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ នួន ជា តែង​ព្យាយាម​រក​ភស្តុតាង ដែល​ពាក់ព័ន្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​និយាយ​នៅ​ក្នុង​សំណុំរឿង​ខ្មែរក្រហម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី សាក្សី ខឹម ងន បាន​បដិសេធ​ចម្លើយ​ដែល​លើក​ឡើង​ដោយ​មេធាវី​ ម៉ៃឃើល ផេសមេន៖ «ចាំ​ទេ​ថា លោក​បាន​ជជែក​ជា​មួយ​នរណា​ម្នាក់​អំពី​ការ​ប្រជុំ​ហ្នឹង កាល​ពី​ឆ្នាំ២០០៤? ចម្លើយ៖ ២០០៤?! ទេ​ខុស​នឹង​សំណួរ​ខ្ញុំ​ឆ្លើយ​ហើយ​លោក​ពូ! ២០០៤ ពិភាក្សា​អី​ហ្នឹង ដូច​ជា​គ្មាន​ទេ។ ជួន​កាល​វា​ភ្លេច​ដែរ។ តែ​ចំពោះ​ខ្ញុំ​ដូច​ជា​គ្មាន​ទេ តាម​សំណួរ​ហ្នឹង»

ការ​បដិសេធ​របស់​សាក្សី ខឹម ងន បាន​ធ្វើ​ឱ្យ​មេធាវី ម៉ៃឃើល ផេសមេន មាន​មន្ទិល ដូច​សាក្សី​មុនៗ ដែរ៖ «សាក្សី! តើ​លោក​ខ្លាច​ក្នុង​ឆ្លើយ​ទាក់ទង​ទៅនឹង​ការ​ចូលរួម​ប្រជុំ​របស់​លោក ហ៊ុន សែន ដែល​ថា​ក្នុង​សម័យ​ដែល​លោក​ធ្វើ​ការ​នោះ? សម័យ​ខ្មែរក្រហម​នុះ?»

សំណួរ​នេះ​ត្រូវ​បាន​ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក និល ណុន បញ្ជា​មិន​ឱ្យ​សាក្សី​ឆ្លើយ​ទេ។

លោក និល ណុន ថ្លែង​ថា ដំណើរ​ការ​ជំនុំជម្រះ​នៅ​សម្រាប់​សប្ដាហ៍​នេះ អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សក្ខីកម្ម​ឆ្លាស់​គ្នា រវាង​សាក្សី សៅ សារុន និង​សាក្សី លេខ ៤៨៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូន៧មករា

ពី ភ្នំពេញ

នាយករដ្ធមន្ត្រីះហ៊ុន សែន ពិតជាគ្មានពាក់ព័ន្ធជាមួយក្រុមឃាតករ នោះទេ។ សូមបញ្ឈប់ការដឺកនាំខែ្មរអោយយល់ច្រលំលើនាយករដ្ធមន្ត្រីវិរះបុរសរបស់យើង។

Jun 20, 2012 05:12 AM

អ្នក​អាន​អនាមិក

You see? The best thing to do for international staff is to pack up and go back home.

Jun 13, 2012 05:46 AM

អ្នក​អាន​អនាមិក

អង្គការជានណា?

Jun 12, 2012 05:21 AM

ពី

គេកំពុងនិយាយអំការស្វែងរកយុត្តិធម៌ គឺជាការស្វែងរកការពិត

Jun 12, 2012 02:14 AM

អ្នក​អាន​អនាមិក

ពី សិរីសោភ័ណ បន្ទាយមានជ័យ

សូមសាក្សីជនជាប់ចោទ មេត្តាកុំធ្វើអ្វីដែលខ្មែរភាគច្រើនបំផុត មិនចូលចិត្តអី? ប្រទេសខ្មែរសព្វថ្ងៃ មានសន្តិភាពប្រកបដោយការរីកចំរើន សូមទុកលទ្ធភាពអ្នកមានគុណខ្មែរ អោយគាត់ធ្វើការបានល្អផង។ សូមអរគុណ

Jun 11, 2012 10:44 PM

អ្នក​អាន​អនាមិក

please all the witness must say the true story and the government or relevant authorities must keep all witness safely. please all the courts must respect the obligations.

Jun 12, 2012 01:37 AM

មើល​មតិ​ទាំង​អស់.